jaukjeybanner

​​ផលិត​ ​តួ​កង់​ពី​ដើម​ឬស្សី​នាំ​ចេញ​ទៅ​អឺរ៉ុប​(ហូឡង់)

ក្រោយពីចំណាយពេលរាប់ឆ្នាំ ដើម្បីសិក្សា ស្រាវជ្រាវ។​ កសិករម្នាក់នៅវៀតណាម បានផលិត

ដោយជោគជ័យនូវតួកង់ធ្វើពីឬស្សី នាំចេញលក់ទៅប្រទេស ហូឡង់ 1គ្រឿងបាន 5០០$។

ដោយរូបគាត់ជាជាងឈើ កសិករឈ្មោះ តឹន នៅប្រទេសវៀតណាម ចាប់ចិត្តនឹង​ ការផលិតសំភារៈប្រើប្រាស់នានាពី ដូង ឬស្សី​ និង ឈើឯទៀតៗ​ តាំងតែពីតូចៗមក។ បន្ទាប់មកគតាត់ផ្តើមគំនិតផលិតកង់ពីឬស្សី តែរហូតមកដល់ ក្នុងឆ្នាំ ២០១២ គាត់បានជួបបុរសជន

ជាតិ ហូឡង់ ឈ្នោះ Axel Lakassen ដែលមានគំនិតដូចគ្នា។ ពួកគេពួតដៃគ្នាផលិត ប្រមាណ ១ឆ្នាំក្រោយមកផ្លែផ្កាបានកើតឡើង។

ដើម្បីបង្កើតបានតួកង់ដែលរឹងមាំ បុរសនេះបានសម្រាំងយកតែ ដើមឬស្សីចាស់ៗ ហើយបំពង់ឬស្សីនីមួយៗ

ត្រូវបានគេដាក់ចូលម៉ាសិុនគាប ដើម្បីពិនិត្យពីភាពស្វិតធន់របស់វា។ ពេលចាប់ផ្តើម ប្រកបកាងារផលិតួកង់ពីឬស្សីនេះ បុរសនេះបានចំណាយប្រមាណ ២,៥០០$ ដើម្បីទិញប្រដាប់ប្រដា និងវត្ថុធាតុដើម មានតាំងពី​ ដង្កាប់ ពន្លា រណា ម៉ាសីុនស្វាន ម៉ាសីុនឆាប និងថ្មសំលៀង ព្រមទាំងឧបករណ៏ថ្លឹង រកទីប្រជុំទំងន់តួកង់ផងដែរ។ ក្រៅពីនេះគាត់បានទិញឬស្សីដើមចាស់ៗ ប្រមាណ ៥០០ដើម ជារៀងរាល់ឆ្នាំ យកទៅត្រាំភក់ តមកហាលថ្ងៃឲស្ងួតល្អ ហើយប្រើ

បណ្តើរៗ ដើម្បីរក្សាគុណភាពតួកង់ឲជាប់ធន់ ១០០%។

កសិកររូបនេះបាននិយាយថា ការផលិតតួកង់ពីឬស្សីនេះពិតជាជាប់ធន់ និងរឹងមាំណាស់។ គាត់បានជ្រើសរើសទិញតែឬស្សីណាមានអាយុលើសពី ៤ឆ្នាំ មកប្រើប៉ុនណោះ។ ឬស្សីដែលទិញមកត្រូវបានគេត្រាំភក់ដល់ទៅ ៦ខែ ជាមុនសិន តមកហាលថ្ងៃឲស្ងួត ទើបយកទៅប្រើ។ តាមបញ្ជាទិញមកពី ហូឡង់ តួកង់មួយថោកបំផុតក៏ ២៥០$ ហើយល្មមគ្រប់សម្រាប់ទិញឬស្សីមកប្រើមួយឆ្នាំ ដូចនេះចំណូលរបស់គាត់គ្រាន់បើណាស់។

លោក តឹន បន្ត៖

Axel បានជម្រុញឲខ្ញុំផលិតឲបានច្រើនត្បិតតម្រូវការតួកង់ធ្វើពីវត្តុធាតុដែលមិនបំផ្លាញបរិស្ថាននៅ ហូឡង់ មានទំហំធំឡើងរហូត ហេតុនេះមិនខ្លាចទំនិញកកស្ទះក្នុងឃ្លាំងទេ។ ថ្មីៗនេះ

ខ្ញុំទើបតែលក់ទៅ ហូឡង់ បានគ្រោងតួកង់តម្លៃពី ៤៥០$ ទៅ ៥០០$។

កសិករឈ្មោះ តឹន បានឲដឹងថា ឬស្សីបន្លាច្រើនពិតជារឹងមាំណាស់ អាចផលិតបានទាំងតួកង់ប្រុស ទាំងតួកង់ស្រី។

ចំនុចពិបាកពបំផុតក្នុងការផលិតនេះ គឺការភ្ជាប់ឲសីុគ្នារវាងឬស្សី​ និង​ លោហៈ​ធាតុ។ លោក តឹន ប្រាប់ថាគាត់មានប្រើវល្ល៏ធ្មមជាតិ និងកាវចម្រុះ ធានាថាតួកង់មិនប្រេះបែកពេលអាកាសធាតុប្រែប្រួល។ គាត់ប្រាប់ថាក្នុងឆ្នាំ ២០១៥ នេះគាត់បានទទួលកម៉ង់ ២០គ្រោងកង់សំរាប់នាំទៅ ហូឡង់។ ក្រៅពីនេះក្រុមហ៊ុនទេសចរណ៏នៅក្រុង ហូយអាន ក៏កម៉ង់ទិញពីគាត់ខ្លះដែរ សំរាប់ឲភ្ញៀវគេជិះកម្សាន្ត។

គួរកត់សម្គាល់ដែរតាំងពីខែតុលា២០១៥អាជ្ញាធរក្រុងហូយអានបានបំផុសឲភូមិនានា

ដែលមានជំនាញខាងសប្បកម្មកែឆ្នៃផ្សេងៗត្រូវជម្រុញការផលិត ផលិតផលបម្រើទេសចរណ៏ ក្នុងនោះមានភូមិផលិតសំភារៈនានាពីឬស្សីរបស់លោក តឹន ដែរ។

អាជ្ញាធរក្រុង ហូយអាន ទទួលស្គាល់ថាស្នាដៃលោក តឹន ពិតជារួមចំណែកពិសេសក្នុងការអភិវឌ្ឍវិស័យទេសចរណ៏ និងបង្កើតនូវមុករបរថ្មីដល់អ្នកស្រុក។

 

មិនត្រឹមតែចេះធ្វើតួកង់ទេ លោក តឹន ចេះធ្វើរបស់របរសិល្បៈជាច្រើនប្រភេទពីឬស្សីផងដែរ។

លោក តឹន ជឿថាតាមរយៈផលិតផលពីឬស្សី ភូមិរបស់គាត់និងរីកចម្រើន ហើយមិត្តភក្តិបរទេសនិងមកលេងប្រទេសវៀតណាមច្រើនឡើងជាលំដាប់៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1712
1621
4530592