jaukjeybanner

ក្រុមហ៊ុន MSI ចេញ​ឧបករណ៍​ការពារ​ស៊ីភីយូ​របស់​ក្រុមហ៊ុន Intel ដែល​មាន​សមត្ថភាពខ្ពស់

លោកអ្នកប្រហែលជាធ្លាប់ ស្គាល់ហើយពី ប្រភេទស៊ីភីយូ ដ៏មានគុណភាព របស់ក្រុមហ៊ុន Intel ដែលមាន ប្រជាប្រិយ ភាពបំផុត ដោយសារ វាមានគុណភាព និងសមត្ថភាព ខ្ពស់ជាងគេ។ Intel បានផលិតនូវស៊ីភីយូ ប្រភេទ Skylake ដែលមាន កម្រាស់ ដ៏ស្តើង ដែលអាច នឹងងាយបាក់ ទើបក្រុមហ៊ុន MSI បានផលិត នូវឧបករណ៍ ជំនួយសម្រាប់វា។

MSI Guard 1151 ជាប្រភេទឧបករណ៍ ការពារ ដ៏មានប្រសិទ្ធភាព ដែលត្រូវបាន ផលិត​ឡើង ពីលោហៈ ដែលមាន គុណភាព។ ក្រុមហ៊ុន Intel ធ្លាប់មាន មធ្យោបាយ ដើម្បីការពារ នូវស៊ីភីយូ របស់ខ្លួនដែរប៉ុន្តែវា នៅមិនទាន់ រឹងមាំ គ្រប់គ្រាន់នៅ ឡើយទេ ដូចនេះហើយ ទើប ត្រូវការ Guard 1151 មកជំនួស Intel’s stock lever-arm mounting system។ វាអាចជួយ ពីការបាក់ កោង របស់ CPU បានយ៉ាងល្អហើយវា មិនត្រឹមតែ អាចការពារ CPU ប្រភេទថ្មី របស់ក្រុមហ៊ុន Intel ប៉ុណ្ណេះទេ វានៅអាច ប្រើដើម្បី ការពារនូវ CPU ជំនាន់មុនៗ របស់ក្រុមហ៊ុន Intel បានទៀតផង ដូចជា ប្រភេទ Intel Core , Pentium, Celeron និង Xeon ទៀតផង។ ប៉ុន្តែក្រុមហ៊ុន Intel និយាយថា ឧបករណ៍ ការពារ របស់ខ្លួនមាន សមត្ថភាព គ្រប់គ្រាន់ ហើយ ទោះបីជា វាត្រូវបាន ប្រើប្រាស់ ចាប់តាំងពី ជំនាន់មុនក្តី។

សម្រាប់ CPU របស់ក្រុមហ៊ុន Intel គេសង្កេតឃើញថា មានគុណភាព ខ្ពស់ ប៉ុន្តែឧបករណ៍ ការពារ CPU របស់ក្រុមហ៊ុន គឺពុំមានការ កែប្រែ ឬ Update អ្វីសោះ ហើយពេលនេះ ក្រុមហ៊ុន MSI បានជួយផលិត ឱ្យហើយ តែពួកគេ នៅតែមិន ព្រមទទួល យកការ ផ្លាស់ប្តូរទៀត។ ​តាំងពី ជំនាន់មុនមក គេសង្កេតឃើញ ក្រុមហ៊ុន បានផ្លាស់ប្តូរ តែប្រព័ន្ធ ធ្វើឱ្យត្រជាក់ ប៉ុណ្ណោះ។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1986
2250
4533116