jaukjeybanner

ទឹកកក​ឈូសស្រូប​ទឹក​ស្ករត្នោត​ដូងខ្ចីពី​ហាង Huat Huat បឹងកេងកង

ឈុត​បង្អែមទឹកកកឈូស​ស្រូបទឹក​ស្ករត្នោត​ដូងខ្ចី

ភ្នំពេញ: ទឹកកក​ឈូសដែលយើងទាំងអស់គ្នា​ញ៉ាំ​កាលពី​ក្មេងៗគឺច្រើនតែ​សម្បូរ​លក់​នៅតាម​សាលារៀន ​ឬក៏តូបតូចៗ​នៅតាម​ចិញ្ចើមថ្នល់។​

គ្រឿងផ្សំ​នោះ​ទៀតសោត​គឺ​មិន​សូវ​សម្បូរបែប​ដែរ​គឺ​មានតែ​គ្រាប់ជីរ​ សណ្ដែក​ក្រហម ឬ​ សណ្ដែក​ខៀវ ដាក់​ទឹកកក​ឈូសស្រូបទឹក​សារ៉ូ និង​ទឹក​ដោះ​គោ​បន្តិចប៉ុណ្ណោះ។

សព្វ​ថ្ងៃ​នេះ​ទឹកកក​ឈូស​ដែលមានការពេញនិយម​ពី​មនុស្ស​គ្រប់វ័យ ពិសេសពេល​អាកាស​ធាតុ​ក្ដៅនោះ ក៏​​ត្រូវ​បាន​ច្នៃយកទៅ​លក់​តាម​ហាង​ធំៗ​ជាមួ​យ​គ្រឿង​ផ្សំ​យ៉ាងច្រើន​ ជម្រើស​ធ្វើ​ឲ្យរសជាតិ​រឹត​តែ​ឆ្ងាញ់ប្លែកពីទឹកកក​ឈូស​ពី​អតីតកាល​។

ភោជនីយដ្ឋាន Huat Huat Restaurant Cafe & Dessert ស្ថិតនៅ​ផ្លូវ ៣១០ សង្កាត់​បឹង​កេងកង​មួយ ​មានលក់នូវទឹកកក​ឈូស​ស្រូប​ទឹក​ស្ករត្នោត​ខ្មែរដែលមាន​រសជាតិ​ឆ្ងាញ់​ និង​​បរិយាកាសល្អ​។

ក្រៅពីមាន​តុ​​កៅ​អី​ស្អាតៗ​ជាមួយ​នឹង​រុក្ខជាតិ​បៃតងក្នុងហាង​ សូម្បី​តែ​ចាន កែវ និង​ស្លាបព្រាក៏​មានពណ៌ និង​ក្បូរក្បាច់​គួរ​ឲ្យ​ស្រឡាញ់​ផងដែរ។

រីឯ​ទឹកកក​ឈូស​វិញ​មាន​គ្រឿងផ្សំ​ច្រើន​ដូច​ជាដំឡូង សណ្តែក​ខៀវ ស​ណ្តែក​ក្រហម ត្រាវ គ្រាប់​ទទឹម​ ឡុកឈិ​ត ដាក់​ក្នុង​សម្បក​ដូងខ្ចី​រួច​ស្រូបទឹក​ស្ករត្នោត​ពីលើ​ បន្ថែម​ជាមួយ​សាច់​ដូង​ខ្ចី និង​ខ្នុរ។

ឈុត​បង្អែម​ទឹក​កក​ឈូស និង​ទឹកដូង​មួយ​កែវ​វែងមានតម្លៃ ៣ ដុល្លារ៕​

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1968
2250
4533098