jaukjeybanner

តោះទៅមើលសម្រស់រថយន្ត Audi R8 Spyder ស៊េរីឆ្នាំ 2017 តិចមើលថាស្រស់ស្អាតនឹងខ្លាំងដល់កម្រិតណា!

កាលពីព្រឹកថ្ងៃពុធកន្លង ទៅ​នៅ​ឯ​ទីក្រុង ញូយ៉ក​មាន​ប្រារព្ធ​កម្មវិធី New York Auto Show ដែល​ជា​កម្មវិធី​ដាក់ បង្ហាញ​រថយន្តស្រស់ស្អាត ជាច្រើនម៉ូឌែល។ ក្នុងនោះក្រុមហ៊ុន Audi ក៏បាន​ដាក់​បង្ហាញ​រថយន្ត ម៉ូឌែល R8 Spyder ស៊េរីឆ្នាំ 2017 របស់ខ្លួនផងដែរ។ រថយន្តនេះជាប្រភេទរថយន្តស្ព័រ ដែល​មានប្រជាប្រិយភាព ច្រើនដោយសារសម្រស់ និងគុណភាពរបស់វា។ ជាពិសេសវាត្រូវបានបំពាក់ ដោយ​ម៉ាស៊ីន​ដែលមាន កម្លាំងខ្លាំងអមដោយ បច្ចេកវិទ្យាថ្មីជាច្រើនទៀតដែលជួយឱ្យ រថយន្តនោះកាន់ តែ​មាន​សមត្ថភាព។

ចំពោះម៉ូដែលនេះក្រុមហ៊ុន បានរចនាវាមកដោយ បានបំពាក់នូវម៉ាស៊ីនដែល មានកម្លាំងខ្លាំងប្រភេទ V10 ដែលមានកម្លាំងម៉ាស៊ីន 540hp។ ម៉ាស៊ីននេះអាចរុញច្រាន រថយន្តពី ០ គីឡូម៉ែត្រទៅ 100 គីឡូម៉ែត្រ​ដោយ ចំណាយពេលត្រឹមតែ 3.6 វិនាទី អមដោយចង្កេះលេខស្វ័យប្រវត្តិ។ រថយន្តខាងលើអាចបើកបរ ក្នុងល្បឿនអតិបរមារដល់ ទៅ 317 គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះការរចនាផ្នែកខាងក្នុងវិញ រថយន្ត R8 Spider ត្រូវបានរចនាយ៉ាងប្រណិតនៅផ្នែកខាងក្នុង។ ដោយវាបានបំពាក់មក ជាមួយកៅអីពីរអម ដោយចង្កូតដែលបំពាក់ដោយពូកនិងស្បែកទន់ ងាយស្រួលកាន់ ។ ជាពិសេស Audi បានបំពាក់នូវប៊ូតុង Start/Stop ម៉ាស៊ីននៅជាមួយនឹង ដៃចង្កូតតែម្តងដែលវា មើលទៅមានលក្ខណៈ ពិសេសជាង​រថយន្ត​ដទៃ។ តោះទៅមើលសម្រស់ របស់វានៅឯការ ដាក់បង្ហាញនោះ ទាំងអស់គ្នា៖

បើតាមការឱ្យដឹងរថយន្ត Audi ម៉ូឌែល R8 Spider ខាងលើមានតម្លៃ ប្រមាណ 162,900ដុល្លារក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក។ សម្រាប់លក្ខណៈសម្បត្តិ របស់ម៉ូឌែលនេះក្រុមហ៊ុន នៅមិនទាន់បានបង្ហាញ​ពេញ​លេញ នៅឡើយទេ។សម្រាប់ខ្ញុំពិតជាពេញ ចិត្តតែមើលទៅគ្រាន់តែ ជាក្តីស្រមៃប៉ុណ្ណោះព្រោះវាពិត ជាមានតម្លៃខ្ពស់ដល់ រាប់​ម៉ឺន​ដុល្លារឯណោះ។ ចុះប្រិយមិត្ត យល់យ៉ាងណាដែរបន្ទាប់ ពីបានស្វែងយល់ពី លក្ខណៈសម្បតិ្ត ត្រួសៗ​អមដោយរូបរាង ដ៏ស្រស់ស្អាតរបស់វា រួចមកនោះ?

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
639
923
4540377