jaukjeybanner

ក្រុម Liverpool បណ្តេញ​អ្នកចាត់ការ Brendan Rodger ហើយ

អ្នក​ចាត់ការ​ក្រុម​ជនជាតិ​អៀរឡង់​ខាង​ជើង​លោក​ Brendan Rodger ដែល​ត្រូវ​ Liverpool បញ្តេញ​ចេញ​ពី​តំណែង​កាល​ពី​យប់​មិញ។

ក្រុង​ឡុងដ៍៖ ក្រុម​ហង្សក្រហម Liverpool បាន​បណ្តេញ​លោក Brendan Rodgers អ្នក​ចាត់ការ​ទូទៅ​របស់​ខ្លួន​ហើយ​កាល​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ក្រុម​មិន​ទទួល​បាន​លទ្ធផល​គាប់​ចិត្ត​ ក្រោម​ទម្រង់​លេង​មិន​ល្អ​ក្នុង​ប៉ុន្មាន​ប្រកួត​នៃ​ដើម​រដូវ​កាល​មក​នេះ។

ការ​ប្រកាស​បណ្តេញ​ចេញ​នេះ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​ក្រុម​ហង្ស​ក្រហម Liverpool ទទួល​ទល្ធផល​ត្រឹម១-១​ស្មើ ម្ចាស់​ផ្ទះ​ Everton ក្នុង​ទឹក​ដី Goodison Park ក្រោម​ទម្រង់​លេង​មិន​មាន​ទំនុក​ចិត្ត​ទាល់​តែ​សោះ​។

អ្នក​ចាត់ការ​ក្រុម​ជនជាតិ​អៀរឡង់​ខាង​ជើង​លោក​ Brendan Rodger មាន​វ័យ​៤២ ឆ្នាំ បាន​ដឹក​នាំ​ហង្សក្រហម Liverpool ធ្លាក់​មក​នៅ​ចំណាត់​ថ្នាក់​ទី១០ មាន ​១២ ​ពិន្ទុ ក្នុង ៨ ប្រកួត​កន្លង។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ពី​ក្រុម​ប្រធាន​ក្លិប​មាន​លោក John W Henry, Tom Werner និង លោក Mike Gordon បាន​ថ្លែង​ថា៖ «យើង​ចង់​អរគុណ​ដោយ​ស្មោះ​ដល់​លោក Brendan Rodgers សម្រាប់​ការ​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ ដែល​លោក​បាន​ធ្វើ​សម្រាប់​ក្រុម​ទាំង​មូល ហើយ​យើង​សូម​បង្ហាញ​ការ​ដឹង​គុណ​របស់​យើង​សម្រាប់​ការងារ​ដ៏​លំបាក​នានា ប្រកប​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រូប​លោក»។

សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា៖ «យើង​ទាំង​អស់​ធ្លាប់​មាន​ពេល​វេលា​ដ៏​អស្ចារ្យ​មួយ​ចំនួន​ជា​មួយ​នឹង​លោក Brendan ដែល​ជា​អ្នក​ចាត់ការ​ទូទៅ​ ហើយ​យើង​ជឿ​ជាក់​ថា​លោក​នឹង​រីករាយ​ក្នុង​អាជីព​របស់​លោក​ត​ទៅ​មុខ​យូរ​ អង្វែង​ទៀត»។

សេចក្តី​ថ្លែង​ការ​របស់​ក្លិប​បាន​លើក​ឡើង​ទៀត​ថា៖ «ទោះ​បី​ជា​ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​ទាំង​លំបាក​យ៉ាង​ណា​ក៏​ដោយ យើង​ជឿ​ថា​វា​នឹង​ផ្តល់​ឲ្យ​យើង​នូវ​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ទទួល​ បាន​ជោគជ័យ​នៅ​លើ​ទី​លាន» ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
650
700
4912455