jaukjeybanner

ទឹកចិត្ត និងស្មារតី លីកាស៊ីង

“ប្រហែលការប្រកាន់សច្ចៈ និងកិត្តិយសមាចតម្លៃជាងការរក្សាទុកមាសប្រាក់ គឺជាគន្លឹះមួយ ដែលធ្វើឲ្យ លី កាស៊ីងដែលជាជនក្រីក្រម្នាក់ ក្លាយជាម្នាក់ក្នុងចំណោមកំពូលអ្នកមានបំផុតប៉ុន្មាននាក់នៅអាស៊ី។”

          លី កាស៊ីង កើតក្នុងឆ្នាំ1928 នៅតំបន់ឆាវចូវក្នុងប្រទេសចិនដីគោក។ គាត់គឺជនចំណាកស្រុកដ៏ក្រតោកយ៉ាកមកពីចិនចូលហុងកុង ប្រកបរបរចិញ្ចឹមជីវិតដោយស៊ីឈ្នួល លក់ផ្កាជ័រតាំងពីទសវត្សឆ្នាំ40។ បន្ទាប់ពីតស៊ូរាប់សិបឆ្នាំលោកលី ក្លាយជាអ្នកមានបំផុតទី២នៅអាស៊ីជាមួយទ្រព្យសម្បត្តិដល់ទៅ31,5ពាន់លានដុល្លារអាមេរិក (ត្រឹមខែមេសា 2015) ហើយគាត់ក៏ស្ថិតក្នុងបញ្ជីបុរសមានអំណាចបំផុតនៅអាស៊ីផងដែរ។ ប្រជាជនហុងកុង ហៅលោក លី ថា “ជនអច្ឆរិយៈ”។

Cuộc đối thoại kinh điển giữa tỷ phú giàu có hàng đầu châu Á Lý Gia Thành và kẻ bắt cóc con trai mình - Ảnh 1.

          (លី កាស៊ីងអ្នកមានបំផុតទី២ នៅអាស៊ី)

          ទោះជាមានទ្រព្យគរដូចភ្នំ តែម្ចាស់ក្រុមហ៊ុន និង លី កាស៊ីង ប្រកាន់យករបៀបសាមញ្ញៗក្នុងការរស់នៅ។ លោក លី មិនត្រឹមតែប៉ិនប្រសប់ជាងគេផ្នែកជំនួញប៉ុណ្ណោះទេ តែគាត់ពូកែខាងគ្រប់គ្រងស្ថានការណ៍និងដោះស្រាយបញ្ហាដោយវិចារណញ្ញាណថែមទៀត។

          នៅឆ្នាំ1996 កូនច្បងលោក លី គឺ លី ជៀកជឺ ត្រូវឧក្រិដ្ឋជនមួយក្រុមដឹកនាំដោយ ចាង ជឺស្យុងចាប់ជម្រិត។ ផ្នែកខ្លះនៃការតថ្លៃរវាងមហាសេដ្ឋី​ លី និងក្រុមឧក្រិដ្ឋជន ដែល នឹងបង្ហាញជូននៅខាងក្រោមនេះ នឹងនាំមកនូវចំណេះដឹងមានប្រយោជន៍ដល់អ្នកអាន។

Cuộc đối thoại kinh điển giữa tỷ phú giàu có hàng đầu châu Á Lý Gia Thành và kẻ bắt cóc con trai mình - Ảnh 2.

