jaukjeybanner

សម្អាត​ជាតិ​ពុល​ក្នុង​ខ្លួន​បាន​យ៉ាង​ងាយ ជាមួយ​នឹង ទឹក​ផ្លែ​ឈើ​ធម្មជាតិ​ទាំង 3 មុខនេះ!

បើនិយាយទៅលើ សារធាតុពុលនោះ គឺមានច្រើនណាស់ នៅ​ក្នុង​ខ្លួន​យើង ដោយ​វា​កើត​ឡើង ដោយ​សារ​តែ ការ​បរិភោគ​អាហារ និង​កង្វះ​អនាម័យ។ ចំពោះ​កន្លែង ដែល​ភាគ​ច្រើន ផ្ទុក​សារធាតុ​ពុល ច្រើន​ជាង​គេ​នោះ មាន​ដូចជា ថ្លើម តម្រងនោម និងបេះដូង ហើយដើម្បីសម្អាតវា ភាគច្រើន គឺគេប្រើ សរសៃ fiber ដើម្បី​សម្អាត ជាតិពុលទាំងនោះ។ តែយ៉ាងណាមិញ វាហាក់ដូចជា ចំណាយរាងថ្លៃបន្តិចហើយ តែប្រសិន​បើ អ្នកមិនចង់ ចំណាយច្រើន ហើយចង់សម្អាត ជាមួយនឹង របស់ធម្មជាតិនោះ អាចសាកល្បង ជាមួយ​នឹង ទឹកផ្លែឈើ ពីរុក្ខជាតិ ចំនួនបី ប្រភេទនេះបាន ដែលមានដូចជា ទឹកម្នាស់, ស្ពៃ Celery និង ជីវ៉ាន់​ស៊ុយ​។ ចង់ដឹងថា គេត្រូវធ្វើយ៉ាងម៉េច ខ្លះនោះ សូមតាមដាន ទាំងអស់គ្នា៖

គ្រឿងផ្សំ

  • ស្ពៃ Celery ចំនួន 3 គុម្ព
  • ជីវ៉ាន់ស៊ុយ ចំនួន 3 ដើម
  • ម្នាស់ 2 ចំណិត

របៀបធ្វើ

  1. ចិតម្នាស់រួចលាងវាអោយស្អាត
  2. លាងសម្អាត ស្ពៃ Celery និងជីវ៉ាន់ស៊ុយ រួចហាន់វា អោយល្អិត
  3. បន្ទាប់មក លាយគ្រឿងផ្សំទាំងបី ជាមួយក្រូចឆ្មាបន្តិច រួចច្របល់ចូលគ្នា អោយចូលជាតិ
  4. ថែមទឹកចូលបន្តិច ប្រសិនបើវា រាងខ្សោះទឹក

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1803
1621
4530683