jaukjeybanner

ក្រុមហ៊ុន​ចិន​បន្ត​គម្រោង​ដ៏​ចម្រូង​ចម្រាស​នៅ​រាម

ទិដ្ឋភាព​ឆ្នេរ​សមុទ្រ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ។

ភ្នំពេញៈ ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​​បាន​ប្រកាស​ពី​ភាព​ជា​ដៃគូ​ថ្មី​​ដើម្បី​អភិវឌ្ឍ​ គម្រោង​ទេសចរណ៍​​ដ៏ធំ​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​​រាម​ក្នុង​ខេត្ត​ ព្រះសីហនុ​ដែល​​គេ​​អះអាង​ថា​ជា​គម្រោង​ទេសចរណ៍​ធំ​ទី​ពីរ​បន្ទាប់ពី​​​​ អង្គរវត្ត​។

ក្រុមហ៊ុន ​Yeejia​ Tourism Development ​Co.​, LTD ​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Unite ​International (Cambodia) ​Investment ​Group Co., ​LTD ​គ្រប់គ្រង​ដោយ​វិនិយោគិន​ចិន​បាន​​ចុះ​អនុស្សរណៈ​យោគយល់​​គ្នា​ជាមួយ​ ក្រុមហ៊ុន​ចិន​ជាច្រើន​ផ្សេង​ទៀត​ដើម្បី​អភិវឌ្ឍ​គម្រោង​ទេសចរណ៍ Golden Silver​ Gulf ​លើ​ផ្ទៃ​ដី ៣ ៣០០ ​ហិកតា​នៅ​ក្នុង​ឧទ្យាន​ជាតិ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ​។

គម្រោង​នេះ​បាន​ស្ថិត​ក្រោម​ដំណើរការ​សាងសង់​រួច​ទៅ​ហើយ​ដែល​នឹង​រួម​ បញ្ចូល​នូវ​វីឡា សណ្ឋាគា​​រផ្កាយ​ប្រាំ មណ្ឌល​តាំង​ពិព័រណ៍​ និង​ទំនិញ​រួច​ពន្ធ​។

លោក Fu Xian Ting ​ប្រធាន​ក្រុមហ៊ុន​ Unite International និង​ក្រុមហ៊ុន​ Yeejia បាន​​ឲ្យ​ដឹង​ថា​ការ​សាងសង់​ផ្លូវ​ហាយវ៉េត​ភ្ជាប់​​តំបន់​អភិវឌ្ឍន៍​ទៅ​ កំពង់​​ខេត្ត​ព្រះសីហនុ​ចម្ងាយ​​ ៧ ​គីឡូម៉ែត្រ​នឹង​ចាប់ផ្ដើម​នៅ​ចុង​​​ឆ្នាំ​នេះ​។ នៅ​ពេល​បញ្ចប់​ផ្លូវ​​នឹង​នេះ​ក៏​នឹង​តភ្ជាប់​​ការ​ធ្វើ​ដំណើរ​ពី​ទីក្រុង​ ភ្នំពេញ​ និង​ក្រុង​ព្រះសីហនុ​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​តាមរយៈ​កិច្ចសហប្រតិបត្តិការ​របស់​យើង​ខ្ញុំ​ជឿជាក់​ថា​នៅ​ក្នុង​រយៈពេល​ ៣​ ទៅ​​​ ៥ ​ឆ្នាំ​ ទីក្រុង​ថ្មី​នេះ​​ដែល​​ឡោមព័ទ្ធ​ដោយ​ព្រៃ​ធម្មជាតិ​​មាន​ទីតាំង​នៅ​ឆ្នេរ​ សមុទ្រ​នឹង​លេច​ឡើង​ហើយ​វា​​នឹង​ស្ថាន​សួគ៌​នៃ​ការ​កម្សាន្ដ​សម្រាប់​ ភ្ញៀវទេសចរ​ទាំង​អស់​»​។

លោក​បន្ថែម​ថា​ដោយសារ​តែ​​អត្ថប្រយោជន៍​ជាពិសេស​របស់​ទីតាំង​ឆ្នេរ​ សមុទ្រ​នេះ​វា​ទាក់ទាញ​ក្រុម​វិនិយោគិន​ទាំង​ក្នុង​ស្រុក ​និង​មកពី​ចិន​។

