jaukjeybanner

ស្ថាបនិក Google លោក Sergey Brin "សៀវភៅ២ ក្បាលនេះ ផ្លាស់ប្តូរជីវិតខ្ញុំ"

ព័ត៌មានអន្តរជាតិ ៖ Google search គឺជា web search engine ដែល  ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Google Inc. ហើយ គឺ  ជា search engine ដែល​ប្រើ​ច្រើន ជាងគេ  បំផុត​ នៅ​លើ Web ។ Google ទទួល បាន queries ដែល search ជាច្រើនរយ លាន  ​ជា​រៀង​រាល់ថ្ងៃ តាម  រយៈ​ សេវាកម្ម​ផ្សេងៗ របស់ Google ។ Google search ត្រូវ​បាន​បង្កើត​ដោយ  លោក Larry Page និង Sergey Brin ក្នុង ឆ្នាំ ១៩៩៧ ។

មានថ្ងៃ កំណើត  ២១  សីហា ១៩៧៣ លោក Sergey Brin ជា អ្នក វិទ្យាសាស្រ្តកុំព្យូទ័រ ទទួលបាន កេត្តិ៍ នាម ល្បីទូទាំង  ពិភពលោក ជា ស្ថាបនិក ក្រុមហ៊ុន Google ក្រោយពីក្រុមហ៊ុនមួយនេះ ត្រូវ បាន ទទួលស្គាល់ជាសាកល ។   គួរបញ្ជាក់ថា Sergey Brin ធ្វើអន្តោប្រវេសន៏ទៅសហរដ្ឋអាមេរិក នៅពេល​គាត់  ​មាន អាយុ ៦ ឆ្នាំ ។ គាត់  បាន សិក្សាបរិញ្ញាបត្រ នៅសាកល​វិទ្យា​ល័យ Maryland ហើយគាត់  បាន ដើរតាមឪពុក និង ជីតា  ​របស់​គាត់ ដោយសិក្សាលើមុខជំនាញគណិតវិទ្យា និង សិក្សា​មុខវិជ្ជា​មួយ​ទៀត​ដំណាលគ្នាគឺ វិទ្យាសាស្រ្តកុំព្យូទ័រ ។

បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ គាត់បានប្តូរទៅសិក្សានៅ​  សាកលវិទ្យា​ Stanford ដើម្បីយក Ph.D ក្នុងជំនាញវិទ្យាសាស្រ្ត​កុំព្យូទ័រ ។  នៅទីនោះ   ហើយ  ដែលគាត់បានជួប Larry Page ហើយ បាន​ក្លាយ​ជា​​មិត្តភ័ក្រ្តនឹងគ្នាយ៉ាងឆាប់រហ័ស ។

ទស្សនាវដ្តី Economist  ចាត់ ទុកលោក Sergey Brin "Enlightenment Man" និង ជាមនុស្ស ដែល ជឿថា "knowledge is always good, and certainly always better than ignorance" ហើយ​ពាក្យ បានក្លាយជាបាវចនៈរបស់​ Google ដែលបង្កើតអោយមាន​ព័ត៌មានសម្រាប់ពិភពលោក "univer - sally accessible and useful"and "Don't be evil" ។​

យោងតាមការចុះផ្សាយ ពីទំព័រសារព័ត៌មានបរទេស មួយ ថ្ងៃ កន្លងទៅនេះ នៅលើ ទំព័រមុខរបស់ ខ្លួន   អោយ ដឹងថា សៀវភៅ ពីរ  ក្បាល ស្ថាបនិក ក្រុមហ៊ុន Google លោក Sergey Brin បញ្ជាក់ យ៉ាង ច្បាស់ថា បានផ្លាស់ប្តូរ ជីវិតរបស់លោក មុននឹង  ទទួលបានជោគជ័យជីវិត នៃវិស័យបច្ចេក វិទ្យាពិភពលោក ៕

 

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1711
1621
4530591