jaukjeybanner

Gerrard ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​របស់​ក្លិប​ហង្ស​ក្រហម​នៅ​ឆ្នាំ​នេះ

តារាបាល់​ទាត់​ជើង​ចាស់​ដ៏​ល្បី​ល្បាញ Steven Gerrard បាន​ឲ្យ​ដឹង​ថា​ រូប​គេ​អាច​នឹង​ត្រលប់​មក​ក្លិប Liverpool វិញ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ នៅ​ដើម​ឆ្នាំ ២០១៦ នេះ។

កីឡា​ករ​វ័យ ៣៥ ឆ្នាំ រូ​បនេះ​បាន​ចាក​ចេញ​ពី​ក្លិប​ Liverpool ទៅ​លេង​ឲ្យ​ក្លិប​ Los Angeles Galaxy កាល​ពី​ឆ្នាំ​មុន ហើយ​ក្នុង​ពេល​បច្ចុបន្ប​នេះ​ គេ​កំពុង​តែ​សម្លឹង​ឃើញ​អាជីព​ជា​គ្រូបង្វឹក​ម្នាក់​របស់​លោក Jurgen Klopp ដែល​ជា​គ្រូ​បង្វឹក​ធំ​​នៅ​ក្នុង​ក្លិប​នេះ។ ​

អតីត​កីឡាករ​របស់ Liverpool និង ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ ថ្លែង​ប្រាប់​សារព័ត៌មាន​​ក្នុង​ស្រុក​​ថា៖​ «ខ្ញុំ​ពុំ​ទាន់​ប្រាកដ​ពី​វាមួយរយ​ភាគ​រយ​នោះ​ឡើយ ក៏​ប៉ុន្តែ​វា​អាច​នឹង​ជា​ឆ្នាំ​ចុង​ក្រោយ​នៃ​អាជីព​ជា​កីឡាករ​របស់​ខ្ញុំ។ ខ្ញុំ​បាន​ជជែក​ជាមួយ​នឹង Klopp។ ខ្ញុំ​ពុំ​ទាន់​បាន​ទទួល​អ្វី​ដែល​ខ្ញុំ​រំពឹង​ទុក​ពី​ក្លិប​នោះ​ឡើយ ក៏​ប៉ុន្តែវា​បាន​បង្ហើប​ឲ្យ​ខ្ញុំ​ដឹងថា ពួកគេ​ចង់​បាន​ខ្ញុំ​ត្រលប់​ទៅវិញ។ ទោះ​បីជា​យ៉ាងណា​ ពួកគេ​មិន​ទាន់​ប្រាប់​ថា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​នៅ​ឡើយ​ទេ។»។

គេ​បាន​បន្ត​ថា៖​ « ខ្ញុំ​នឹង​នៅ​តែ​គាំ​ទ្រ​ក្លិប Liverpool និង​សមាគមន៍​បាល់​ទាត់ ហើយ​ប្រសិន​ជា​ខ្ញុំ​បាន​ត្រលប់​មក​វិញ ខ្ញុំ​នឹង​បន្ត​ការងារ​ដែល​ត្រូវ​នឹង​ជំនាញ​របស់​ខ្ញុំ។ ជាមួយ​គ្នា​នេះ​ដែរ​ ខ្ញុំ​ក៏​នឹង​ព្យាយាម​ធ្វើ​ការ​ចល័ត​ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយ​​ ដើម្បី​បាន​បទ​ពិសោធន៍​ថ្មី ក៏​ដូច​ជា​បាន​រៀន​ឲ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ពី​គ្រូ​បង្វឹក​ក្រុម​បាល់​ ទាត់​ដទៃ​ទៀត»៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2095
1621
4530975