jaukjeybanner

ការអះអាងរបស់ លោក Rio Ferdinand អំពីមូលហេតុដែល Ronaldo មិនព្រមត្រលប់ទៅកាន់ Man United វិញ

ព័ត៌មានកីឡា៖ លោក Rio Ferdinand ដែលជាអតីតកីឡាករខ្សែការពារ នៅក្លឹប Man United បានថ្លែងបញ្ជាក់ពីការសម្រេចចិត្ដ និងមូលហេតុដែល Cristiano Ronaldo មិនអាចនឹងផ្ទេរចូលមកកាន់ Man United វិញ បើទោះជាមានលុយច្រើនយ៉ាងណាក៏ដោយ។ 

ការពិតណាស់ហើយថា ក្លឹប Man United បានតែងតែធ្វើការទំនាក់ទំនង ផ្ទេរយកកីឡាករ Ronaldo ឲ្យត្រ​លប់​មកវិញ ជាច្រើនដងមកហើយ ប៉ុន្ដែនៅតែមិនបានសម្រេច រហូតមកទល់ពេលនេះ។ ទន្ទឹមនឹងការបរា​ជ័យ ជាច្រើនដងនេះផងដែរ ក្នុងទស្សនៈអ្នកគាំទ្រវិស័យកីឡាករបាល់ទាត់ ជាពិសេសសម្រាប់អ្នកគាំ​ទ្រកីឡាករ ផ្ទាល់តែម្ដង ក៏នៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ថាមកពីហេតុអ្វីនោះ ។ 

លោក Rio Ferdinand ដែលធ្លាប់ជាកីឡាករ មួយរូបនៅក្នុងក្លឹប Man United នឹងធ្លាប់បានមានពេលវេលាច្រើន​ នៅក្បែរកីឡាករ Ronaldo បានថ្លែងថា " រឿងដែលធំបំផុតសម្រាប់បញ្ហានេះ គឺថា គាត់កំពុងតែប្រកួត​ប្រជែងដណ្ដើមយកពានរង្វាន់ Champions League ឲ្យបានជារៀងរាល់ឆ្នាំ ព្រោះថាជោគជ័យនេះ គឺជាគោល​បំណងយ៉ាងសំខាន់ សម្រាប់រូបគាត់​ .....ប្រសិនជាគោលបំណងរបស់គាត់យ៉ាងដូច្នេះ តើអ្នកគិតថា គាត់នឹង​វិលត្រលប់មកកាន់ Man United វិញដែរទេ ? ពិតជាមិនអាចទេ " ។ 

Cristiano Ronaldo បានផ្ទេរចូល Real Madrid កាលពីឆ្នាំ ២០០៩ ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាខ្ពស់ជាង​គេ ក្នុងទឹកដីអង់គ្លេសគឺ ៨០ លានផោន ។ រហូតមកទល់ពេលនេះ​កីឡាករ បានលេងឲ្យ ក្លឹប Real Madrid ដល់ទៅ ៣១១ ប្រកួត ហើយរកគ្រាប់បាល់បាល់បាន ៣២៥ គ្រាប់ ជាប់ឈ្មោះជា កំពូលកីឡាករឆ្នើមរក​គ្រាប់បាល់បាលច្រើនជាងគេ ប្រចាំ​ក្លឹប ។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2112
1621
4530992