jaukjeybanner

កម្ពុជា​បាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធិ សរុប​ចំនួន​​៤នៅ​ស៊ី​ហ្គេម​​

ក្រុម​ជម្រើស​ជាតិកីឡា​សី​ប៉ាក់​ តាក់​ក្រ និង​សីឈិន​ឡូ​ន​-​បុរស​ជា​ក្រុម ដែល​ដណ្ដើម​បានមេដាយ​មាស​ដំបូង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ នៅ​ប្រទេស​សិង្ហបុរី (​រូបភាព​ពី​វេបសាយ​សហព័ន្ធ​សីដ​ក់​កម្ពុជា)

​គិត​មក​ទល់​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ កម្ពុជារ​ក​បាន​មេដាយ​ចំនួន​៤​ហើយ នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដោយ​ក្នុង​នោះ​គឺ​មាន​មេដាយ​ទាំង​៣​ប្រភេទ​តែម្ដង មាស ប្រាក់ និង​សំរឹទ្ធិ ។ កីឡាករ​កីឡាការិនី ដែល​ដណ្ដើម​បាន​មេដាយ​ទាំង​៤​នោះ គឺ​បាន​ពី​វិញ្ញាសារ​ប៉េតង់​ឬ​បោះ​ប៊ូល &nnbsp;និង​វិញ្ញាសា​រសី​ប៉ាក់​តាក់​ក្រ  និង​សី​ឈិន​ឡូ​ន ឬ​សីដក់ ។ 

​យោងតាម​ការប្រកាស​ផ្លូវការ​នៅ​លើ​វេបសាយ​របស់​ព្រឹត្តិការ​ណ៍​ស៊ី​ហ្គេម ​ពី​ប្រទេស​សិង្ហ​បុរី កម្ពុជា​បាន​ទទួល​មេដាយមាស​ជា​ផ្លូវកា​រហើយ តាមរយៈ​ការប្រកួត​វិញ្ញាសារ​សី​ប៉ាក់​តាក់​ក្រ និង​សី ឈិន​ឡូ​ន​-​បុរស​ជា​ក្រុម កាលពី​រសៀល​ថ្ងៃ​សៅរ៍​ទី​៦ ខែមិថុនា បន្ទាប់ពី​បាន​យកឈ្នះ​លើ​ក្រុម​ប្រទេស​ឡាវ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។ ក្រុម​ទាំង​ពីរ​មាន​គ្នា​ម្ខាង​៨​នាក់ ប៉ុន្តែ​ផ្លាស់ប្ដូរ​គ្នា​លេង​តែ​៤​នាក់​ប៉ុណ្ណោះ ដោយ​ក្រុម​កម្ពុជា​រួមមាន​កីឡាករ ជិន សុ​វណ្ណា​រិទ្ធិ កីឡាករ ជាតិ ខេមរិន្ទ កីឡាករ រៀម សុភា​រម្យ កីឡាករ ហេង រ៉ាវុធ កីឡាករ ទ្រឿង លី កីឡាករ អ៊ុង ណា​រិទ្ធី កីឡាករ ណា​ង សុភាព និង​កីឡាករ សុភ័ក្ត្រ ច​ន្នី ។​

 

​វិញ្ញាសារ​នេះ​គេ​តម្រូវ​ឲ្យ​លេង​៣​ស៊ិច (​ប្រកួត​) បើ​ក្រុម​ណាមួយ​មាន​ពិន្ទុ​នាំមុខ​២​ស៊ិច នឹង​ចាត់ទុក​ថា​ឈ្នះ ។ ក្នុង​ស៊ិច​ដំបូង ក្រុម​កម្ពុជា​នាំមុខ​ក្រុម​ឡាវ​ក្នុង​លទ្ធផល​១៥២ ទល់នឹង​១៤៥ និង​ក្នុង​ស៊ិចទី​២ ក្រុម​កម្ពុជា​បន្ត​នាំមុខ​ជាប់​គ្នា ក្នុង​លទ្ធផល​១៥៦ ទល់នឹង​១៥៤ ទើប​ទទួលបាន​មេដាយមាស ។ នេះ​ជា​លទ្ធផល​ដែល​ជួយ​ឲ្យ​ក្រុម​កម្ពុជា​រកបាន​មេដាយមាស​ដំបូង ខណៈ​ដែល​ប្រទេស​ឡាវ​ដែល​រំពឹង​ថា​នឹង​យក​បាន​មេដាយមាស​ពី​វិញ្ញាសារ​នេះ ក៏​ខកខាន​សម្រាប់​ការបើកឆាក​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ផងដែរ ។​

ក្រុម​ជម្រើស​ជាតិកម្ពុជា​កីឡា​សី​ប៉ាក់​តាក់​ក្រ និង​សីឈិន​ឡូ​ន​-​បុរស​ជា​ក្រុម(​រូបភាព​ពី​វេបសាយ​សហព័ន្ធ​សីដ​ក់​កម្ពុជា)

