jaukjeybanner

សេដ្ឋី​​ហុងកុង​៖​ ការ​​វិយោគ​​ធំ​ៗ​​របស់​​លោក​​នៅ​​កម្ពុជា​ គឺ​ផុស​ឡើង​ពី​ភាព​រួសរាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា

លោក​​ កូ សេក​យ៉ាន​ (Ko Sek Yan) វិនិយោគគិន​ហុងកុង​បាន​មក​ដល់​កម្ពុជា​កាល​ពី​ឆ្នាំ​១៩៩៥​ គឺ​បន្ទាប់​ពី​កម្ពុជា​ បាន​ផ្លាស់ប្តូរ​មក​កាន់​របប​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ពីរ​ឆ្នាំ​ តាម​ក្រសែរ​​ភ្នែក​របស់​​លោក​កូ​  កម្ពុជា​កាល​នោះ​ ហាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ខ្មៅ​ងងឹត​នៅ​ឡើយ​។​ ប៉ុន្តែ​ភាព​​រួសរាយ​​រាក់​ទាក់​របស់​ប្រជាជន​កម្ពុជា​ និង​ឪកាស​វិនិយោគ​ដ៏​គាប់​ប្រសើរ​បាន​អន្ទង​ឲ​គាត់​សម្រេច​ចិត្ត​ដាក់​ទុន​​វិនិយោគ​រាប់លាន​ដុល្លា​នៅ​ប្រទេស​នេះ​នៅ​ឆ្នាំ​២០០១​។ ​

លោក​ កូ​បាន​បង្កើត​ក្រុមហ៊ុន​​មួយ​ដោយ​​ចុះ​បញ្ជី​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​​ក្រោម​​ឈ្មោះ​​ថា​ ក្រុមហ៊ុន មេរីឌាន អ៊ីនធើណេសិន​ណល ហូលឌីង​​ (ខេមបូឌា) អិល​ធី​ឌី​ ពី​លើ​បន្ថែម​គម្រោង​វិនិយោគ​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី​របស់​លោក​ ដោយ​ឡែក​​ភ្នំពេញ​ត្រូវ​បាន​ក្លាយ​ជា​ជម្រើស​ទីក្រុង​ដែល​លោក​ពេញចិត្ត​​បំផុត​ក្នុង​ការ​ដាក់​​ទី​ស្នាក់ការ​កណ្តាល​​សម្រាប់​ការ​វិនិយោគ​ទាំង​មូល​របស់​លោក​។

នៅ​កម្ពុជា​ លោក​មាន​រោងចក្រ​ សួន​ឧស្សាហកម្ម​​នៅ​ក្នុង​ខេត្ត​កណ្តាល​ និង​កំពង់ចាម​ បូក​​រួម​​នឹង​​គម្រោង​​អចលនទ្រព្យ​​នានា​​ដែល​​មាន​​តំលៃ​ ប្រមាណ​​ជាង​២០០​លាន​ដុល្លាអាមេរិក​។ លើស​ពី​នេះ​កា​រ​អភិវឌ្ឍន៍​​គួរ​ឲ​កត់​សំគាល់​​របស់​លោក​ក្នុង​ពេល​​បច្ចុប្បន្ន​​គឺ​​ អាគារ​ កាសា មេរីឌាន​ (CASA by Meridian) កំពស់​៣៣​ជាន់​លេច​​អណ្តែត​​យ៉ាង​ខ្ពស់​នៅ​​លើ​​កោះ​ពេជ្រ​​រងចាំ​ការ​ប្រគល់​ជូន​អតិថិជន​របស់​ខ្លួន​នៅ​ដើម​ឆ្នាំ​២០១៧​។ លើស​ពីនេះ​លោក​មាន​គម្រោង​​បន្ត​បន្ទាប់​​ទៀត​​ដូចជា​ ស្កាយឡា មេរីឌាន (SKYLAR by Meridian) និង គម្រោង Meridian Square នៅ​​ភ្នំពេញ​​ស៊ីធី​សេនធ័រ​ (Phnom Penh City Center) ជា​ដើម​។

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2218
3734
4917757