jaukjeybanner

Klopp ដឹក​នាំក្រុម​ក្នុងទឹក​ដី​ពេល​ប៉ះ Kazan

លោក Jurgen Klopp នឹងដឹកនាំ​ក្រុម Liverpool សម្រាប់​ការ​ប្រកួត​នៅ Anfield ជា​លើកទី​១។

Liverpool v Rubin Kazan ម៉ោង 2:05 ទៀប​ភ្លឺ

លោក Jurgen Klopp នឹង​ដឹកនាំក្រុម Liverpool សម្រាប់​ការ​ប្រកួត​នៅ​កីឡ​ដ្ឋាន Anfield ជាលើកទី ១ នៅ​រាត្រី​នេះ នៅ​ពេល​ដែល​ក្រុម​ម្ចាស់​ជើងឯក​ពាន UEFA Cup បី​សម័យ​កាល​មួយ​នេះ​ធ្វើជាម្ចាស់​ផ្ទះទទួល​ក្រុម​របស់​រុស្ស៊ី Rubin Kazan​។

ការ​បញ្ចប់ក្នុង​លទ្ធ​ផល​ដ៏ខកចិត្ត ១-១ ក្នុង​ផ្ទះ​ខ្លួនឯង​នៅពេល​ជួប​ក្រុម Sion កាលពី​ការ​ប្រកួតជុំទី ២ បានធ្វើឲ្យ​ក្រុម​ហង្សក្រហម​មួយ​នេះ មាន​តែ ២ ពិន្ទុគត់​ពីការ​ប្រកួត ២ លើក​ដំបូង​ក្នុង​ពូល B ​របស់​ពួក​គេ ប៉ុន្តែ ក្រុម​អ្នក​គាំ​ទ្រ​នៅ​ Anfield សង្ឃឹម​ថា ការ​ទៅដល់​របស់លោក Klopp អាច​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជោគវាសនា​របស់​ពួក​គេ​។

ក្រោយ​ពី​បាន​បង្ហាញ​ខ្លួនជាលើកទី ១ របស់​លោក​ក្នុង​ពេល​ក្រុម​ខ្លួន​បញ្ចប់ក្នុង​លទ្ធ​ផល​ស្មើ ០-០ នៅ​លើ​ទឹក​ដី​ក្រុម Tottenham Hotspur លោក Klopp បាន​ប្រាប់​គេហទំ​ព័រ​របស់​ក្លិប Liverpool ថា៖ «មាន​កីឡាករឆ្នើមៗ​ជា​ច្រើន​​នៅ​ទីនេះ​។ ខ្ញុំ​បាន​មើល​ឃើញ​រឿង​ល្អ​ៗ​ជា​ច្រើន​ក្នុង​ក្រុម​របស់ខ្ញុំ»។

Anderlecht v Tottenham ម៉ោង 12 អាធ្រាត្រ

ក្រុម Anderlecht និង Tottenham នឹង​ធ្វើ​ការ​រំ​ឭកមួយ​នៅ​ពេល​ដែល​ក្រុម​ទាំងពីរ​ជួបគ្នា​នៅ​កីឡដ្ឋាន Constant Vanden Stock ក្នុង​ការ​ប្រកួត​មួយ​ដូចទៅនឹង​ការ​ជួប​គ្នា​ក្នុង​ការ​ប្រកួត UEFA Cup វគ្គផ្តាច់​ព្រ័ត្រ​កាល​ពី​ឆ្នាំ ១៩៨៤ អ៊ី​ចឹង​ដែរ ដែលកាល​នោះ Spurs បាន​ទទួល​ជ័យ​ជម្នះ ៤-៣ ដោយ​បាល់​ប៉េណាល់​ទី ក្រោយ​ពី​ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ នៅ​ម៉ោង​ធម្មតា។

ក្រុម​មាន​មូលដ្ឋាននៅ​ទីក្រុង​ឡុងដ៍​ភាគ​ខាង​ជើង​មួយ​នេះ មានកីឡាករ​បែល​ហ្ស៊ិក​បួន​នាក់​ក្នុង​ក្រុម​របស់ពួកគេ ប៉ុន្តែ នឹង​លេង​ដោយ​គ្មាន​វត្ត​មាន​កីឡាករ Nacer Chadli សម្រាប់រយៈ​ពេល ៦ សប្តាហ៍ ក្រោយ​ពី​រូបគេបាន​របួស​ក​ជើង​ក្នុង​ពេល​ក្រុម​ខ្លួន​បញ្ចប់​ក្នុង​លទ្ធផល​ ស្មើ ០-០ ជា​មួយ Liverpool​។

