jaukjeybanner

ស្ងាត់ៗ​ក្រុម​ហ៊ុន NVIDIA បញ្ចេញ​ក្រាហ្វិក​កាត GeForce GPUs បី​ប្រភេទ​ថ្មី​សម្រាប់​ស្មាត​ហ្វូន​ដែល​មាន​សមត្ថភាព​កាន់​តែ​ប្រសើរ

NVIDIA ជាប្រភេទក្រាហ្វិកកាត ដែល​មាន​ការ​ពេញ និយម​ប្រើ​ច្រើន ចំពោះ​ប្រភេទ​កុំព្យូទ័រ។ ចំពោះ​ស្មាត​ហ្វូន វិញ​ប្រភេទ​ឈីប​ក្រាបហ្វិក NVIDIA ដូចជាមិនសូវមាន ការពេញនិយមប៉ុន្មាននោះទេ។ តែពួកគេក៏​កំពុង​តែ ព្យាយាម ផលិតប្រភេទក្រាហ្វិកកាត សម្រាប់ស្មាតហ្វូនផងដែរ។ កាលពីពេលកន្លងទៅ ថ្មីៗ​នេះ​ក្រុមហ៊ុនខាងលើ បានផលិតក្រាហ្វិកកាតដល់ទៅបីប្រភេទដែល មានសមត្ថភាព និង បច្ចេកវិទ្យាគួរឱ្យ​ចាប់ អារម្មណ៍។ ក្រាហ្វិកកាតទាំងបីប្រភេទនោះមាន ដូចជា GeForce 940MX, 930MX និង 920MX ។

ក្រាហ្វិកកាតទាំងបីប្រភេទ ខាងលើត្រូវបានអះអាង ថាមានសមត្ថភាព ខ្ពស់ព្រមទាំងផលិតមកជាមួយនឹង បច្ចេកវិទ្យា Maxwell GM 108 Silicon ថែមទៀតផង។ ឈីបប្រភេទនេះវាក៏អាចដំណើរការ ជាមួយនឹង រ៉េមប្រភេទ GDDR5 និង DDR3បានផងដែរ។ NVIDIA បានបញ្ជាក់ថាក្រាហ្វិកកាតទាំងបី ប្រភេទ​ខាង​លើ​ដំណើរ ការដោយ 384 CUDA Cores ជាមួយ​នឹង​រ៉េម​ប្រភេទ 64bite ។ ចំពោះល្បឿនដំណើរការ របស់​វាវិញគឺ៖

  • ប្រភេទ GeForce 940MX មានល្បឿន 1176MHz (រ៉េមប្រភេទ GDDR5)
  • ប្រភេទ GeForce 930MX មានល្បឿន 967MHz (រ៉េមប្រភេទ GDDR5)/1006MHz (រ៉េមប្រភេទ DDR3)
  • ប្រភេទ GeForce 920MX មានល្បឿន 926MHz (រ៉េមប្រភេទ GDDR5)/965MHz (រ៉េមប្រភេទ DDR3)

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1985
2250
4533115