jaukjeybanner

វិនិយោគិន​មក​ពី​ អ៊ីតាលី​ មាន​បំណង​នាំ​ចេញ​ដំឡូង​ពី​កម្ពុជា

កសិករកំពុងប្រមូលផលដំឡូងមី​នៅ​ចំការ​មួយ ក្នុង​ខេត្ត ត្បូងឃ្មុំ កាល​ពី​ខែ​មុន។

ភ្នំពេញៈ ក្រុម​វិនិយោគិន​មកពី​ប្រទេស កូឌឺវ័រ និង​អ៊ីតាលី​កាលពី​ថ្ងៃ​ចន្ទ​បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ ម៉ុង ឫទ្ធី គ្រុប​សម្រាប់​ភាព​ជា​ដៃគូ​ដើម្បី​កែច្នៃ​ដំឡូងមី (សម្រាប់​ជា​អាហារ) និង​នាំ​ចេញ​ទៅ​ទីផ្សារ​អ៊ីតាលី អេស៉្បាញ និង​បារាំង​។ នេះ​បើ​តាម​លោក ម៉ុង ឫទ្ធី​ ។

លោក​ថ្លែង​ថា​ក្រុម​វិនិយោគិន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​​ក្នុង ​ការ​នាំ​ចេញ​ដំឡូងមី​ទៅ​ទីផ្សារ​អឺរ៉ុប​ហើយ​ពួកគេ​ត្រូវការ​វា​ជា​បន្ទាន់​ ។

ទោះបី​ជា​អនុស្សរណៈ​នៃ​ការ​យោគយល់​​ (MoU) ​មិន​ទាន់​ត្រូវ​បាន​​ធ្វើ​ឡើង​ក៏ដោយ​លោក ឫទ្ធី អះអាង​ថា​​ផែនការ​នេះ​ទំនង​ជា​នឹង​កើតឡើង​ក្នុង​ពេល​ឆាប់ៗ ​។

យោង​តាម​លោក ម៉ុង ឫទ្ធី គេ​ត្រូវការ​ពេលវេលា​ដោយសារ​តែ​ដាំ​ដំឡូងមី​ភាគច្រើន​ប្រជាជន​ដាំ​នៅ​តាម​ ផ្ទះ​សម្រាប់​បរិភោគ​ហើយ​ក្រុមហ៊ុន​នឹង​សិក្សា​ពី​ប្រភេទ​ពូជ​ដែល​ពួកគេ​ កំពុង​ស្វែងរក​ផង​ដែរ​។ លោក​បន្ត​ថា​៖ «​វា​ជា​លទ្ធផល​វិជ្ជមាន​ខ្លាំង​ណាស់​។ ពួកគេ​ពិត​ជា​ចង់​វិនិយោគ​លើ​ដំឡូង​ប៉ុន្តែ​យើង​ចង់​ស្រាវជ្រាវ​ប្រភព​​ ផ្គត់ផ្គង់​តម្រូវការ​របស់​ពួកគេ​ជា​មុន​សិន​ដោយសារ​តែ​កសិករ​ភាគច្រើន​ មិនមែន​ដំឡូងមី​ហូប​ទេ»​។ ​

លោក​បន្ថែម​ថា​៖ «​សម្រាប់​ដំណាក់កាល​ដំបូង​ពួកគេ​ត្រូវការ​ ១០ ​កុងតឺន័រ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​​ខែ​។ តម្រូវការ​របស់​ពួកគេ​គឺ​ធំ​»​។ លោក​បញ្ជាក់​ថា​ក្រុម​វិនិយោគិន​ចង់​ឲ្យ​លោក​ធ្វើ​ជា​ដៃគូ​លើ​ផែនការ​ វិនិយោគ​នេះ។

លោក​​បាន​​ថ្លែង​ថា​៖ «​ខ្ញុំ​ត្រូវ​តែ​ធ្វើ​វា​។ វា​​មិន​ពិបាក​ទេ​ប៉ុន្តែ​យើង​ត្រូវ​តែ​ដឹង​ទីកន្លែង​ក្នុង​ការ​ប្រមូល​»​។ លោក​បន្ត​ថា​៖ «​បន្ទាប់​មក​យើង​នឹង​ប្រមូល​វា​ពី​កសិករ​ កែច្នៃ​វា​រួច​វេចខ្ចប់​ទៅ​ទីផ្សារ​របស់​ប្រទេស​អ៊ីតាលី​។ វា​ធ្វើ​ជា​អាហារ​។ ខ្ញុំ​នឹង​ធ្វើ​វា​សម្រាប់​ទីផ្សារ​របស់​កសិករ​»​។

កម្ពុជា​បាន​នាំ​ចេញ​ម្សៅ​ដំឡូងមី​ប្រហែល​ ២៧ ០៣៤ ​តោន​ទៅ​ប្រទេស​ចិន ១៥៣ តោន​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ១០២ ​តោន​ទៅ​អាមេរិក​៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1979
2594
4647814