jaukjeybanner

លោក Mourinho បារម្ភ​ពី​បញ្ហា​ចិត្ត​វិទ្យា​នៅ​ទីក្រុង ​គៀវ

តោខៀវ Chelsea របស់​លោក Jose Mourinho​ នឹង​ត្រូវ​ជួប​ក្រុម Dynamo Kiev ក្នុង​​ប្រទេស​អ៊ុយ​ក្រែន​ នៅ​​រាត្រី​ថ្ងៃ​អង្គារ​នេះ ដោយ​ដឹង​ថា ការ​​បរា​ជ័យ​នឹង​នាំ​ឲ្យ​មាន​ភាព​ស្មុគ​ស្មាញ​ទៅ​លើ​ឱកាស​​របស់​ពួក​គេ​ ក្នុង​ការ​ឈាន​ទៅ​វគ្គ​បន្ត​ពី​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League ពូល G​។

Chelsea បាន​កត់​​បន្ថយ​សម្ពាធ​​ផ្សេង​ៗ​ទៅ​លើ​លោក Mourinho តាម​រយៈ​ការ​ផ្តួល​ក្រុម Aston Villa ក្នុង​លទ្ធ​ផល ២-០ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​​សៅរ៍ ប៉ុន្តែ នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​​នេះ​ ​បន្ទាប់​ពី​ការ​រង​បរា​ជ័យ ២-១ នៅ​លើ​ទឹក​ដី​ក្រុម Porto ក្នុង​ការ​ប្រកួត​​ចុង​ក្រោយ​ក្នុង​ពូល​របស់​ពួក​គេ​។

ក្រុម​ម្ចាស់​ជើង​ឯក​អង់​គ្លេស​មួយ​នេះ មិន​ដែល​រង​បរា​ជ័យ​ជាប់​ៗ​​គ្នា​ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូល​​ឡើយ ប៉ុន្តែ នៅ​មុន​ការ​ប្រកួត​លើក​ទី ​៦ ​ក្នុង​រយៈ​ពេល ​១៩ ​ថ្ងៃ លោក Mourinho បាន​ឲ្យ​ដឹង​​ថា ការ​រង​បរា​ជ័យ​មួយ​ផ្សេង​ទៀត​អាច​នឹង​កើត​ឡើង​។

គ្រូ​បង្វឹក​សញ្ជាតិ​ ព័រ​ទុយ​ហ្គាល់ ​រូប​នេះ ដែល​ក្រុម​របស់​លោក​កំពុង​ដេញ​តាម​ពី​ក្រោយ​ក្រុម Dynamo និង Porto ចំនួន​ ១​ ពិន្ទុ​​ក្រោយ​ពី​ការ​ប្រកួត ​២ ​លើក បន្ត​ថា៖ «ពិត​ណាស់ អ្នក​​មិន​អាច​ចាញ់​​ហើយ​ចាញ់​ទៀត​ឡើយ ពី​ព្រោះ​​បញ្ហា​​ចិត្ត​វិទ្យា​នឹង​​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ​»​។

លោក Mourinho បាន​ប្រាប់​បន្ថែម​ទៀត​ថា៖ «ក្នុង​លក្ខ​ខណ្ឌ​ជា​ធម្ម​តា ការ​ដណ្តើម​បាន​លទ្ធ​ផល​​មាន​លក្ខណៈ​ធម្ម​តា ខ្ញុំ​មិន​មែន​និយាយ​​ការ​ឈ្នះ​ហើយ​ឈ្នះ​ទៀត​ឡើយ ប៉ុន្តែ ការដ​ណ្តើម​បាន​លទ្ធ​ផល​ជា​ធម្ម​តា ឈ្នះ ស្មើ និង​ចាញ់ នោះ​វា​នឹង​ក្លាយ​ជា​ខែ​ដ៏​អស្ចារ្យ​»​។

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2111
1621
4530991