jaukjeybanner

ពាក្យសម្ដីប៉ុន្មាន ឃ្លារបស់លោក Alex Ferguson ដែល Ronaldo ស្ពាយមកដល់ Real Madrid មិនអាចភ្លេចបាន

ព័ត៌មានកីឡា៖​ កីឡាករ Cristiano Ronaldo បានរំឮកអនុស្សាវរីយ៍អតីតកាល ក្នុងកំលុងពេល នៅជាមួយក្លឹប​ធំ Man United ដែលស្ថិតក្រោមការដឹកនាំរបស់លោក​ Alex Ferguson អំពីចំណេះដឹង ដែលបន្សល់ទុកមកពេលបច្ចុប្បន្ន ដែលធ្វើឲ្យកីឡាករ មានភាពល្បីល្បាញ។ 

Cristiano Ronaldo បានប្ដូរចេញពីក្លឹប Sporting CP ចូលមកកាន់ Man United កាលពីឆ្នាំ ២០០៣ ហើយគ្រានោះផងដែរ ក៏ជាពេលចាប់ផ្ដើម​ហ្វឹកហាត់ខ្លួន ជាមួយកីឡាករល្បីៗលើពិភពលោកជាច្រើន ដែលកីឡាករ​បានកោតសរសើរមិនដាច់ពីមាត់ ពួកគេទាំងនោះគឺមានដូចជា Paul Scholes, Gary Neville និង Ryan Giggs ដែលកីឡាករ​ទទួចថា គឺជាមនុស្សសំខាន់ដែលបាន អាចដឹកនាំកីឡាករឲ្យឈានមកដល់ពេលនេះ ។​

កីឡាករបានថ្លែងថា " Man United គឺជាប្រភពផ្ដល់ចំណេះដឹងយ៉ាងពិតប្រាកដមកលើខ្ញុំ ។ មានមនុស្សជាច្រើនដែលតែងតែចូលមកហ្វឹកហាត់ មុនពេលចាប់ផ្ដើម ការងារ​ពួកគេគឺ Paul Scholes, Gary Neville និង Ryan Giggs ​។ សម្រាប់អ្នកទាំងនោះ Gary Neville គឺជាកីឡាករដ៏ឆ្នើមបំផុត ដែលខ្ញុំបានជួបក្នុងឆាកជីវិតរបស់ខ្ញុំ នេះហើយ​ជាមូលហេតុដែល កីឡាករម្នាក់នេះ អាចមានកេរ្តិ៍ជាកីឡាករឆ្នើម លេងបានល្អរហូតដល់ទៅ ១០ ឆ្នាំ ក្នុងអាជីពរបស់គាត់ ។ ចំណែក អ្នកដទៃទៀត ក៏ដូច្នេះដែរ ខ្ញុំបានមកហ្វឹកហាត់មុនពេល មុនម៉ោងជារៀងរាល់ថ្ងៃ ជាមួយពួកគេ ចំណេះដឹងជាច្រើនដែលខ្ញុំបានធ្វើគឺ ដូចជាការហាត់ប្រាណ ការពង្រឹងកម្លាំង នឹងផ្សេងជាច្រើនទៀត។ ពេលខ្លះ​ មានរឿងដែលត្រូវសាក ល្បងហើយមានភាពខុសប្លែកគ្នា ពួកគេតែងតែពន្យល់ប្រាប់ ដូចជាការបញ្ជាបាល់យ៉ាងដូច្នោះដែរ ។ ក្រៅពីនោះទៅទៀត ដូចជាទម្លាប់នៃការរៀបចំខ្លួន មាន ការញ៉ាំអាហារ ការគេង ការគ្រប់គ្រងពេលវេលា​ នឹងទម្លាប់ផ្សេងទៀត ដែលអាចនឹងចង្អុល បង្ហាញផ្លូវបានយ៉ាង ១០០​% ដល់ខ្លួន​ខ្ញុំ " ។ 

ទោះបីយ៉ាងណាក៏ដោយ Ronaldo ក៏មិនបានបំភ្លេចគុណរបស់លោក Alex Ferguson ផងដែរ ដោយកីឡាករ និយាយថា លោក Alex Ferguson ក៏មានគុណលើគាត់ច្រើនផងដែរ ក្នុងពេលនោះ គាត់តែងតែអប់រំទូន្មានកីឡាករជានិច្ច។ លោក Alex Ferguson បានណែនាំកីឡាករថា "ការសម្រចចិត្ដ" គាត់បាននិយាយទៀតថា កីឡាករគឺជាមនុស្សពិសេស ប៉ុន្ដែកីឡាករគឺខ្វះការសម្រេចចិត្ដ ពាក្យមួយឃ្លាទៀត ដែលប្រើភ្ជាប់គ្នាគឺ " ការប៉ះបាល់ដ៏ឆ្កួតឡប់អើយ របស់ Ronaldo " ឃ្លានេះ​គឺតែងតែប្រើពេល ដែលកីឡាករមានកំហុស ដែលជាហេតុធ្វើ​ឲ្យកីឡាករ ចងចាំគ្មានថ្ងៃភ្លេចបាន ។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2099
1621
4530979