jaukjeybanner

Arsenal ត្រូវ​ប៉ះ​ Man Utd សប្តាហ៍នេះ

Aaron Ramsey (ឆ្វេង) របស់ក្រុម Arsenal និង Ander Herrera របស់ Man United​។

ភ្នំពេញ: ​សម្រាប់ការ​ប្រកួតនៅសប្តាហ៍ ៨ នេះ ក្របខ័ណ្ឌ​អង់គ្លេស​នឹង​ផ្ដល់នូវភាព​រំភើប​យ៉ាងខ្លាំង ខណៈ​ដែលក្រុម​ធ្លាក់​ទម្រង់លេង Arsenal នឹង​ធ្វើជាម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវក្រុមកំពុង​នាំ​មុខ Man United ហើយ Everton និង Liverpool នឹង​ត្រូវជួប​គ្នា​ក្នុង​ការ​ប្រកួតរវាង​ក្រុម​ស្ថិតក្នុងតំបន់ Mejerseys តែមួយ​។

ខាង​មុខ​ក្រោមនេះគឺ​ជា​វិភាគរបស់ អ៊ិន សុផេង ការីនិពន្ធ​ព័ត៌មាន​កីឡារបស់​ភ្នំ​ពេញ ប៉ុស្តិ៍៖

Man City v Newcastle3/1/2015 ម៉ោង 21

ក្រោយពី​ការស្តារមុខ​មាត់​របស់ខ្លួន​ត្រឡប់មក​វិញតាមរយៈការ​យក​ឈ្នះ​លើ​ ក្រុម Mon-chengladbach ២-១ ក្នុង Champions League កាលពី​ពេលថ្មីៗ​នេះ Man City នឹងសម្លឹងរក​ជ័យជម្នះនៅ​ពេលជួប​ក្រុម Newcastle ដើម្បីអាចវិលទៅ​ឈរលេខ ១ វិញ។ ការ​ប្រកួត ៥ លើកចុង​ក្រោយ ពួកគេ​បាន​ឈ្នះ ២ លើក និងចាញ់ ៣ លើក​។

ក្រុម Newcastle នឹង​ឈាន​ទៅកាន់​ការប្រកួត​នេះដោយគ្មាន​ជំនឿ​ចិត្ត ហើយ​អាច​នឹងបន្ដ​ការ​ចាញ់​របស់ខ្លួន ក្រោយ​ពី​ការ​មិន​ស្គាល់​ឈ្នះ​សោះ​សម្រាប់ការប្រកួត ៥ លើកចុងក្រោយ​ពោល​គឺចាញ់ ៤ លើក និងស្មើ ១ លើក​។

- ជំនួប ៤ លើក​ចុងក្រោយ

22/215 Man City 5-0 Newcastle
30/10/14 Man City 0-2 Newcastle
17/8/14 Newcastle 0-2 Man City

Chelsea v Southampton3/10/2015 ម៉ោង 23:30

ក្រោម​ពី​រងនូវ​ការខកចិត្ត​ទាំងក្នុងការ​ប្រកួតលីក​ក្នុងស្រុក និង​ក្របខ័ណ្ឌ​អឺរ៉ុប Chelsea ដឹងយ៉ាងច្បាស់​ថា ពួកគេត្រូវតែ​ធ្វើ​ឲ្យ​ការ​ប្រកួតរបស់ពួកគេ​មានភាព​ល្អប្រសើរ ​ពេលជួប​ក្រុមជើង​ខ្លាំង Southampton នៅថ្ងៃ​សៅរ៍​នេះ​។

នេះជាការ​ប្រកួត​ដែល Chelsea ត្រូវការ​ឈ្នះជា​ចាំបាច់ ហើយសម្រាប់ការ​ប្រកួត ៥ លើកចុងក្រោយ ពួក​គេ​ឈាន ​៣ លើក ស្មើ ១ លើក និងចាញ់ ១ លើក​។ ​ដោយ​ឡែក Southampton ធ្វើបាន​ល្អ​គួរសម​សម្រាប់ការ​ប្រកួត ៥ លើកចុងក្រោយដោយ​ពួកគេក៏ឈ្នះ ៣ លើក ស្មើ ១ លើក និងចាញ់ ១ លើកផងដែរ។

