jaukjeybanner

ផ្សិត​ខ្មៅ​ញាត់​ប្រហិត​ត្រី​បំពង ​អាហារ​សម្រន់​ឆ្ងាញ់ពី The Street

ភ្នំពេញ: ហាង The street ​ដែល​ស្ថិត​​នៅផ្ទះ​លេខ ២០២ ​បណ្តោយ​ផ្លូវ ១៤៣ ល្បី​សម្បូរ​លក់​នូវ​ប្រភេទ​អាហារ​សម្រន់​ដែល​ពេញ​និយម​លក់​តាម​ ចិញ្ចើមផ្លូវ រួមទាំង​អាហារ​បែប​ច្នៃ​ប្រឌិត​ថ្មីៗ​ជា​ច្រើនទៀត​។

ការតុប​តែង​​ហាង​មាន​លក្ខណៈ​សាមញ្ញ​បែប​យុវវ័យ។ នៅ​លើ​ជញ្ជាំង​មាន​រូបភាព​គូរ​ជា​ផ្លូវ គំនូរ​អំពូល​ភ្លើង អគារចាស់ៗ និង​មាន​​បំពាក់​កង្ហារ​បី​បួន នៅ​ពីលើ​តុ​កៅ​អី​ឈើ​។

សប្តាហ៍​នេះ ហាង The street បង្ហាញ​ពី​របៀប​ធ្វើ​អាហារ​សម្រន់​សម្រាប់​ទទួល​ទានពេល​ថ្ងៃ​ត្រង់ ជា​ចំណី​សម្រន់ ឬ​ញ៉ាំ​​ពេល​ល្ងាច​ជាគ្រឿងក្លែម​ក៏បាន។ នោះ​គឺ «ផ្សិត​ខ្មៅ​ញាត់​ប្រហិត​ត្រីបំពង» ដែល​ងាយ​ស្រួល​​ចម្អិន​ញ៉ាំ​លេង​។

វិធី​ចម្អិន​គឺ​ដំបូង​ត្រូវ​យក​ផ្សិត​ខ្មៅ​ទៅ​ត្រាំ​ទឹក​ឲ្យ​រីក ​រួចលាង​ទឹក​ពី​រ​បី​ដង​កុំ​ឲ្យ​វា​ធំក្លិន​។ បន្ទាប់មក​យកប្រហិត​ត្រី​ទៅ​លាយ​គ្រឿងផ្សំ​ដូចជា​អំបិល ស្ករ​ស ម្សៅ​ស៊ុប និង​ម្រេច ហើយ​បោក​វា​ឲ្យ​​សព្វ​សាច់ ទើបយកទៅប៉ាតជុំ​វិញ​គល់​ផ្សិត​ខ្មៅ រួច​សឹម​យក​វា​ទៅ​បំពង ឲ្យ​ឆ្អិន។ នៅ​ពេល​ដែល​ផ្សិត​ឆ្អិន​​ហើយ​ត្រូវ​​ស្រូបទឹកត្រី​ជូរអែម​ពីលើ​ បន្ថែម​ជីរ​វ៉ាន់​ស៊ុន​ និង​ស្លឹក​ខ្ទឹម​ជាការ​ស្រេច។

ផ្សិត​ខ្មៅ​ញាត់​ប្រហិត​ត្រី​បំពង​មួយ​ចាន​តម្លៃ ៦០០០ រៀល។ ​ក្នុង​ហាង​​នេះ​ក៏មាន​អាហារ​ដូចជា ​ប្រហិត​ភ្នំ​ភ្លើង​ទឹកកក សាច់ជ្រូក​អាំង​ចង្កាក់ ជើង​មាន់​បំពង​ខ្ទឹមស ឆ្អឹងជំនីរ​បំពង​ខ្ទឹម​ស ​ព្រុយ​ត្រី​សាល់​ម៉ុ​ន​អាំង​អំបិល​ម្ទេស​ និង​ម្ហូប​ជា​ច្រើន​មុខ​ទៀត។

ហាង The Street អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​​ ០៦០ ៦៦៦​ ៦៣៦៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1695
1621
4530575