jaukjeybanner

Benzema នឹង​ចូល​ខ្លួន​ចំពោះ​មុខ​ចៅ​ក្រម​ក្នុង​ករណី​គំរាម​ទារ​ប្រាក់​លើ​វីដេអូ​រួម​ភេទ

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ត្រូវ​បាន​ដឹក​ចេញ​ពី​ស្ថានីយ៍​ប៉ូលីស​នៅ​ទីក្រុង Versailles តាម​រយៈ​រថយន្ដ​ប៉ូលីស​មួយ​គ្រឿង។

ក្រុងប៉ារីស៖ កីឡាករ Karim Benzema ខ្សែ​ប្រយុទ្ធ​ក្រុម​អធិរាជ​ស Real Madrid ដែល​ត្រូវ​បាន​ជាប់​ឃុំ​មួយ​យប់​ក្នុង​ស្ថានីយ​ប៉ូលិស​ ពី​បទ​ចោទ​ប្រកាន់​ការ​គំរាម​កំហែង​ជម្រិត​ទារ​ប្រាក់​លើ​ខ្សែ​វីដេអូ​រួម​ ភេទ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​បារាំង កីឡាករ Mathieu Valbuena នោះ​ នឹង​ត្រូវ​ចូល​ខ្លួន​នៅ​ចំពោះ​មុខ​សាវនាការ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។

តាម​ប្រភព​អ្នក​រាយការណ៍​ព័ត៌មាន​ AFP ឲ្យ​ដឹង​ថា​​ គេ​បាន​ឃើញ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ត្រូវ​បាន​ដឹក​ចេញ​ពី​ស្ថានីយ៍​ ប៉ូលិស​នៅ​ទីក្រុង Versailles តាម​រយៈ​រថយន្ដ​ប៉ូលីស​មួយ​គ្រឿង។

ការិយាល័យ​រដ្ឋ​អាជ្ញា​និយាយ​ថា៖ «កីឡាករ Karim Benzema ត្រូវ​បាន​គេ​នាំ​យក​ទៅ​តុលាការ​ដើម្បី​បង្ហាញ​ខ្លួន​មុន​ពេល​ការ​ស៊ើប​ អង្កេត​ហើយ​អង្គចៅ​ក្រម​នឹង​សម្រេច​ថា​នីតិ​វិធី​អ្វី​ដែល​នឹង​ត្រូវ​ធ្វើ​ បន្ទាប់​ទៀត​នេះ​»​។

ក្រុម​អ្នក​ស៊ើប​អង្កេត​កំពុង​ព្យាយាម​កំណត់​ពី​វិសាលភាព​នៃ​ចំណែក​ ពាក់ព័ន្ធ​របស់ Benzema នៅ​ក្នុង​ការ​ចោទ​ប្រកាន់​ប៉ុនប៉ង​ដើម្បី​ជម្រិត​ទារ​ប្រាក់​ពី មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​កីឡាករ​ Valbuena ដែល​ស្ថិត​ក្នុង​វីដេអូ​រួម​ភេទ​នោះ។

បើ​យោង​តាម​ប្រភព​ស៊ើប​អង្កេត​បង្ហាញ​ថា Benzema បាន​រៀប​រាប់​ពី​វីដេអូ​រួម​ភេទ​នោះ​ទៅ​ដល់​ Valbuena ផ្ទាល់​តែ​ម្តង​នៅ​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​បារាំង​បាន​ជួប​ប្រជុំ​គ្នា​ សម្រាប់​ការ​ហ្វឹក​ហាត់​ត្រៀម​ប្រកួត​ជា​មួយ​ក្រុម​ប្រទេស​អាមេនី និង​ដាណឺម៉ាក​កាល​ពី​ខែ​មុន​។

ចំណែក​ឯ​លោក​មេធាវី​របស់​ Benzema បាន​និយាយ​ថា​ គេ (Benzema)​គ្មាន​ផ្នែក​ណា​មួយ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ​ ហើយ​កំពុង​តែ​លាង​ជម្រះ​មន្ទិល​សង្ស័យ​នានា​មក​លើ់​រូប​គេ​ឲ្យ​អស់៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2116
1621
4530996