jaukjeybanner

Mourinho រងការរិះគន់យ៉ាងចាស់ដៃ ក្រោយពីសម្រេចចិត្ដលក់កីឡាករពីរនាក់ ដែលទើបតែល្បីខ្លាំង

ព័ត៌មានកីឡា៖ អ្នកគាំទ្រក្លឹប Chelsea ជាច្រើនបានធ្វើការស្ដីបន្ដោសចំពោះការសម្រេចចិត្ដរបស់លោក Jose Mourinho កន្លងមកដែលបានលក់កីឡាករខ្សែប្រយុទ្ធពីររូប ខណៈដែល ប្រជាប្រិយភាព​អ្នកទាំងពីរក្នុងពេលបច្ចុប្បន្ន កំពុងតែ​រីកដុះដាលជាខ្លាំង ក្នុងទឹកអង់គ្លេសជាមួយគ្នា​។ 

Mourinho បានសម្រេចចិត្ដលក់កីឡាករ​ពីររូប គឺ Romelu Lukaku និង Kevin de Bruyne កាលពីឆ្នាំ ២០១៤ ខណៈដែលអ្នកទាំងពីរ ទទួចមិនចង់ចាកចេញពីក្លឹបមួយនេះទាល់តែសោះ។ តម្លៃសរុបរវាង​អ្នកទាំងពីរ កាលគ្រានោះ គឺបានត្រឹមតែ ៤៨លានផោនតែប៉ុណ្ណោះ ទទួលបានពីក្លឹប Everton និង​Wolfsburg​។ ប៉ុន្ដែសម្រាប់ Kevin de Bruyne ដែលបច្ចុប្បន្នកំពុងតែលេងឲ្យក្លឹប Man City មានការគាំទ្រជាខ្លាំង ព្រោះកីឡាករបាន ជួយឲ្យក្លឹប កំពុងតែគ្រងតំណែងជាម្ចាស់កំពូលរាងតាង Premier League បណ្ដោះ​អាសន្ន និងមួយការប្រកួត ចុងក្រោយប៉ះជាមួយ ក្លឹប Middlesbrough ក្នុងព្រឹត្ដិការណ៍ ​Capital One Cup អាចរកបានដល់ទៅ ២ គ្រាប់យ៉ាងជោគជ័យ។ 

Romelu Lukaku អាចស្វែងរកគ្រាប់ជំនួយបាន ៤គ្រាប់និង Kevin de Bruyne បាន ៨គ្រាប់រយៈពេល នារដូវកាលថ្មី និងមិនត្រឹមតែប៉ុណ្ណោះសម្រាប់ការស្វែងរកគ្រាប់បាល់បញ្ចូលទីវិញ អ្នកទាំងពីរអាចរកគ្រាប់បាល់បានសរុបបើគិតទៅ គឺ ១៧គ្រាប់ហើយផងដែរ។ 

Romelu Lukaku ត្រូវបាន Chelsea លក់ក្នុងតម្លៃខ្លួនតែ ១៨លានផោន កាលពីឆ្នាំ ២០១៤ ខណៈដែល​លោក Mourinho ចោទប្រកាន់កីឡាករថា ខ្វះទំនុកចិត្ដនៃការលេង ហើយក៏លក់ទៅឲ្យក្លឹប  Everton ។ រីឯ Kevin de Bruyne មុនពេលចាកចេញចេញពី Chelsea កីឡាករក៏បាន និយាយជាមួយលោក Mourinho ផងដែរ ពីទឹកចិត្ដដែលបានឈរជើងនៅទីនោះ អស់រយៈពេល ២ឆ្នាំកន្លះ។ កីឡាករត្រូវបាន Man City ទិញពីក្លឹប Wolfsburg ក្នុងតម្លៃខ្លួន ៥៥ លានផោន កាលពីរដូវកាលមុននេះ ។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2101
1621
4530981