jaukjeybanner

ល្មុត​ញាត់​អម្ពិលទុំ​ ចំណី​ប្រចាំ​ខេត្ត​​កំពង់ចាម​មាន​រសជាតិ​ជូរ​អែម​ឆ្ងាញ់

ផ្លែ​ល្មុត​ថ្ម​ត្រូវ​បាន​គេ​ឆ្កៀល​សាច់​ចេញ​ហើយ​ញាត់​អម្ពិល​ទុំចូល​។

ភ្នំពេញ: កុំ​ថា​ឡើយ​ធ្លាប់​ទទួលទាន សូម្បី​តែ​ឈ្មោះ​ក៏​ទំនង​ជា​​មិនមាន​មនុស្ស​ច្រើន​ឡើយ​ធ្លាប់​បាន​ឮ​ចំណី​ «ល្មុត​ញាត់​អម្ពិលទុំ​» នោះ។ ចំណី​ដែល​មានរសជាតិ​ជូរ​ឯម​នេះ​សឹង​តែ​មិនមាន​លក់នៅ​តាម​ផ្សារ​ឡើយ។

ល្មុត​ញាត់​អម្ពិលទុំ​ជា​ចំណី​ប្រចាំ​អ្នក​ខេត្ត​កំពង់ចាម ដែល​គេ​និយម​ធ្វើ​នៅ​រដូវ​ល្មុតថ្ម​មាន​ផ្លែ។

អ្នកស្រី បាក់ ផាន់​នី ជា​អ្នក​រស់នៅ​ខេត្តជាប់​ទន្លេមេ​គង្គ​មួយនេះ​បាន​និយាយថា៖ «ល្មុត​ញាត់​អម្ពិល​ទុំ​គឺជា​ចំណី​ប្រចាំ​ខេត្ត​កំពង់​ចាម​តែម្តង ហើយ​បច្ចុប្បន្ន​នេះ​គឺ​មិនដែល​ឃើញ​គេ​​ធ្វើ​លក់​នោះទេ ភាគច្រើន​គឺ​ធ្វើ​ទុក​ហូប​នៅផ្ទះ​តែប៉ុណ្ណោះ»។

យោង​តាម​បទ​ពិសោធ​របស់​អ្នក​ស្រី ផាន់នី ​ល្មុត​ញាត់​អម្ពិល​​ទុំ​គឺ​មិន​ពិបាក​ក្នុង​ការធ្វើ​វា​នោះទេ តែ​យើង​ត្រូវរើស​យក​ល្មុត​ដែល​ល្អ និង​ចាស់​ល្មម ចំពោះ​​ល្មុត​ទុំ​ គឺ​មិនអាច​ធ្វើ​បានទេ ដោយសារតែ​វា​ទន់ជ្រាយ​ពេក។

អ្នកស្រីបាន​រៀបរាប់​ពី​វិធី​ធ្វើ​ដូច្នេះ​ថា៖ «យើង​យក​ល្មុត​ចាស់​មក​ឆ្កៀល​យកសា​ច់វា​ចេញ ហើយ​ហា​លវា ២ ទៅ ៣ ម៉ោង បន្ទាប់​មក​​យើង​យក​អម្ពិលទុំ​មក​ច្របល់​លាយ​​ជាមួយ​សាច់​​ល្មុត​ដែល​យើង​​ ឆ្កៀលចេញ ដោយ​បន្ថែមស្ករ​ត្នោត និង​អំបិល​បន្តិច​​ឲ្យ​វា​ផ្អែម​មុត។ រួចហើយ​ញាត់​សាច់​អម្ពិល​ លាយ​ល្មុត​​នោះ​ចូល​​ផ្លែ​ល្មុត​ដែល​ហាល​រួច​ បន្ទាប់​មកទៀត យក​វា​ទៅ​ហាលថ្ងៃ ២ ទៅ ៣ ថ្ងៃ​ដើម្បី​ឲ្យ​វា​ចូល​ជាតិ​​ល្អ ហើយ​មិន​ចត់»។

អ្នកស្រី​បញ្ជាក់ថា យើង​អាច​ញ៉ាំ​ល្មុត​ញាត់​អម្ពិល​នេះ​បាន​ភ្លាមៗ​ ឬទុក​វា​ក្លាស្សេ​​បាន​ពីរបី​ថ្ងៃ​ដែរ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1804
2202
4537748