​ចំពោះ​មេដាយប្រាក់ កម្ពុជា​ទទួលបាន​ពី​វិញ្ញាសារ​បោះ​ប៊ូល​បុរស ឬ​បេតង់​បុរស ដែល​រកបាន​ដោយ​កីឡាករ  សុខ ចាន់​មាន បន្ទាប់ពី​លោក​ត្រូវ​កីឡាករ​ថៃ បំបាក់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។ មេដាយ​សំរឹទ្ធិ​២​ទៀត កម្ពុជា​រកបាន​ពី​វិញ្ញ​សារ​ប៉េតង់​នារី និង​វិញ្ញាសា​រសី​ប៉ាក់​តាក់​ក្រ​ជា​ក្រុម​បុរស ប៉ុន្តែ​ជា​ប្រភេទ​សម្ដែង​ជា​ក្រុម ។ ក្នុងចំណោម​មេដាយ​សំរឹទ្ធិ​ដែល​រកបាន​នោះ ចំណាត់ថ្នាក់​លេខ​៣​របស់​កីឡាការិនី កែ ឡេង ត្រូវបាន​អ្នកតាមដាន​ខកចិត្ត​ជា​ង​គេ ដោយសារ​តែ​អ្នកស្រី​គឺ​ជា​អតីត​ម្ចាស់​មេដាយមាស​នៅក្នុង​ព្រឹត្តិការណ៍​កីឡា ​ប៉េតង់​ឆ្នាំ​២០១៣​នៅ​ប្រទេស​បារាំង ដែល​ប្រមុខ​រដ្ឋាភិបាល​ទើបតែ​ធ្វើ​ពិធី​ដង្ហែ​ក្បូន និង​បំពាក់​គ្រឿង​ឥស្សរិយយស​ជាតិ​ថ្នាក់​មហា​សេរី​វឌ្ឍន៍ កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ក្រោយ​អ្នកស្រី​ដណ្ដើម​បាន​មេដាយមាស​២​ទៀត​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ប៉េតង់​អាស៊ាន​លើ​ក​ទី​២ កាលពី​ពេល​ថ្មីៗ ក្នុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។ អ្នកស្រី​គឺជា​ធនធាន​ដ៏​សំខាន់​ដែល​កម្ពុជា​រំពឹង​ថា​រកបាន​មេដាយមាស ប៉ុន្តែ​បែរជា​ធ្លាក់​ត្រឹម​មេដាយ​សំរឹទ្ធិ​នៅ​វគ្គ​ចុងក្រោយ ។ យ៉ាងណាក៏ដោយ ឆ្លងកាត់​ការប្រកួត​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ កម្ពុជា​ទទួលបាន​មេដាយ​សរុប​៤​ហើយ ដោយ​មាន​ទាំង​មេដាយមាស​មួយ​ផង ក្នុង​ប្រភេទ​កីឡា​សីដក់ ឬ​សី​ប៉ាក់​តាក់​ក្រ​។ 

​យោង​តាម​តួលេខ កម្ពុជា​ស្ថិត​នៅលើ​ប្រទេស​ឡាវ ប្រទេស​ប្រ៊ុយណេ និង​ប្រទេស​ទីម័​រខាង​កើត ដែល​ពួកគេ​នៅ​មិន​ទាន់​រកឃើញ​មេដាយមាស​នៅឡើយ ។ ប៉ុន្តែ​ប្រទេស​ឡាវ​គេ​បាន​មេដាយ​សរុប​ច្រើន​ជាង​កម្ពុជា ដោយសារ​តែ​គេ​បាន​មេដាយប្រាក់​៣ និង​សំរឹទ្ធិ​៣ ។ លើកលែង​តែ​ប្រ៊ុយណេ​ប៉ុណ្ណោះ ដែល​ទើប​មាន​មេដាយ​សំរឹទ្ធិ​៣ និង​ប្រទេស​ទី​ម័រ​នៅ​មិនទាន់​បាន​មេដាយ​សោះ ដែល​ស្ថិតនៅ​លំដាប់​ក្រោម​កម្ពុជា ។ ប្រទេស​ដែល​នាំមុខគេ​ក្នុងការ​ដណ្ដើមបាន​មេដាយ​ជា​បណ្ដោះអាសន្ន នៅក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​ម្ចាស់ផ្ទះ​សិង្ហ​បុរី​៤៥​មេដាយ ​(​មាស​១៧) បន្ទាប់មក​គឺ​វៀតណាម​២៧​មេដាយ (​មាស​១៣)  និង​ថៃ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​៣​បាន​មេដាយ​៣៨ (​មាស​១០) ។ កម្ពុជា​រំពឹងថា​នឹង​បន្ត​ទទួល​មេដាយ​បន្ថែមទៀត ប៉ុន្តែ​មិន​ច្បាស់​ថា​នឹង​បាន​មេដាយមាស​ប៉ុន្មាន​ទៀត​នោះទេ ខណៈ​ដែល​វិញ្ញាសារ​បាល់ទាត់​ក្នុង​ជុំ​ទី​២ ក៏​ត្រូវ​ប្រទេស​ឥណ្ឌូនេស៊ី​លត់​ក្នុង​លទ្ធផល​៦-១ កាលពី​យប់​ថ្ងៃ​ទី​៦ ខែមិថុនា ធ្វើ​ឲ្យ​អ្នកគាំទ្រ​បារម្ភ​រឿង​វិញ្ញាសារ​នេះ មិន​បាន​បន្ត​ទៅ​កាន់​វគ្គ​ខ្វែង ដែល​មានន័យ​ថា​នឹង​របូត​មេដាយមាស ប្រាក់ និង​សំរឹទ្ធិ តាម​ការសង្ឃឹម​ទុក​នោះ ។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣៨ ដែល​ប្រព្រឹត្តទៅ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ក្នុង​ឆ្នាំ​២០១៥​នេះ​បាន​ចាប់ ​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ប៉ុន្តែ​ពិធី​បើក​ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥​ ខែ​មិថុនា ហើយ​នឹង​បញ្ចប់​នៅ​ក្នុង​ថ្ងៃ​ទី​១៦ ខែ​មិថុនា​នេះ ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
479
7136
4984067