          (លី កាស៊ីង និង លី ជៀកជឺ)

          ប្រហែលម៉ោង6ល្ងាច ថ្ងៃ23 ឧសភា 1996 ក្រុមឧក្រិដ្ឋជនដឹកនាំដោយ ចាង ជឺស្យុង ឆ្នាំកំណើត 1955 នៅគ័ងស៊ី ចិនដីគោក បានចាប់ជម្រិតលី ជៀកជឺ។  ជននេះគឃ្លើនណាស់ គេបានម្ចាស់ការមកកាន់ភូមិគ្រឹះសេដ្ឋីលី ដើម្បីទារប្រាក់រំលោះ 2,000,000,000 ដុល្លារហុងកុង។

ក្នុងដំណើរទៅជួបសេដ្ឋីលី ឧក្រិដ្ឋជនចាង ជឺស្យុង រមែងទូរស័ព្ទទៅគម្រាមគាត់ដាច់ខាតហាមមិនឲ្យប្តឹងទៅនគរបាល។ អ្វីដោយចម្លែកគឺ អច្ឆរិយៈបុគ្គល មិនបានប្តឹងពិតមែន។

          ឃ្លាដំបូងដែលចាង ជឺស្យុង និយាយពេលជួបលោកសេដ្ឋីលី គឺ *លោកលី! លោកអញ្ជើញក្រុមប៉ូលីសដែលពួនសម្ងំក្នុងផ្ទះលោក ចេញមកទាំងអស់គ្នាទៅ*។

Cuộc đối thoại kinh điển giữa tỷ phú giàu có hàng đầu châu Á Lý Gia Thành và kẻ bắt cóc con trai mình - Ảnh 3.

          (ចាង ជឺស្យុង អានកំណត់ហេតុរបស់ប៉ូលីស)

          ស្តាប់រួចសេដ្ឋីលី ឆ្លើយបែបហីថា “ចំណាស់នេះហើយ ខ្ញុំមិនទាន់មានស្នាដៃអ្វីធំកំភួន ស្មើនឹងការប្រគល់ពាក្យសច្ចៈនោះទេ។ បើបងចាង មិនជឿ ខ្ញុំបើកទ្វារគ្រប់បន្ទប់ឲ្យមើល” តមកលោកលីនាំត្រកូលចាងដើរពិនិត្យមួយជុំភូមិគ្រឺះ។

          ក្រោយមកអ្នកទាំងពីរចូលចរចារគ្នានៅបន្ទប់ទទួលភ្ញៀវ។ លោកលី យល់ព្រមតាមការទាមទាររបស់ឧក្រិដ្ឋជន គ្រាន់តែតម្រូវឲ្យពួកវារក្សាសុវត្ថិភាពឲ្យកូនគាត់និងប្រគល់ឲ្យតែ 1,000,000,000​ដុល្លារហុងកុងសិន ហើយសន្យាថាឲ្យបង្គ្រប់តាមការព្រមព្រៀងគ្នា។.

Cuộc đối thoại kinh điển giữa tỷ phú giàu có hàng đầu châu Á Lý Gia Thành và kẻ bắt cóc con trai mình - Ảnh 4.

(ចាង បានចាញ់អស់លុយនៅម៉ាកាវ និងត្រូវចាប់ខ្លួនដោយបទល្មើសផ្សេងទៀត)

          ដោយស្ញប់ស្ញែងចំពោះអាកប្បកិរិយាលោកលី ជនត្រកូលចាង បានលែង លី ជៀកជឺ ដូចការសន្យារមែន។

          មុនពេលចាង ជឺស្យុងគេចខ្លួន លោកលី កាស៊ីង បានឲ្យឱវាទដល់គេថា "បងចាង អាចប្រើលុយនេះទិញភាគហ៊ុនក្រុមហ៊ុនខ្ញុំ។ ទីពីរអាចយកវាទៅវិនិយោគនៅបរទេស ឬខ្ចិលធ្វើអីយកវាដាក់ចូលធនាគារចាំយកការប្រាក់។ ទោះរបៀបណាក៏ដោយ ខ្ញុំធានាថាបងចាងអាចចាយបាន3តំណ។ កុំងប់នឹងល្បែងទៀតទៀតប្រយ័ត្នក្ររហាមគ្មានថ្ងៃសុខស្រួល។"

           តែចាងមិនស្តាប់ បានយកលុយនេះទៅលេងល្បែងនៅម៉ាកាវ ហើយចាញ់បោសគូទខោ។

Cuộc đối thoại kinh điển giữa tỷ phú giàu có hàng đầu châu Á Lý Gia Thành và kẻ bắt cóc con trai mình - Ảnh 5.

