jaukjeybanner

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមសម្ពោធពិធីពិព័រណ៍

ទីក្រុងណាននីង ប្រទេសចិន៖​ នៅក្នុងអំឡុងពេលនៃពិព័រណ៍ចិន-អាស៊ាន លើកទី១៤ ឆ្នាំ២០១៧ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមសម្ពោធពិធីពិព័រណ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០១៧។

គោលបំណងរបស់កម្ពុជា ក្នុងការចូលរួមពិព័រណ៍នេះ គឺដើម្បី៖

១) ផ្សព្វផ្សាយអំពីផលិតផលសក្ដានុពលរបស់កម្ពុជា
២) ស្វែងរកទីផ្សារនាំចេញទំនិញពីកម្ពុជា និងពង្រឹងភាពជាម្ចាស់នៃវិស័យឯកជនឲ្យមានបណ្ដាញអន្តរជាតិ
៣) ទាក់ទាញវិនិយោគិនបរទេសឲ្យចូលមកកម្ពុជា តាមរយៈការរៀបចំវេទិកាធុរកិច្ច និងកិច្ចពិភាក្សាធុរកិច្ច
៤) ពង្រឹងកិច្ចសហប្រតិបត្តិការល្អ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត រវាងកម្ពុជា-ចិន និងរវាងកម្ពុជា ជាមួយប្រទេសនានាក្នុងតំបន់ ជាពិសេសបណ្ដាប្រទេសអាស៊ាន
៥) ផ្សព្វផ្សាយវប្បធម៌ អរិយធម៌កម្ពុជា និងទាក់ទាញអ្នកទេសចរណ៍ ។ល។

ក្រៅពីការអញ្ជើញទស្សនាស្ដង់ទំនិញរបស់ក្រុមហ៊ុន ពាណិជ្ជករ និងអាជីវករកម្ពុជា ដែលមានចំនួន ១២២ ស្ដង់រួចមក សម្តេចនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជាកិត្តិយស ក្នុងពិធីកាត់ខ្សែបូរ និងសម្ពោធពន្លាជាតិរបស់កម្ពុជា ដែលបានជ្រើសរើសយកខេត្តព្រះវិហារជាតំណាង ក្នុងប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ និងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់តាមរយៈវិស័យទេសចរណ៍»។

ពន្លាជាតិកម្ពុជា មានក្លោងទ្វារសង់តាមរចនាបទប្រាសាទព្រះវិហារ អមដោយរបងទាំងសងខាង ដែលមានការតុបតែងតាមរចនាបទប្រាសាទព្រះវិហារ និងរំលេចដោយរូបភាពនៃទេសភាពឆ្នេរសមុទ្រ ប្រាសាទសំបូរព្រៃគុក និងរួបភាពប្រាសាទអង្គរវត្ត។ ក្នុងនោះកម្ពុជា មានឆាកសម្តែងសិល្បៈនៅចំកណ្តាល ហើយផ្ទាំងទេសភាពនៅខាងក្រោយឆាកសម្តែងសិល្បៈ ជារូបប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ហើយនៅផ្នែកខាងលើមានទង់ជាតិព្រះរាជាណាចក្រកម្ពុជា។ ក្នុងពន្លាជាតិ ក៏មានការតាំងបង្ហាញនូវ​ផលិតផលសក្តានុពលចម្រុះទាក់ទងនឹងផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងឯកសារស្តីពីសម្មភាពជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគនានាហើយនឹងមានការសម្តែងសិល្បៈជាប្រចាំ​នៅទីនោះផងដែរ។

តាម៖ ក្រសួង ពាណិជ្ជកម្ម

ដោយ៖ ប៉ែន នរិន្ទ

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1813
1621
4530693