jaukjeybanner

មាន​ដែល​ចាប់​អារម្មណ៍ ពេល​ខ្លះ​ភ្នែក​របស់​អ្នក ឃើញ​វត្ថុ​សសៃ​តូចៗ​កម្រើក​ចុះ​ឡើងៗ​បែប​នេះ​ដែរ​ទេ?

មនុស្សភាគច្រើន ប្រហែលជាមិនបានចាប់អារម្មណ៍ តែ​អ្នក​ខ្លះ ក៏​ចាប់​អារម្មណ៍ ដែល​ឃើញ​មាន​វត្ថុ​សសៃ​តូចៗ ដែល​ដូចជា​មាន​ជីវិត កម្រើក​ចុះ​ឡើងៗ នៅលើភ្នែករបស់យើង ហើយក៏មានការងឿងឆ្ងល់ ថានោះ​ជាអ្វី ដូច្នេះយើងចង់បកស្រាយដល់មិត្តអ្នកអានឲ្យបានជ្រាបច្បាស់ពីវត្ថុនោះជាអ្វី។

ជាដំបូង យើងចង់បញ្ជាក់ថាវត្ថុទាំងនេះគេហៅជាភាសាឡាតាំង Muscae Volitantes ដែលប្រែ​ជា​ភាសា​ខ្មែរ​ថា រុយហោះ ប៉ុន្តែវាមិនមែនសំដៅលើសត្វរុយ ឬសត្វល្អិតអ្វីឡើយ។ នេះគ្រាន់ជាការហៅរបស់អ្នក​ជំនាញ​ប៉ុណ្ណោះ។ អ្នកនឹងឃើញវត្ថុនេះ កម្រើកនៅពេលដែលអ្នកសំលឹងមើលទីដែលមានពន្លឺខ្លាំង វានឹង​ចេញ​ម​កមួយភ្លែត។ នេះវាបង្កើតឡើងដោយសារពន្លឺជះខ្លាំងចូលទៅប្រស្រីភ្នែក និងប៉ះត្រូវសសៃឈាម​ក្រហម​ក្នុង​ភ្នែកនោះ ទើបបង្កើតបានជាស្រមោល ដែលយើងមើលទៅស្រដៀង​ទៅ​នឹង​វត្ថុស​សៃ​តូចៗ​ហាក់​បី​មានជីវិតកម្រើកបែបនេះ តែការពិតវាមិនមែនជាវត្ថុមានជីវិតនោះទេ។

អាការៈបែបនេះ នឹងកើតមានឡើងនៅពេលដែលយើងមើលអ្វីដែលមានពន្លឺខ្លាំង ដូចជាកញ្ចក់កុំព្យូទ័រ, ផ្ទៃ​មេឃ ដែលមានផ្ទៃខាងក្រោយស្រឡះ ដូចនេះនឹងមើលឃើញវត្ថុល្អិតៗនេះ បើសិនជាអ្នកចាប់​អារម្មណ៍​នៅពេល​ក្រោយ។

បើអ្នកប្រទះឃើញអាការៈកើតឡើងយូរម្តង មិនចោទជាបញ្ហាធ្ងន់ធ្ងរនោះទេ​ តែបើឃើញវាកាន់តែញឹក​ញាប់​​នោះ អ្នកត្រូវស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យទើបបាន។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2070
1621
4530950