jaukjeybanner

អាថ៌កំបាំងនៃរូប ម៉ូណាលីសា ដ៏ល្បីល្បាញត្រូវបានលាតត្រដាងហើយ!

អង់គ្លេស៖ យោងតាមគេហទំព័រ Independent កាលពីថ្ងៃព្រហស្បតិ៍ បានអោយដឹងថា ក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញរឿងសម្ងាត់នៅពីក្រោយរូបគំនូរដ៏ល្បីល្បាញបំផុតក្នុងពិភពលោក ដែលបង្ហាញពីស្នាមញញឹមរបស់ ម៉ូណាលីសា ហើយ។

អ្នកជំនាញមកពីសកលវិទ្យាល័យចក្រភពអង់គ្លេសជាច្រើនរូប បានអះអាងថា រូបគំនូរ ម៉ូណាលីសា របស់វិចិត្រករ Leonardo da Vinci ត្រូវបានប្រើប្រាស់បច្ចេកទេសគូរដូចរូបរបស់ខ្លួនមួយទៀត ឈ្មោះ La Bella Principessa ដែលគេហៅបច្ចេកទេសនេះថា «ស្នាមញញឹមដែលអ្នកពុំអាចចាប់បាន» នេះបើតាមសម្តីរបស់សាស្រ្តាចារ្យខាងចិត្តសាស្រ្ត និងញាណមើលឃើញ លោក Alessandro Soranzo នៃ សកលវិទ្យាល័យ Sheffield Hallam ។

រូបម៉ូណាលីសា ត្រូវបាន Da Vinci គូរដោយបញ្ឆោត ដែលក្មេងស្រីក្នុងរូបភាពបម្រុងនឹងញញឹម ប៉ុន្តែអ្នកជំនាញបាននិយាយថា អ្នកទស្សនាត្រូវផ្តោតលើផ្នែកមាត់វិញ។ រូបនេះចង់បង្ហាញពីក្មេងស្រីដែលមានអាយុ ១៣ឆ្នាំម្នាក់ ត្រូវជាកូនរបស់អ្នកមានឋានៈខ្ពង់ខ្ពស់ម្នាក់ នៅទីក្រុងមីឡាន អ៊ីតាលី មុនពេលនាងត្រូវរៀបការជាមួយមេបញ្ជាការកងទ័ពមួយរូប។

លោក Soranzo និងក្រុមរបស់ខ្លួន បានរកឃើញថា ចម្ងាយ និងកម្រិតនៃភាពព្រាល របស់អ្នកមើលបានធ្វើអោយរូបភាពមានការប្រែប្រួល។ នៅពេលសម្លឹងពីចម្ងាយមួយកាន់តែឆ្ងាយ ឬនៅពេលដែលមានភាពព្រាលខ្លាំង គេនឹងអាចមើលឃើញក្មេងស្រីក្នុងរូបភាពញញឹមកាន់តែច្បាស់ឡើង។ ពួកគេបានបន្ថែមថា ការបញ្ឆោតនៃរូបគំនូរទាំងពីររបស់វិចិត្រករអ៊ីតាលីខាងលើ គឺជាអ្វីដែលកម្រ និងអស្ចារ្យ ដែលជាចេតនាតែម្តង៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1709
1621
4530589