jaukjeybanner

វិធី​ងាយៗ​ក្នុង​ការ​ដាក់​លេខ​សម្ងាត់​លើ​ឯកសារ Ms. Word

មានមិត្តអ្នកអាន មួយចំនួន ប្រហែលជាបាន ដឹងពី វិធីនេះ ហើយក៏មាន មិត្តអ្នកអាន មួយចំនួន មិនទាន់បាន ដឹងដែរ ហើយក៏មាន មិត្តអ្នកអាន មួយចំនួន កំពុងតែ ត្រូវការ និងចង់ដឹង ពីការដាក់លេខ សម្ងាត់នេះដែរ។ ទើបយើង ចង់បង្ហាញ ឲ្យអ្នក ទាំងអស់គ្នា បានយល់ដឹង កាន់តែច្បាស់ តែម្តង នៅពេលនេះ។

ការដាក់លេខសម្ងាត់លើឯកសារ MS Word ពិតជាមាន សារៈសំខាន់ បើអ្នកបាន ដឹងក៏ជាការ ល្អដែរ អ្នកអាចការពារ មិនឲ្យ អ្នកដទៃ បើកមើល ឯកសារ របស់អ្នក ដោយគ្មាន ការអនុញ្ញាត។ ដូចនេះ អ្នកអាចអាន ការណែនាំ នៅខាងក្រោម បានតែម្តង៖

បើកកម្មវិធី Microsoft Word របស់អ្នក​ ដែលមិនទាន់ សសេរអ្វី ឬក៏បាន សសេរអ្វីលើ នោះរួច បន្ទាប់ចូល ទៅកាន់ File > info > Protect Document > Encrypt with Password ហើយអ្នកនឹង ឃើញផ្ទាំងមួយ បង្ហាញឲ្យអ្នក វាយលេខ សម្ងាត់ម្តង និងបញ្ជាក់លេខ សម្ងាត់ម្តងទៀត រួចអ្នកអាច ធ្វើការ Save ឯកសារ របស់អ្នកទុក។

2. នៅពេលដែលបើកលើកក្រោយ ឯកសារនោះ នឹងទាមទារ លេខសម្ងាត់។

នេះជា វិធីងាយៗ តែមានអត្ថ ប្រយោជន៍ ដល់អ្នក ទាំងអស់គ្នា ហើយបើអ្នក មិនចាំបាច់ដាក់ លេខសម្ងាត់ ក៏អាចយល់ដឹង មុនបាន ដូចនេះ ពេលដែលត្រូវ ការដាក់លេខ សម្ងាត់ ក៏ចេះ តែម្តង។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1982
2250
4533112