jaukjeybanner

នាវា​កម្សាន្ត​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​ដាក់​ចូល​ក្នុង​សមុទ្រ​ហើយ

មនុស្ស​ប្រមាណ​ជាង​៧០.០០០​នាក់ កាលពី​ថ្ងៃ​ទី​១៥ ឧសភា បាន​លើកគ្នា​មក​កាន់​មាត់សមុទ្រ ដើម្បី​ទស្សនាការ​ចាកចេញ​ដំណើរ​របស់​នាវា​យក្ស​មួយ ។

នាវា​កម្សាន្ត​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​នេះ​គឺ​នាវា HARMONY-OF-THE SEAS បាន​ចាក​ចេញពី SAINT NAZAIRE ទៅ​កាន់​កំពង់​ផែ SOUTHAMPTON ប្រទេស​អង់គ្លេស ។ នាវា​នេះ​កសាង​នៅ​កំពង់​ផែ SAINT-NAZAIRE ក្នុង​ការដ្ឋាន​នាវា STX FRANCE​។ ជួយ​ដោយ​នាវា​សណ្តោង​២​គ្រឿង នាវា​យក្ស​សមុទ្រ​នេះ​បាន​ចាក​ចេញពី​ទីនោះ​ទៅ​កាន់​មហាសមុទ្រ អម​ដោយ​នាវា​គ្រប់​ប្រភេទ​ជា​ច្រើន​សិប​គ្រឿង ។ នាវា HARMONY-OF-THE-SEAS បាន​ចាក​ចេញពី​កំពង់​ផែ​ជា​ការដ្ឋាន​ដោយ​ស្ងាត់ស្ងៀម ហើយ​បណ្តា​អ្នក​ទស្សនា​បាន​លើ​គ្រវី​កូនកន្សែង​ពណ៌​ស ឬ​នាំ​គ្នា​ថតរូប​នាវា​នេះ ។

ការដ្ឋាន​នាវា STX FRANCE បាន​ទិញ​កុងត្រា​កសាង​នាវា​នេះ​កាលពី​ខែធ្នូ ឆ្នាំ​២០១២ ដែល​មាន​ទឹកប្រាក់​១​ពាន់​លាន​អឺ​រ៉ូ ។ ជា​ផ្លូវការ​នាវា​យក្ស​នេះ​ត្រូវ​ប្រគល់​នា​ថ្ងៃ​ទី​១២ ឧសភា ឱ្យ​ម្ចាស់​គឺ​ក្រុមហ៊ុន​អា​មេ​រិ​ក ROYAL LARIBBEAN INTERNATIONAL (RCI) ជា​សាខា​មួយ​របស់​ក្រុមហ៊ុន RCCL ដែល​ធ្វើ​អាជីវកម្ម​រួច​ហើយ​នូវ​នាវា​កម្សាន្ត​ធំ​ៗ២៤​គ្រឿង​លើ​ពិភពលោក ។

នាវា HARMONY-OF-THE-SEAS មាន​ប្រវែង​៣៦២​ម៉ែត្រ និង​ទទឹង​៦៦​ម៉ែត្រ វា​ជានា​វា​ដ៏​ធំ​មាន​កម្ពស់​ស្មើ​អគារ​២០​ជាន់​មួយ ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1789
2202
4537733