


ប្រធានាធិបតីចិនអំពាវនាវឱ្យប្រឹងប្រែងជួយសង្គ្រោះក្រោយការបាក់ដីនៅ FUJIAN
- សេចក្ដីលម្អិត
- ចេញផ្សាយនា ច័ន្ទ, 09 ឧសភា 2016 13:48
- និពន្ធដោយ jaukjey
យោងតាមស៊ីនហួថា ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានអំពាវនាវឱ្យធ្វើការខិតខំប្រឹងប្រែងខ្លាំងបំផុត ដើម្បីធានាដល់ការជួយសង្គ្រោះដោយឆាប់រហ័សបំផុតក្រោយការបាក់ដី កាលពីថ្ងៃទី៨ ឧសភា នៅខេត្ត FUJIAN ភាគអាគ្នេយ៍ចិន ។
នាវេលាថ្ងៃត្រង់ មនុស្ស៣៤នាក់បាត់ខ្លួន ហើយមនុស្ស៧នាក់ទៀតរងរបួស ក្រោយគ្រោះមហន្តរាយនៃការបាក់ដីនេះនៅស្រុក TAIWING ខេត្ត FUJIAN នាព្រឹកថ្ងៃទី៨ ឧសភា វេលាម៉ោង៥ម៉ោងក្នុងស្រុក ។
ក្នុងការណែនាំមួយ ក្រោយគ្រោះមហន្តរាយនេះ លោកស៊ី ស្នើដល់អាជ្ញាធរខេត្ត FUJIAN និងបណ្តាផ្នែកពាក់ព័ន្ធឱ្យរៀបចំប្រតិបត្តិការជួយសង្គ្រោះឱ្យបាន ឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។ លោកស្នើឱ្យមានការខិតខំប្រឹងប្រែងកាយរកមនុស្សទាំងឡាយដែលកប់ដី និងបាត់ខ្លួនដោយលោកសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ឱ្យព្យាបាល បណ្តាអ្នករបួស ។
លោកស៊ី ក៏ស្នើផងដែរឱ្យពង្រឹងការត្រួតពិនិត្យរួចពិនិត្យសន្តិសុខក្នុង កម្រិតមូលដ្ឋាន បង្ការគ្រោះថ្នាក់នានាប្រហាក់ប្រហែលគ្នានេះ ។
ចំណែកនាយករដ្ឋមន្ត្រីចិន លោក LI KEQIANG វិញបានចេញការណែនាំជាលាយល័ក្ខអក្សរមួយ ដែលអំពាវនាវឱ្យធ្វើរាល់ការខិតខំប្រឹងប្រែង តាមរកបណ្តាមនុស្សបាត់ខ្លួនក្រោយការបាក់ដីនេះ ហើយឱ្យយកចិត្តទុកដាក់ដល់បណ្តាអ្នករបួស ៕
អត្ថបទផ្សេងៗ
- ធ្លាយព័ត៌មានសម្ងាត់៖ «ប្រទេសកូរ៉េខាងជើង បង្កើនចំនួនទ័ពដល់ ១.២៨លាននាក់ ជាប់លេខ ១ លើពិភពលោក!»
- ហាមមិនស្ដាប់! នាវាពិឃាដអាមេរិក USS Mahan បាញ់ ៣គ្រាប់ ព្រមាន នាវាល្បាតអ៊ីរ៉ង់
- ទឹកចិត្ត និងស្មារតី លីកាស៊ីង
- នាវាកម្សាន្តធំជាងគេបំផុតលើពិភពលោកដាក់ចូលក្នុងសមុទ្រហើយ
- បាឡែន27ក្បាលមកទើរនៅមាត់សមុទ្រម៉ិចស៊ិកនៅរស់តែ3ក្បាល
- រយៈពេល3ថ្ងៃ មនុស្ស59នាក់ស្លាប់ដោយរន្ទះបាញ់នៅបង់ក្លាដែស
- ក្រុមរដ្ឋអិុស្លាមវាយប្រហារជាថ្មីនៅភាគអាគ្នេយ៍យេម៉ែនស្លាប់37នាក់
- លោកគីម ជុងអ៊ុន ត្រូវជ្រើសតាំងជាប្រធានបក្សពលករកូរ៉េ
- ជិត90%នៃទីក្រុង FORT MCMURRAY កាណាដាសង្គ្រោះពីអណ្តាតភ្លើង
- ព្យុហយាត្រារុស្ស៊ីនាឱកាសបុណ្យជ័យជម្នះ 9 ឧសភា ចាប់អារម្មណ៍លើនារីយោធាស្លៀកសំពត់ខ្លី
- សេចក្តីសម្រេចចុងក្រោយរបស់សមាជបក្សពលករកូរ៉េលើកលោកគីម ជុងអ៊ុន ខ្ពស់បំផុត
- ភ្លើងឆេះរាលដាលនៅក្រុងFORT MCMURRAYកាណាដា នៅតែពុំទាន់ត្រួតត្រាបាន
- លោកគីម ជុងអ៊ុន ថានឹងមិនប្រើអាវុធនុយក្លេអ៊ែរមុនលើកលែងការរំលោភបំពានអធិបតេយ្យភាព
- អីុរ៉ង់អះអាងពីការស្លាប់ទីប្រឹក្សាយោធា13នាក់នៅស៊ីរី
- កងម៉ារីនចិននឹងធ្វើសមយុទ្ធក្នុងសមុទ្រចិនខាងត្បូង