Qabala v Borussia Dortmund ម៉ោង 10 យប់

Borussia Dortmund នឹង​ធ្វើ​ដំណើរ​ចម្ងាយ ៣៣០០ គីឡូម៉ែត្រ​ទៅកាន់​ប្រទេស​អាស៊ែ​បៃហ្សង់ ដែល​ជា​កន្លែង​គូ​ប្រកួត​ក្នុង​ពូល C របស់​ពួកគេ​គឺក្រុម Qabala នឹងនាំយក​កំណត់​ត្រា​នៃ​ការ​ការ​ពារ​យ៉ាង​រឹងមាំក្នុង​ផ្ទះ​ខ្លួន​ឯង​របស់​ ពួកគេ​ទៅ​កាន់​ការ​ប្រកួត ខណៈ​ដែល​ពួក​គេ​ប៉ះ​ជា​មួយ​នឹង​ក្រុម​របស់​អាល្លឺ​ម៉ង់​ជាលើកទី ១​។

Dortmund មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​ក្រោម​ការដឹកនាំ​របស់​ គ្រូបង្វឹក​ថ្មី​លោក Thomas Tuchel ដែល​​បាន​​មើល​ឃើញ​ក្រុម​របស់​លោក​ទទួល​ជ័យ​ជម្នះ ២-០ លើ​អតីត​ក្លិប​របស់​លោក Mainz កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​បញ្ចប់​ការ​​មិន​ស្គាល់ឈ្នះ​សោះត្រឹម ៣ ប្រកួត​ជាប់​ៗ​គ្នា​ក្នុង​ក្របខ័ណ្ឌ Bundesliga​។

ក្រុម​របស់​អាល្លឺ​ម៉ង់​មួយ​នេះ កំពុង​នាំ​មុខ​ក្នុង​ពូល​ដោយមាន ៤ ពិន្ទុ ខណៈ Qabala កំពុងឈរ​នៅ​បាត​តារាង​ដោយ​មាន ១ ពិន្ទុ​។

Molde v Celtic-2:05​ទៀប​ភ្លឺ​

លោក Ronny Deila នឹង​ដឹក​នាំ​ក្រុម​ម្ចាស់​ជើងឯកស្កុត​ឡេន Celtic ទៅ​កាន់​ប្រទេស​ន័រវែស​ដែលជា​ទឹក​ដី​កំណើត​របស់​លោក​ដើម្បី​ជួប Molde កំពុង​តែ​នាំមុខ​ក្នុង​ពូល A ក្រោយ​ពី​ផ្តួល​ក្រុម Fenerbahce ក្នុង​ប្រទេស​តួក​គី​នៅ​មុន​ពេល​ស្មើជាមួយ​នឹង​ក្រុម Ajax​។

Celtic បាន​ខ្ជះខ្ជាយ​គ្រាប់បាល់​នាំមុខ ២ គ្រាប់​នៅ​ពេល​​ប្រកួត​ជា​មួយ​នឹងក្រុម Fenerbahce ក្នុង​ពេល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ កាល​ពី​ប្រកួត​លើក​មុន ប៉ុន្តែ ក្រុម​របស់ស្កុតឡេន​មួយ​នេះ បាន​វិល​ទៅ​ឈរ​លើ​កំពូលតារាង​នៃ​ក្រប​ខ័ណ្ឌ Scottish Premiership វិញ​កាល​ពី​ចុងសប្តាហ៍​មុន​ជា​លើកទី ១ ក្នុង​រយៈពេល ១ ខែ​។​

Fenerbahce v Ajax 2:05ទៀបភ្លឺ​

ក្រុម Fenerbahce និង Ajax ដែល​សុទ្ធ​សឹង​ជា​ក្រុមជើង​ខ្លាំង​ដែល​ធ្លាក់​ចេញ​ពី​ក្រប​ខ័ណ្ឌ Champions League ត្រឹម​វគ្គ​ជម្រុះ​នៅ​រដូវ​កាល​នេះ នៅ​តែ​ត្រូវតែស្វែង​រក​ជ័យជម្នះ​ជា​លើកទី ១ របស់​ពួកគេ​ក្នុងពូល A ខណៈ​ដែល​ក្រុម​ទាំង​ពីរ​នឹង​ជួប​គ្នា​នៅ​ទីក្រុង Istanbul​។

Fenerbahce នៅ​តែ​រងនូវការ​ខកចិត្ត ក្រោយ​ពី​រងបរា​ជ័យ ៣-១ នៅ​ពេល​ប្រកួត​ជា​មួយនឹងក្រុម Molde ក្នុង​ថ្ងៃ​ប្រកួត​បើក​ឆាក ហើយ​មានហេតុ​ផល​ជា​ច្រើន​ដែល​ត្រូវ​ខ្វល់​ខ្វាយ​ក្នុង​ប្រទេសតួក​គី​ជា​មួយ​ នឹង Ajax ដែល​បាន​ឈ្នះ​រាល់​ការជួប​​គ្នា​កាល​ពី​មុនទាំង ៨ លើក​ជា​មួយ​នឹង​ក្រុម​តួកគី​៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2114
1621
4530994