jaukjeybanner

អីយ៉ា! តាម​ពិត​វីតាមីន D មាន​អត្ថ​ប្រយោជន៍​ក្នុង​ការ​ព្យាបាល​ជម្ងឺ​បាន​ទៀតផង

លោកអ្នកប្រហែលជាធ្លាប់​បាន ដឹងថា​វីតាមីន D អាច​ជួយ​ឱ្យឆ្អឹង​លូត​លាស់ បាន​ល្អ​ប៉ុន្តែ​លោកអ្នក​ប្រហែល​​ជា មិន​ដឹង​ទេ​ថា​វា​ក៏​មាន នូវ​គុណ​ប្រយោជន៍ ជា​ច្រើន​ទៀត។ កាលពី​ពេល​ថ្មីៗ​នេះ​ក្រុមអ្នក​ស្រាវ​ជ្រាវ មួយក្រុមបាន ធ្វើការបង្ហាញនូវគុណប្រយោជន៍ របស់វាដែលអាចព្យាបាល​ជម្ងឺម្យ៉ាង​ដែលគេហៅថា​ជម្ងឺ អូតូអ៊ុយមីន (autoimmune) ។

បើតាមការស្រាវជ្រាវមួយ បានបញ្ជាក់ថាកម្រិត វីតាមីន D ខ្ពស់អាចបញ្ចៀស និងព្យាបាលជម្ងឺក្រិនម្យ៉ាង ដែលហៅថាជម្ងឺអូតូអ៊ុយមីនបាន។ អូតូអ៊ុយមីនជាជម្ងឺម្យ៉ាង ដែល​មាន​ផល​ប៉ះពាល់ដល់ខួរក្បាល និង​អង្កត់​ធ្នូឆ្អឹងខ្នងបាន ឫជាជម្ងឺម្យ៉ាងដែល ធ្វើឱ្យប្រព័ន្ធនៃការឆ្លើយតបទៅកាន់ ប្រព័ន្ធភាពស៊ាំមានការ ភាន់​ច្រឡំ។ លោក Peter Calabresi មកពីសាកល​វិ​ទ្យាល័យវេជ្ជសាស្រ្ត Johns Hopkins បាននិយាយថា វាជាលទ្ធផលដ៏គួរឱ្យរំភើបមួយដែលវីតាមីន D អាចព្យាបាលជម្ងឺក្រិន បានដោយសុវត្ថិភាព និងចំណាយ​តិច​ទៀត​ផង។ ការស្រាវជ្រាវមួយនេះបានបង្ហាញថា ប្រសិនបើនៅក្នុងឈាម មានកម្រិតនៃវីតាមីន D តិចតួច​នោះវានឹងធ្វើឱ្យ យើងប្រឈមមុខនឹងជម្ងឺជាច្រើនព្រមទាំង អាចនឹងបង្កើនអត្រា ពិការ​ភាព​ខ្ពស់​ថែម​ទៀត​ផង ។ បើតាមការបញ្ជាក់កម្រិតដ៏ត្រឹមត្រូវនៃវីតាមីន D នៅក្នុងឈាមគឺពី 40 ទៅ 60 ណាណូក្រាមនៅក្នុងមួយលីត្រឈាម គឺជាកម្រិតដ៏ប្រសើរបំផុត។

នេះជាការស្រាវជា្រវដ៏មាន អត្ថប្រយោជន៍សម្រាប់មនុស្ស ជាតិហើយវាក៏ជាដំណឹង មួយដែលប្រាប់ដល់ មនុស្សគ្រប់ៗរូបដើម្បីការពារ ខ្លួនពីជម្ងឺអូតូអ៊ុយមីន នេះ។ សម្រាប់អាហារដែលសម្បូរវីតាមីន D មាន​ច្រើន​ណាស់ ដូចនេះសូមប្រិយមិត្តមាន ការប្រុងប្រយ័ត្នពីបញ្ហាកង្វះវីតាមីន D នេះទាំងអស់គ្នា ដោយ​បរិភោគអាហារដែលមាន វីតាមីនឱ្យបានគ្រប់គ្រាន់។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2075
1621
4530955