jaukjeybanner

Barcelona នឹងត្រូវអវត្ដមាន Messi រហូតដល់ទៅ ជិត ២ខែ បន្ទាប់ពីយកឈ្នះ Las Palmas ២-១

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏មុតស្រួចលំដាប់កំពូលរបស់ក្លឹប Barcelona បាននឹងត្រូវអ​វត្ដមានពីការប្រកួត រហូត​ដល់ទៅ ៧ទៅ ៨សប្ដាហ៍ ក្រោយពីមានបញ្ហាលើផ្នែកជង្គង់ខាងឆ្វេង ក្នុងកំលុងពេល ប្រកួតជាមួយ​  Las Palmas ក្នុងលទ្ធផលជោគជ័យ ២-១។ 

យោងតាមការចុះផ្សាយរបស់ ប៊ីប៊ីស៊ី បានបង្ហាញឲ្យដឹងថា Lionel Messi វ័យ ២៨ ឆា្នំ បានជួបបញ្ហាជង្គង់ក្នុងកំលុងពេលប្រកួត ជាមួយ Las Palmas ក្នុងទឹកដីរបស់ខ្លួន ត្រឹមនាទីទី ៣ ដើមការប្រកួត ។ ប្រភពដដែលបាន​បន្ដទៀតថា របួសមួយនេះ អាចនឹងបង្កឲ្យកីឡាករ ត្រូវអវត្ដមានចោលការប្រកួត ជាមួយ​ក្រុមរហូតដល់ទៅ ៧-៨ សប្ដាហ៍ តែបើការតាមការស្មាន​កីឡាករ អាចនឹងជាសះស្បើយ ហើយវិលត្រលប់មកប្រកួតវិញ ប៉ះជាមួយ ក្លឹប Real Madrid នៅថ្ងៃទី ២២ ខែវិច្ឆិការ ។ 

លោក Luis Enrique គ្រូបង្វឹករបស់ក្លឹប Barcelona បានថ្លែងថា រូបគាត់ពិតជាឈឺចាប់បំផុត ចំពោះរបួសរបស់កីឡាករ ហើយកាន់តែពិសេសទៀត គឺ Messi តែម្ដង ។​ ពួកយើងមិនផ្លាស់ប្ដូរទម្រង់លេងនោះទេ បើទោះបីជា​គ្មាន Messi ក៏ដោយ គ្រប់យ៉ាងនឹងស្ថិតក្នុងស្ថានភាពមួយ ដែល​ Messi នឹងផ្ដល់ប្រឹក្សាល្អបំផុត ចំពោះបញ្ហានឹងកើតឡើង បើសូម្បីតែគាត់មានរបួសក៏ដោយ ។ 

ថ្វីត្បិតតែអវត្ដមាន Messi នឹងការប្រកួតនោះក៏ដោយ តែ Barcelona នៅតែយកឈ្នះ Las Palmas បានដដែល ដោយកីឡាករ Luis Suarez រកពិន្ទុបានដល់ទៅ ២ គ្រាប់ក្នុង នាទីទី ២៥,៥៤ ខណៈដែល ដៃគូរ អាចរកបានពិន្ទុតែមួយ គ្រាប់គត់នៅនាទីទី ៨៨ ដោយកីឡាករ Viera Ramos ។

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
654
700
4912459