jaukjeybanner

កម្មវិធី Shazam ទើប​តែ​ធ្វើ​កំណែ​ប្រែ​ថ្មី​ដែល​មាន​បន្ថែម​មុខងារ Google Play Music សម្រាប់​អ្នក​ចូល​ចិត្ត​ស្តាប់​តាម​អ៊ីនធើណេត

Shazam ជាកម្មវិធីមួយដែល តែង​តែ​តាម​ដាន​និង ជូន​ដំណឹង​ពី​តន្ត្រី​ទូទាំង ពិភព​លោក​សម្រាប់ អ្នក ។ កាល​ពី​ពេលថ្មី​កន្លង​ទៅ កម្មវិធី​ខាង​លើ​ទើប តែ​បាន​ធ្វើ​កំណែ​ប្រែថ្មី​ដើម្បី ផ្តល់នូវភាពងាយស្រួល នឹង​មុខងារ​ថ្មីដែល កាន់តែមានអត្ថប្រយោជន៍ សម្រាប់អ្នកប្រើប្រាស់។ សម្រាប់ការធ្វើកំណែ ប្រែថ្មីនេះ​ក្រុម​ហ៊ុន​បាន ធ្វើការដោះស្រាយនូវ កំហុសឆ្គង ក្នុងជំនាន់មុនជាពិសេសគឺវា បានដាក់បញ្ចូលមុខងារ Google Play Music ជាមួយនឹងជំនាន់ថ្មី នោះទៀតផង ។

Google Play Music ជាកម្មវិធីរបស់ក្រុមហ៊ុន Google ដែលអនុញ្ញាត្តិឱ្យ អ្នកអាចស្តាប់នូវបទ​ចំរៀង​ថ្មី​និង ចុងក្រោយបំផុត នៅក្នុងពិភពតន្ត្រី។ Shazam បានធ្វើការសហការ នឹងនាំយកនូវមុខងារ Google Play Music មកជូនអ្នកប្រើកម្មវិធី របស់ខ្លួនដើម្បីឱ្យ អ្នកអាចតាមដាននូវពត៌មានថ្មី ពីតន្ត្រីបានកាន់តែ ឆាប់រហ័សព្រមទាំង អាចស្តាប់តន្ត្រីថ្មីបានផង។ បន្ទាប់ពីអ្នកបានធ្វើកំណែប្រែសម្រាប់ កម្មវិធី Shazam រួចនោះអ្នកនឹង បានឃើញនូវផ្ទាំង ប៊ូតុងពណ៌ស ធំមួយសម្រាប់អ្នកធ្វើការ ទិញឫក៏ ស្តាប់បទ​ចម្រៀង​នោះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចប្រើប្រាស់សេវាកម្មខាងលើ ក្នុងរយៈពេលបីខែ ដំបូងជាមួយ​តម្លៃ​ត្រឹម​តែ 1ដុល្លាប៉ុណ្ណោះ។ វាក៏អនុញ្ញាត្តិឱ្យអ្នកអាច មើលវីដេអូនៅក្នុង YouTube បានដោយគ្មានផ្ទាំង ផ្សាយ​ពាណិជ្ជកម្ម​បានទៀត។ ដូចនេះនៅចាំអី ទៀតសម្រាប់អ្នកប្រើ ទូរស័ព្ទ Android អាចទាញយក កម្មវិធី Shazam បានដោយគ្រាន់តែ ចុចត្រង់នេះ

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
631
923
4540369