jaukjeybanner

ភូមិគ្រឹះតម្លៃ ៩៥លានដុល្លា នៅ​ New York

ភូមិគ្រឹះមួយ​នេះ​ គ្រប​ដណ្ដប់​អស់​មួយ​ជាន់​ នៃ​សណ្ឋាគារ​មួយ​ និង​មាន​ទំហំ ៦៥០ម៉ែត្រការេ ជាមួយ​បន្ទប់គេង ​១៧ និងបន្ទប់ទឹក៨។

តាមប្រភព New York Times ភូមិគ្រឹះនៅ​ជាន់​ទី១៨ នៃ​សណ្ឋាគារ Sherry-Netherland ក្នុង​តំបន់ Fifth Avenue ក្រុង​ New York នៃ​សហរដ្ឋអាមេរិក បាន​ធ្វើឱ្យ​ ទីផ្សារជ្រួលច្របល់​ ខណៈ​គេ​ប្រកាស​លក់​វា ៩៦លានដុល្លា។

ម្ចាស់​នៃ​ភូមិគ្រឹះ​នេះ​គឺ​លោក Gilbert Haroche ជានាយក​ក្រុបហ៊ុន​ទេសចរណ៍មួយ។ គាត់​អះអាង​ថា​បាន​ច្នៃ​ភូមិគ្រឹះ ៧ផ្សេងមក​ជាភូម​គ្រឹះ​មួយ​ ទើប​មាន​ផ្ទះ ​ដែល​មាន​បន្ទប់​គេង​ ១៧ដូចសព្វថ្ងៃ។ យោងលើ​តម្លៃ​ខ្ពស់​គប់ពពក ផ្ទះ​មួយ​នេះ​ជាប់​ចូល​បញ្ជី អចលនទ្រព្យថ្លៃ​បំផុតនៅ New York ហើយ។

ផាសុកភាព​របស់​សណ្ឋាគារ​ក៏​ត្រូវ​គេ​បូក​បញ្ចូល​ក្នុង​តម្លៃ​លក់​ដែរ។ ក្នុង​នោះ​មាន​ថែរក្សា អនាម័យ​ប្រចាំ​ថ្ងៃ​ ការរៀបចំ​បន្ទប់ ​និង​សេវាបម្រើ​អតិថិជន​ផ្សេងៗ​ទៀត​របស់​សណ្ឋាគារ ២៤/២៤។

ម្ចាស់​ផ្ទះ​ត្រូវ​បង់ ៥៤ ០០០ដុល្លា ជា​ប្រចាំខែ ដើម្បី​ទទួល​បាន​ការ​ថែរក្សាមួយ​កញ្ចប់។

បន្ទប់​បាយ​លំដាប់​លេខ១ របស់​អឺរ៉ុប ដោយ​ពណ៌​ស​ជា​គោល។

បន្ទប់​គេង​ មេគ្រួសារ​មាន​ទាំង​ចង្រ្កាន​កំដៅ​ និងរានហាល។

បន្ទប់​ទឹកត្រូវ​ចែក​ដាច់​ពីគ្នា​ ស្រី​ផ្សេង ​ប្រុសផ្សេង​។

បន្ទប់​តែង​កាយ ​និង​ប្ដូរ​សម្លៀក​បំពាក់។

មាន​បន្ទប់​ VIP មួយ​ដែល​មាន​អ្វីៗ​ ដោយ​ឡែក​ពី​ផ្ទះ​ធំ សូម្បី​តែ​ចង្ក្រាន​បាយ​ក៏មាន​ដោយ​ឡែកដែរ។

បន្ទប់​ភ្ញៀវក្រាលដោយ​ការ៉ូឈើ។

បន្ទប់​ស្រូប​ពន្លឺថ្ងៃ។

កន្លែង​ទទួលទាន​ សុរា ស្ថិត​នៅ​ក្នុង​បណ្ណាល័យ។

បន្ទប់​ហូបអាហារ និង​តុឈើប្រណីត។

មួយ​ក្នុង​ចំណោម​បន្ទប់​គេង មិនមែន​របស់​មេគ្រួសារ។

ច្រកដើរពីបន្ទប់​មួយ ​ទៅ​បន្ទប់​មួយ។

ឈរ​លើ​រានហាល​ អាច​មើល​ឃើញ​ Plaza Hotel និង​អគារ​ Empire State។

រានហាលខាងលិច​ មើលឃើញ​ Central Park។

សួនច្បារ​តូចច្រឡឹងស្រស់ស្អាត ក្នុង​រានហាលខាងជើង។

ប្រភព Buiness Insider

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1912
2594
4647747