jaukjeybanner

ធ្លាយព័ត៌មានសម្ងាត់៖ «ប្រទេសកូរ៉េខាងជើង បង្កើន​ចំនួន​ទ័ពដល់ ១.២៨​លាននាក់ ជាប់​លេខ ១ លើពិភពលោក!»

(សេអ៊ូល)៖ សៀវភៅសស្ដីពីវិស័យ​ការពារជាតិ​ឆ្នាំ២០១៦ ចុះផ្សាយ​នៅថ្ងៃអង្គារនេះ ​ដោយ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូងបាន​ឱ្យដឹងថា ​កងទ័ព​កូរ៉េ​ខាងជើង​បច្ចុប្បន្នមានចំនួនសរុបប្រមាណជា ១.២៨លាននាក់ (ជាប់លេខ ១ លើពិភពលោកគិតពីចំនួនកងទ័ព និងលេខ ៤ លើឥទ្ធិពលយោធា) ដោយ​កើនឡើង ៨០,០០០នាក់បន្ថែមក្នុងរយៈពេលពីរឆ្នាំ។ នេះបើ​តាមការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។

សៀវភៅស​នេះដដែលបានបញ្ជាក់ទៀតថា កូរ៉េខាងជើង​បានបង្កើន​ចំនួន​កងទ័ព​ថ្មើរជើងពី ១.០២នាក់ដល់ ១.១០លាននាក់ ខណៈកងទ័ពអាកាស​ហាក់​ដូចជា​ត្រូវបាន​កាត់បន្ថយ​ពី ១២០,០០០នាក់មកនៅត្រឹម ១១០,០០០នាក់រីឯកងទ័ពជើង​ទឹក​មិនមាន​ការប្រែប្រួលនោះទេ​គឺនៅចំនួន​ដដែល ៦០,០០០នាក់ ហើយ​នៅរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​របបដឹកនាំលោក គីម ជុងអ៊ុន បានបង្កើត​អង្គភាព​យោធា​ថ្មីពីរដែល​ទទួល​បន្ទុកដឹកនាំ​វិស្វកម្ម​យោធា និងការ​សាងសង់​ផ្លូវថ្នល់។

ដោយឡែក​ពាក់ព័ន្ធ​នឹង​សមត្ថភាព​នុយក្លេអ៊ែរ សៀវភៅសនេះបាន​គូសបញ្ជាក់​ថា​កូរ៉េខាងជើង​មាន​សារធាតុ​ភ្លុយតូ​នីញ៉ូម​ប្រមាណ​ជា ៥០គីឡូក្រាម ដោយ​កើន​ឡើង ១០គីឡូក្រាមបើធៀប​ទៅនឹង​ឆ្នាំ២០០៨ ក៏ប៉ុន្តែ​ការប៉ាន់​ប្រមាណ​ពី​បរិមាណ​ជាក់លាក់ មិនទាន់​អាច​ត្រូវបានគេបញ្ជាក់​ឱ្យ​ច្បាស់លាស់​ឡើយ ដោយ សារ​តែការ​ចម្រាញ់​សារធាតុ​ភ្លុយតូ​នីញ៉ូម និងអ៊ុយរ៉ាញ៉ូម​ធ្វើឡើង​ជា​សម្ងាត់៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1786
2202
4537730