jaukjeybanner

ផ្លែ​ត្របែក​ពិត​ជា​ផ្តល់​សារៈ​ប្រយោជន៍​ខ្លាំង​មែន ទាំង​មនុស្ស​ប្រុស​និងស្រី!

តើប្រិយមិត្តណាខ្លះ ដែលចូលចិត្ត ទិញម្ជូរ យកមកញុំ ដោយរួមមក ជាមួយនឹង ផ្លែត្របែក ជាពិសេសនោះ? ហើយប្រិយមិត្ត ដែលឧស្សាហ៍ឫ ចូលចិត្តញុំា ផ្លែត្របែក តើបានដឹងពី អត្ថប្រយោជន៍ របស់វា អ្វីខ្លះ ដោយបាន ផ្តល់មកលើ សរីរាង្គក្នុង សារពាង្គកាយ របស់យើង មិនថា មនុស្សប្រុស ឫស្រីទេ គឺវាបាន ផ្តល់អោយ ទាំងអស់។

ប្រសិនជា ពុំទាន់បានដឹង នៅឡើយ នោះទេ សម្រាប់ ថ្ងៃនេះផ្ទាល់ យើងនឹង ធ្វើការ បង្ហាញដល់ អ្នកទាំងអស់គ្នា ពីសារៈប្រយោជន៍ របស់វា ​តែម្តង៖

  1. វាសំបូរទៅដោយ ជាតិកាល់ស្យូម, ប៉ូតាស្យូម, ជាតិដែក, ជាតិសរសៃ, វីតាមីន អា-បេ-សេ, សារធាតុ ហ្វូលិក និង ទឹកអាស៊ីត នីកូទីន
  2. ការពារពីជំងឺមហារីក ក្រពេញប្រូស្តាត និង ការឡើង សំពាធឈាម
  3. កាត់បន្ថយការឆាប់មករដូវ, ជំងឺហឺត, សំបោរ
  4. បង្ការការក្អក,​ ផ្តាសាយ ដើម្បីធ្វើអោយ ការដកដង្ហើម មានចលនា ល្អប្រសើរ
  5. ទប់ស្តាត់ការទល់លាមក, ជួយបង្កើនប្រព័ន្ធការ រំលាយអាហារ និងជួយសម្រក ទម្ងន់
  6. ប្រយុទ្ធប្រឆាំងនឹង ជំងឺទឹកនោមផ្អែម ដោយការ បញ្ចុះកម្រិត ជាតិស្ករ នៅក្នុងឈាម និង ជំងឺ scurvy បង្កឡើងដោយ ការតបអាហារ ដែលបណ្តាល អោយខ្វះ វីតាមីន សេ។

យ៉ាងណាមិញ បន្ទាប់ពី បានដឹង ពីសារៈប្រយោជន៍ របស់វាចំពោះ សារពាង្គកាយ របស់យើង។ សម្រាប់ប្រិយមិត្ត ដែលនិយម ចូលចិត្ត បរិភោគវានោះ ពិតជាមិន ធ្វើអោយ ខកបំនងឡើយ។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
3323
2594
4649158