jaukjeybanner

លី ស៊ាវឡុង អច្ឆរិយៈជន

huyen-thoai-ly-tieu-long-len-phim-hollywood.jpg - 75.98 KB

       កាលពីតូច លីស៊ាវឡុងមិនចូលចិត្តរៀនអក្សរ តែជាសិស្សល្អក្នុងសាលាគុន ហើយធ្លាប់ដើរតាមឪពុកថតខ្សែភាពយន្ត។ ពេអាយុ17ឆ្នាំ លី ស៊ាវឡុងបានជាប់ជ័យលេខភីលេខ១ ក្នុងការប្រកួតក្បាច់យ៉ុងឈុននៅទូទាំងក្រុងហុងកុង។ ដោយបានឈានដល់ចំណុចកំពូលទាំងនៅក្មេងវ័យ ទើបធ្វើឲ្យជនខ្លះច្រណែននឹងគាត់ ហើយក្រុមជនអន្ធពាលតាមព្យាបាទគេទៀតផង។

Huyen-Thoai-Ly-Tieu-Long2.JPG - 64.92 KB

ឪពុកគាត់បង្ខំចិត្តឲ្យ លីស៊ាវឡុងភៀសខ្លួនទៅអាមេរិក កសាងជីវិតថ្មី។ នៅអាមេរិក លី ស៊ាវឡុងធ្វើអ្នកបម្រើក្នុងភោជនីយដ្ឋានរបស់អណិកជនចិន។ ម្ចាស់ហាងគឺ អ្នកស្រី ជឺ ទិយាជាអ្នកនយោបាយនិងជាអ្នកនាំពាក្យឲ្យសមាគមចិន។ អ្នកស្រី ជឺ បានមើលឃើញពីឆន្ទៈចិត្តខ្លាំងក្លាក្នុងខ្លួន លី ស៊ាវឡុង ដែលជាជនរួមឈាម។ លោកលី ស៊ាវឡុងឈប់ធ្វើការក្នុងហាងគាត់ អ្នកស្រីជឺ បានឲ្យនាយថែមនូវប្រាក់ខែ១ខែ ហើយជូនពរគេឲ្យសម្រេចនូវមហិច្ឆតា។

       លី ស៊ាវឡុង បានបើកក្លឹបបង្ហាត់វិជ្ជាគុន។ ពេលក្លឹបរបស់គាត់រីកធំធាត់ស្រាប់តែមានគ្រូគុនជនជាតិជប៉ុនមកបង្ករឿង។ ដោយប្រើពេលយ៉ាងខ្លី គឺប្រមាណ១នាទីប៉ុណ្ណោះ លី ស៊ាវឡុងបានផ្តួលគូប្រកួតឈ្មោះ មុះស៊ុនដែលជាជើងឯកក្បាច់ ការ៉ាតេដូ ទូទាំងសហរដ្ឋអាមេរិក។ មុះស៊ុនបានសំពះសុំ លី ស៊ាវឡុងធ្វើជាគ្រូរបស់គាត់ទៀតផង។ ចាប់ពីនោះមកកេរ្តិ៍ឈ្មោះ លីស៊ាវឡុងល្បីល្បាញ ហើយក្លឹបរបស់គាត់កាន់តែដុះដាល។ តែមិនដឹងហេតុអី ក្លឹបគុនឈ្មោះ ជីនសាន ដែលមកពីប្រទេសចិនដែរបានមកហាមឃាត់មិនឲ្យលី ស៊ាវឡុង បង្ហាត់គុនចិនដល់បរទេសតទៅទៀត។ ខ្លាំងដូចគ្នា គ្មាននរណាព្រមស្តាប់នរណា ទីបំផុត ការប្រយុទ្ធរវាងជនជាតិចិនលើដីអាមេរិកបានកើតឡើង…ទាំងអស់នេះជាផ្នែកខ្លះនៃឆាកជីវិតលោកលី ស៊ាវឡុង ដែលត្រូវបានថតជាខ្សែភាពយន្នដល់ទៅ 50ភាគ។ 

ប្រភព៖ VDT

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1785
1621
4530665