jaukjeybanner

ចំណាយ​លើ​​អាហារ​​ពិភពលោក​ធ្លាក់ $៩ ពាន់​លាន

ក្រុងរ៉ូមៈ ការ​ចំណាយ​លើ​​ស្បៀង​​អាហារ​ពិភពលោក​​បាន​ធ្លាក់​ចុះ ៩ ​ពាន់​លាន​ដុល្លារ​ធៀប​នឹង​ការ​ព្យាករ​នា​ពេល​កន្លង​មក​ដោយសារ​ការ​ ផ្គត់ផ្គង់​ប្រេង​ហួស​តម្រូវការ និង​កប៉ាល់​​បាន​​កាត់​បន្ថយ​ចំណាយ​ដឹក​ជញ្ជូន​ដែល​កាន់​តែ​ជំរុញ​ឲ្យ​​មាន​ ​​ការ​ផ្គត់ផ្គង់​ហួស​តម្រូវការ​សម្រាប់​ទំនិញ​នានា​រាប់​ចាប់​ពី​គ្រាប់​​ ធញ្ញជាតិ​រហូត​ដល់​ស្ករស​នេះ​បើ​យោង​តាម​អង្គការ​សហប្រជាជាតិ។

អង្គការ​ស្បៀង​ និង​កសិកម្ម​ (FAO) របស់​អង្គការ​សហប្រជាជាតិ​បាន​ព្យាករ​​ថា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ អាច​នឹង​ចំណាយ​ថវិកា​ចំនួន ១,០៧៦ ពាន់​ពាន់​លាន​ដុល្លារ​លើ​ការ​​នាំ​​ចូល​ស្បៀង​នៅ​ឆ្នាំ​ ២០១៥ ពោល​គឺ​មាន​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​។

តម្លៃ​នេះ​​ទាប​ជាង​ការ​ព្យាករ​របស់​ទីភ្នាក់ងារ​​ដែល​មាន​មូលដ្ឋាន​នៅ​ ទីក្រុង​រ៉ូម​ដែល​បាន​ព្យាករ​​កាលពី​ខែ​តុលា​ចំនួន​ ០,៨ ​ភាគរយ និង​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​លើក​ដំបូង​គិត​ចាប់​តាំងពី​ឆ្នាំ​ ២០០៩ មក។

ទិន្នន័យ​អង្គការ FAO បង្ហាញ​​ថា​ការ​ចំណាយ​​លើ​ការ​នាំ​ចូល​ស្បៀង​អាហារ​នេះ​មាន​កម្រិត​ទាប​ជាង​ ការ​ចំណាយ​ខ្ពស់​បំផុត ១,៣៤៥ ​ពាន់​ពាន់​លាន​ដុល្លារ​នៅ​​ឆ្នាំ​ ២០១៤ ចំនួន ២០ ​ភាគរយ​ខណៈ​ទិន្នផល​​ខ្ពស់​បាន​បង្កើន​ការ​ផ្គត់ផ្គង់​នៅ​​ទូទាំង​ពិភពលោក​ ដោយ​បាន​ជួយ​កាត់​បន្ថយ​ចំណាយ។

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា​គិត​ត្រឹម​ ឆ្នាំ​ ២០១៥ ខណៈ​ប្រទេស​នានា​រាប់​ចាប់ពី​អារ៉ាប៊ី សាអូឌីត រហូត​ដល់​អ៊ីរ៉ាក់​បាន​សម្រេច​​ប្រឆាំង​នឹង​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ ប្រេង​ដោយ​បាន​ជំរុញ​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ហួស​កម្រិត​ដោយសារ​កំណើន​ ផលិតកម្ម​ប្រេងថ្ម​សែល​នៅ​អាមេរិក។ ស្ថានភាព​ទាំងនោះ​បាន​កាត់​បន្ថយ​ចំណាយ​ដឹក​ជញ្ជូន​៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2215
3734
4917754