(ចាង ជឺស្យុងពេលត្រូវចាប់ខ្លួន)

         អ្វីដែលអស្ចារ្យ ក្រោយពេលចាញ់អស់លុយបានពីការជម្រិតកូនលោកលី។ ចាង ជឺស្យុងហ៊ានទូរស័ព្ទទៅលោក លី និយាយថា "លោកលី លុយបានពីរលោកខ្ញុំចាញ់ល្បែងអស់ហើយ! លោកឯងប្រាប់ខ្ញុំពីរបៀបឈ្នះល្បែងបានទេ?" លោកលីតប "បង្រៀនបងចាងឲ្យធ្វើមនុស្សល្អខ្ញុំចេះ។ បើបង្រៀនលេងល្បែងខ្ញុំមិនចេះទេ! បើចង់សុខត្រូវរត់ឲ្យឆ្ងាយពីហុងកុងនិងម៉ាកាវ បើពុំដូច្នោះបងចាងនឹងអាណោចអាធមហើយ"

         តែចាង ជឺស្យុងមិនស្តាប់។ ចាងត្រូវចាប់ខ្លួនដោយបទរត់ពន្ធអាវុធនិងចាប់ជម្រិតករណីផ្សេងទៀត ហើយត្រូវប្រហារជីវិតនៅអាយុ43ឆ្នាំ។

Cuộc đối thoại kinh điển giữa tỷ phú giàu có hàng đầu châu Á Lý Gia Thành và kẻ bắt cóc con trai mình - Ảnh 6.

(ចាង ស្តាប់សាលក្រមកាត់ទោសប្រហារជីវិត)

         អ្នកកាសែតសួរលោកលី *ហេតុអីលោកដោះស្រាយតាមបែបហ្នឹង? (មិនប្តឹងប៉ូលីស ឬភិតភ័យ)* លោកលីតប "កាលនោះការចរចាររវាងខ្ញុំនិងក្រុមលោកចាង ហើយខ្ញុំបានសន្យា ខ្ញុំត្រូវតែគោរព។ ម៉្យាងទៀតការដោះស្រាយស្ថានការណ៍ដោយតក់ក្រហល់ មិននឹងនរ គ្មានប្រយោជន៍ទេ។"

Cuộc đối thoại kinh điển giữa tỷ phú giàu có hàng đầu châu Á Lý Gia Thành và kẻ bắt cóc con trai mình - Ảnh 7.

Cuộc đối thoại kinh điển giữa tỷ phú giàu có hàng đầu châu Á Lý Gia Thành và kẻ bắt cóc con trai mình - Ảnh 8.

(ដោយសារការប្រកាន់ពាក្យសន្ចៈ បុរសនេះក្លាយជាអ្នកមានលេខ២នៅអាស៊ី)

         អ្នកកាសែតសួរថា "លោកខឹងស្អប់នឹងត្រកូលចាង ឬទេ?" លោកលីតបថា "ពេលអ្នកប្រឹងហួសកម្លាំង អ្នកសម្រាកមួយសំទុះនឹងមានកម្លាំង។ ពេលអ្នកចាយជ្រុលដៃ អ្នកត្រូវខំរកនិងសន្សំបន្តិចបានមកវិញហើយ តែបើអ្នកបាត់បង់ពាក្យសច្ចៈ និងកិត្តិយស ទោះចាយប្រាក់សន្ធឹកសន្ធាប់និងពេលវេលាវែងអន្លាយក៏មិនអាចរកបានវិញដែរ។

 

"ប្រភព៖ KENH14

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1787
2202
4537731