jaukjeybanner

U16 កម្ពុជា ផ្តួល​ហ្វីលីពីន ខណៈមីយ៉ាន់​ម៉ា ស៊ីសិង្ហបុរី

ភ្នំពេញៈ ​ក្នុងនាម​ជា​ម្ចាស់ផ្ទះក្រុម​យុវជន​អាយុ​ក្រោម ១៦ ឆ្នាំ​របស់​កម្ពុជា មិន​បាន​ធ្វើ​ឲ្យអ្នក​ទស្សនា​ជាជន​រួម​ជាតិ មាន​ការ​ខក​ចិត្ត​នោះ​ឡើយ ខណៈក្រុម​មាន​មាឌ​តូចៗនេះ បាន​យក​ឈ្នះ​លើ​ក្រុម​យុវជន​របស់​ហ្វីលីពីន ក្នុង​ការ​ប្រកួត​បើក​ឆាក​ប្រចាំ​ពូល B នៃ​ពានរង្វាន់ AFF BIDC U-16 Championship 2015 នៅ​ពហុកីឡាដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​អង្គារ​ គឺ​មុន​ពេល​ក្រុម​មីយ៉ាន់ម៉ា ដណ្តើម​បាន ៣ ពិន្ទុ​ពី​ក្រុម​សិង្ហបុរី។

បើ​ទោះ​បី​ជា ក្រុម​យុវជន​កម្ពុជា ហាក់​ចាញ់​ប្រៀប​ក្រុម​ហ្វីលីពីន ផ្នែក​កម្ពស់ និង ​មាឌ ប៉ុន្តែ​ពួកគេ​នៅ​តែ​បង្កើត​បាន​ភាពភ្ញាក់​ផ្អើល​ចំពោះ​មុខ​អ្នកទស្សនា​ ផ្ទាល់រាប់ពាន់​នាក់ តាមរយៈ​ការ​យក​ឈ្នះ ១-០ ដែល​គ្រាប់បាល់​នេះ​រក​បាន​ដោយ ទៀត គឹមហេង នៅនាទីទី ៥៤ ។​

ចំណែក​ក្រុម​សិង្ហបុរី និង មីយ៉ាន់ម៉ា បាន​ធ្វើ​ការ​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​។ កីឡាករ Hein Htet Aung បាន​រក​ឃើញ​គ្រាប់​បាល់​បើក​ឆាក​ឲ្យ​មីយ៉ាន់ម៉ា នៅ​នាទីទី ១១ តែ​ការ​ទាត់បាល់​ហ្វីឃីត​បញ្ចូលទី​បាន​យ៉ាង​ល្អ​របស់ Jordan Nicolas Vestering បាន​ជួយ​ឲ្យ​សិង្ហបុរី តាម​ស្មើ ១-១ នៅ​នាទីទី ៣៤ ។

ប៉ុន្តែការ​រក​បាន​គ្រាប់​បន្ថែម​បាន ២ គ្រាប់​ទៀត​របស់ Win Naing Tun នៅនាទីទី​ ៣៩ Thet Phyoe Wai នៅនាទីទី ៦២ បាន​ជួយ​ឲ្យ​មីយ៉ាន់ម៉ា ឈ្នះ​ក្រុម​សិង្ហបុរី ៣-១ ក្នុង​ការ​ប្រកួត​បើក​ឆាក​នេះ។

ដោយ​ឡែក សម្រាប់​ការ​ប្រកួត​ជម្រុះ​លើក​ទី ២ ប្រចាំ​ពូល A នៅ​ថ្ងៃ​ពុធ​នេះ​ក្រុមយុវជន​ឡាវ ដែល​បាន​យក​ឈ្នះ​ក្រុម​ថៃ​ ១-០ កាល​ពី​ថ្ងៃចន្ទ​នោះ ត្រូវ​ធ្វើ​ការ​ប្រកួត​ជាមួយ​ក្រុម​ទីម័រ​ខាងកើត នៅ​ទី​លាន​ស្តាត​ចាស់ នា​រសៀល​ម៉ោង ៣:៣០ តទៅ​។

រីឯ​ក្រុម​ប្រ៊ុយណេ ដែលបាន​ស្មើ ២-២ ជាមួយ​ក្រុម​ទីម័រ​ខាងកើត​នោះ ត្រូវ​ជួប​ក្រុម​វៀតណាម នៅ​ពហុកីឡាដ្ឋានជាតិ រសៀល​ម៉ោង ៣:៣០ ហើយ​ក្រុម​ម៉ាឡេស៊ី ដែល​បាន​ឈ្នះ​ក្រុម​វៀតណាម ១-០ ត្រូវ​ជួបក្រុម​ថៃ នៅ​ម៉ោង ៦:៣០ យប់៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
492
7136
4984080