ក្រុមហ៊ុន​ចិន​ដែល​ចុះ ​MOU​ នេះ​​មាន​ ១៣ ​ក្រុមហ៊ុន​ប៉ុន្តែ​មាន​​តែ​ក្រុមហ៊ុន​ International Travel Service Corp LTD (CITS) ​មួយ​ប៉ុណ្ណោះ​ត្រូវ​បាន​គេ​ស្គាល់​។

លោក ចេង រ៉ុង អនុប្រធាន​ក្រុមហ៊ុន CITS បាន​ថ្លែង​ថា​កិច្ចព្រមព្រៀង​នេះ​​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ ទិសដៅ​ទេសចរណ៍​លេខ​ ១ ក្នុង​តំបន់​​អាស៊ី​ និង​ថា​ក្រុមហ៊ុន CITS ​និង​ក្រុមហ៊ុន​ Yeejia ​នឹង​​សហប្រតិបត្តិការ​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​វិនិយោគ​លើ​គម្រោង​នេះ​។

រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ដីសម្បទាន​ឲ្យ​ក្រុមហ៊ុន Yeejia ទំហំ​ ៣ ៣០០ ហិកតា​នៅ​ឆ្នាំ​ ២០០៩ ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ឧបត្ថម្ភ​ដល់​អង្គភាព​អង្គរក្ស​របស់​លោក​នាយក​ រដ្ឋមន្ត្រី​ ហ៊ុន សែន ជា​បន្ត​បន្ទាប់។​ លោក​នាយក​រដ្ឋមន្ត្រី​ក្រោយ​​មក​បាន​គាំទ្រ​ជា​សាធារណៈ​លើ​គម្រោង​ រមណីយដ្ឋាន​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​ក្រុមហ៊ុន​នេះ​។

ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១០ អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន Yeejia ​ត្រូវ​បាន​ដក​ហូត​ដោយ​ព្រះរាជក្រឹត្យ​ និង​បញ្ជូន​ទៅ​ក្រសួង​បរិស្ថាន​ដើម្បី​ពិនិត្យ​មើល​ផលប៉ះពាល់​ដល់​តំបន់​ អភិរក្ស​។

លោក សៅ សុភាព អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ក្រុមហ៊ុន​ Yeejia ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​ដើម្បី​សាងសង់​​នៅ​តំបន់​ការពារ​ឧទ្យាន​ ជាតិ​រាម​ដោយសារ​ពួកគេ​ទទួល​បាន​​ «ដីសម្បទាន​សេដ្ឋកិច្ច​»​។

លោក​លើក​ឡើង​ថា​៖ «​ពួកគេ​​មាន​អាជ្ញាប័ណ្ណ​ក្នុង​​ការ​សាងសង់​លើ​ដី​នោះ​ហើយ​​ពួកគេ​ត្រូវការ ​ការ​វិនិយោគ​កាន់តែ​ច្រើន​​ដើម្បី​ធ្វើ​វា​ឲ្យ​ជោគជ័យ​ដោយសារ​តែ​​ថ្មីៗ​ នេះ​វា​ខ្វះ​ទឹក​ និង​អគ្គិសនី​ប្រើប្រាស់​»​។

លោក​បញ្ជាក់​ថា៖ «​ពួកគេ​ចាំបាច់​ត្រូវ​ធ្វើការ​ខិតខំ​ប្រឹងប្រែង​កាន់​តែ​ច្រើន​ក្នុង​ការ​ អភិវឌ្ឍ​រមណីយដ្ឋាន​ដើម្បី​ធ្វើ​វា​ឲ្យ​មាន​ភាព​ទាក់ទាញ​សម្រាប់​ក្រុម​ វិនិយោគិន​»​។

លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​ដែល​​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ ហត្ថលេខា​នេះ​​បាន​ថ្លែង​ថា​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​មាន​សារៈសំខាន់​​ក្នុង ​ការ​ទាក់ទាញ​ភ្ញៀវទេសចរ​។

