jaukjeybanner

ស៊ុបគោ​ឆ្នាំង​ដី ២ ម៉ឺន​រៀល​ពី​ហាង​ ហ្រ្វេស​ មេនញ៉ូ

ភ្នំពេញ: ស៊ុបគោ​ឆ្នាំង​ដី​ជា​អាហារ​ដែល​ជាយូរ​ណាស់​ មកហើយ​ប្រជាជន​ខ្មែរ​និយម​ទទួលទាន​​ដើម្បី​ប៉ូវ​កម្លាំង ជា​ពិសេស​ពេល​មាន​អាការ​ផ្ដាសាយ ឬ​ហេវហត់​ជាដើម។

នៅ​អាហារដ្ឋាន​ ហ្រេ្វស មេនញ៉ូ ក្រៅពី​ល្បី​ខ្យង​ចិញ្ច្រាំ​អាំង​មីសួរ និង​បុក​សណ្ដែកប្រហុក ក៏​មាន​លក់​ស៊ុប​គោ​ជាមួយ​ឈុត​បន្លែ​សាច់ ដែល​មាន​តម្លៃ​ត្រឹម​តែ ២ ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​​អាច​ញ៉ាំ​បាន​គ្នា​ចំនួន​ពីរ​នាក់។

គ្រឿង​​ផ្សំសម្រាប់ចម្អិន​មាន ឆ្អឹងគោ សរសៃ​គោ រំដេង ខ្ទឹមក្រហម ឆៃថាវ បន្លែ​ខៀវ អំបិ​ល និង​ម្សៅស៊ុប។

បន្លែ​ និង​សាច់​សម្រាប់​ដាក់​ក្នុង​ស៊ុប​ពេលទទួល​ទានមាន ត្រកួន ស្ពៃ​តឿ ម្អម ស្ពៃបូកគោ ផ្សិត​ម្ជុល ផ្សិតស មីសួ ពោត​បារាំង ពង​មាន់ ពពុះ​សណ្ដែក​​បំពង ប្រហិត​សាច់​គោ បង្គា ស្រស់​បក​សម្បក ប្រហិត​ត្រី ប្រហិត​ជ្រុង និង​សាច់​គោ។

ចំពោះវិធី​ចម្អិនទឹកស៊ុបគោ​គឺមុន​​ដំបូង​ត្រូវ​យកឆ្អឹង​គោ និង​សរសៃ​មក​លាង​ទឹក​ឲ្យ​ស្អាត រួច​​ដាំ​ទឹក​ស្រុស​វា​ចោល​ ដើម្បីកាត់​បន្ថយ​ក្លិនឆ្អាបគោ​។

បន្ទាប់​មក​យក​ឆ្អឹង​​គោ និង​សរសៃ​មករម្ងាស់​ចំនួន ​២ ថ្ងៃ​ ដោ​យ​ប្រើ​​កម្ដៅ​ភ្លើង​ធ្យូង​តិច​បំផុត​ឲ្យ​ផុយ​ល្អ។ ចំណែក​រំដេង និង​ខ្ទឹម​ក្រហម​​ត្រូវ​យកទៅ​ដុត រួច​ដំ​ដាក់​ចូល​ក្នុ​ង​ឆ្នាំង​ស៊ុប។ បន្ទាប់​មកសឹម​ដាក់មើម​ឆៃ​ថាវ និង​​បន្លែ​ខៀវ ដើម្បី​​បន្ថយ​​ខ្លាញ់​គោ រួច​បន្ថែម​​ម្សៅស៊ុប​ ​និង​អំបិលបន្តិច។

រៀ​ប​ចំទឹកស៊ុប​ដាក់​ឆ្នាំងដី រួច​ដុត​​ភ្លើង​ចង្ក្រាន​ដី​ឲ្យ​ពុះល្អ​សឹម​បង់​បន្លែ​​សាច់​តាម​ចំណូល​ ចិត្ត។ បន្លែ​សាច់​នេះ​គេស្រង់​មកជ្រលក់ជាមួយ​ទឹក​ត្រី​បុក​ម្ទេស​ខៀវ។

អាហារដ្ឋាន ហ្រ្វេស មេនញ៉ូ ស្ថិត​នៅ​ផ្លូវ ១០១ សង្កាត់បឹង​ត្របែក ច្រក​ចូល​តាម​ហាង​សមុទ្រ​ទឹកកក៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
692
923
4540430