- ជំនួប ៤ លើក​ចុងក្រោយ

15/3/15 Chelsea 1-1 Sou.ton
28/12/14 Sou.ton 1-1 Chelsea
1/1/14 South.ton 0-3 Chelsea

Arsenal v Man United4/10/2015 ម៉ោង 22:20

ក្រោយពី​ជួបការខកចិត្ត​ក្នុង​ការប្រកួត Champions League កាលពី​ពាក់​កណ្តាល​សប្តាហ៍​នេះ​តាមរយៈការចាញ់​ក្រុម Olympiakos ៣-២ ក្រុម Arsenal នឹង​ត្រូវជួបការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​មួយ​ទៀត​នៅពេល​​ជួប​ក្រុម Man United​។

Arsenal ធ្វើ​មិនបានល្អ​ឡើយ​សម្រាប់ការ​ប្រកួត ៥ លើកចុងក្រោយរបស់​​ពួក​គេ​ ពោលគឺ​ឈ្នះ ២ លើក និងចាញ់ ៣ លើក និងបានបណ្តោយ​ឲ្យ​មានគ្រាប់បាល់ចូល​ទីរបស់​ខ្លួន​រាល់​ការ​ប្រកួតទាំង ៥ លើកនោះ​។

ដោយ​ឡែក Man Utd ចាញ់តែ ១ លើកគត់ ប៉ុន្តែ ឈ្នះដល់ទៅ ៤ លើក​ពី​ការប្រកួត ៥ លើកចុងក្រោយ​របស់​ពួក​គេ និង​បានរក​គ្រាប់​បាល់​បញ្ចូល​ទី​រាល់​ការ​ប្រកួត​ទាំង​អស់​។ ហេតុនេះ​ពួកគេនឹង​ឈានទៅកាន់​ការ​ប្រកួត​នេះ​ដោយ​ការ​ជឿជាក់។

- ជំនួប ៤ លើក​ចុង​ក្រោយ

17/5/15 Man U 1-1 Arsenal
10/3/15 Man U 1-2 Arsenal
23.11.14 Arsenal 1-2 Man U

Everton v Liverpool4/10/2015 ម៉ោង 19:30

ក្រុម Everton នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​ប្រកួត​ដ៏ស្វិតស្វាញ​មួយ​នៅ​ពេល​ពួកគេ​ធ្វើជា​ ម្ចាស់​ផ្ទះ​ទទួលភ្ញៀវ Liverpool ក្នុង​ជំនួប​រវាងក្រុម​ស្ថិត​ក្នុង​តំបន់ Mejerseys តែមួយ​។

ក្រុម​ម្ចាស់​ផ្ទះ​នឹង​ឈាន​ទៅ​កាន់​ការប្រកួតនេះដោយ​ការ​ជឿ​ជាក់ ក្រោយ​ពី​ពួក​គេធ្វើបានយ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត ៥ លើកចុងក្រោយរបស់​ពួក​​គេ ដោយ​ពួក​គេ​បាន​កត់ត្រា​ជ័យជម្នះ ៣ លើក និងស្មើ ២ លើក​។

ហេតុ​នេះ ការ​មានប្រៀប​ផ្សេង​ៗ​គួរ​តែ​ធ្លាក់​ទៅលើពួកគេ។ Liverpool ហាក់​កំពុង​​ធ្វើ​ឲ្យ​ទម្រង់​លេង​របស់ពួកគេ​មានភាព​ល្អ​ប្រសើរ​ឡើង​វិញ តាមរយៈ​​ការ​ដណ្តើម​បាន​ជ័យជម្នះ ១ លើក ស្មើ ៣ លើក និង​ចាញ់ ១ លើកពីការប្រកួត ៥ លើក​ចុ​ងក្រោយ​របស់​ពួក​គេ ប៉ុន្តែ អ្វី​ដែល​​គួរ​ឲ្យចាប់​អារម្មណ៍​​នោះ​គឺ​ថា ពួកគេ​បានស៊ុតបាល់បញ្ចូល​ទី​​រាល់​ការ​ប្រកួតទាំង ៥ លើកនោះ និង​ទើប​តែ​ទទួលស្វាគមន៍ Daniel Stu​rridge ពី​បញ្ហារបួស​។

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
657
700
4912462