ភ្នំពេញ​ប៉ុស្ដិ៍​បាន​រាយការណ៍​កាលពី​លើក​មុន​​ថា​ការ​អភិវឌ្ឍ​នេះ​​នឹង​ ចំណាយ​​ប្រាក់​ប្រហែល​ ៥ ​ពាន់​លាន​ដុល្លារ​ប៉ុន្តែ​លោក ថោង ខុន ​មិន​អាច​​បញ្ជាក់​ពី​ទំហំ​វិនិយោគ​សរុប​នេះ​ថា​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ​ កាលពី​ថ្ងៃ​ម្សិលមិញ​។

ពេល​សួរ​អំពី​ការ​បារម្ភ​ពី​ការ​អភិវឌ្ឍ​​លើ​ឧទ្យាន​ជាតិ​ដែល​ត្រូវ​បាន​ អភិរក្ស​នេះ​លោក ថោង ខុន បាន​ឆ្លើយ​ថា​៖ «​ខ្ញុំ​គិត​ថា​ពួកគេ​កំពុង​តែ​​ប្រុងប្រយ័ត្ន​ជាមួយ​នឹង​ផែនការ​របស់​ពួកគេ ​»​។

លោក​​បាន​​ថ្លែង​ថា​៖ «​តំបន់​មួយ​ចំនួន​ចាំបាច់​ត្រូវ​អភិវឌ្ឍ​ប៉ុន្តែ​ការ​​អភិវឌ្ឍ​ទាំងអស់​ចាំ ​បាច់​ត្រូវ​បម្រើ​ដល់​ការ​អភិរក្ស​បរិស្ថាន​»​។ លោក​បាន​បន្ថែម​ថា​ក្រសួង​​បរិស្ថាន​ចាំបាច់​​ត្រូវ​​តែ​​មាន​គោល​នយោបាយ​ ច្បាស់លាស់​មួយ​ស្ដីពី​ផលប៉ះពាល់​ការ​អភិវឌ្ឍ​​នៃ​គម្រោង​នេះ​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន មុន​ពិធី​ចុះ MOU នេះ​ក្រុមហ៊ុន Jimei International Entertainment Group Ltd ជា​​ក្រុមហ៊ុន​ដំណើរ​​កម្សាន្ត​សម្រាប់​អ្នក​លេង​ល្បែង​មាន​ប្រាក់​ច្រើន​ ចុះ​បញ្ជី​នៅ​​ទីក្រុង​ហុងកុង​បាន​ប្រកាស​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​មួយ​ ជាមួយ​​ក្រុមហ៊ុន​ Yeejia ដើម្បី​បង្កើត​ក្រុមហ៊ុន​វិនិយោគ​រួម​មួយ​ក្នុង​ការ​សាងសង់ «​​កន្លែង​រមណីយដ្ឋាន​កម្សាន្ត​ដែល​រួម​មាន​សណ្ឋាគារ​កន្លែង​លេង​កូន​គោល​ សួន​កម្សាន្ដ និង​អាជីវកម្ម​ទេសចរណ៍​នៅ​កម្ពុជា​។ នេះ​បើ​តាម​របាយការណ៍​ដាក់​ទៅ​ផ្សារហ៊ុន។

ខណៈ​ក្រុមហ៊ុន​ Jimei មិន​បាន​បញ្ជាក់​ពី​ទីតាំង​ច្បាស់លាស់ ឬ​ថា​តើ​នឹង​មាន​ការ​លេង​ល្បែង​ណា​មួយ​នៅ​ក្នុង​រមណីយដ្ឋាន​នេះ​ឬ​យ៉ាង​ណា​ នោះ​របាយការណ៍​នេះ​​ឲ្យ​ដឹង​ថា​ភាគី​ផ្សេង​ទៀត​ដែល​ជា​ក្រុមហ៊ុន​ចិន​ដី​គោក MCC International Incorporation Ltd មាន​បំណង​​ផ្ដល់​វិស្វកម្ម ការ​សាងសង់ ​និង​សេវា​ពិគ្រោះ​យោបល់​ដល់​ការ​វិនិយោគ​រួម​នេះ​។

ទោះ​យ៉ាង​ណា​ក្រុមហ៊ុន Yeejia មិន​បញ្ជាក់​ពី​ពេលវេលា​នៃ​ការ​បញ្ចប់​គម្រោង​ទេ​៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
4548
6029
5150903