jaukjeybanner

10យ៉ាងដែលចាំបាច់អ្នកត្រូវដឹងក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មថ្ងៃនេះ

 

  1. ក្រុមហ៊ុន Apple ត្រូវបានដាក់កំណត់នូវគោលការណ៍ថ្មីមួយលើiOSជំនាន់ទី 9 ដែលទាក់ទងនឹងការផ្សាយពាណិជ្ជកម្មរបស់ពួកអ្នកពាណិជ្ជករដែលកំណត់ដាក់ទិន្នន័យរបស់ខ្លួនលើកម្មវិធីផ្សេងៗ។ ហេតុនេះអាចធ្វើឱ្យវាមានការលំបាកច្រើនសម្រាប់ការឃោសនាពាណិជ្ជកម្មលើកម្មវិធីដែលទាញទុកលើ iPhone របស់ពួកគេ​។                                                   
  2. Circa News, កម្មវិធីព័ត៌មានលើទូរស័ព្ទដែលធ្លាប់ផ្លាស់ប្តូរវិធីអានព័ត៌មានរបស់អ្នកបានផ្អាកដំណើរ ក្រោយពេលក្ស័យធន។ ស្ថាបនិក និងសហស្ថាបនិក Circa លោក Matt Galligan បានប្រកាសថា កម្មវិធីទូរស័ព្ទ និងគេហទំព័ររបស់លោកត្រូវបានផ្អាកដំណើរ ក្រោយពេលកង្វះថវិកា។                                     circa news
  3. បុគ្គលិករបស់ Google ម្នាក់បានស្លាប់ដោយសារឧបទេ្ទវហេតុក្នុងកម្មវិធី Cannes Lions advertising កាលពីដើមសប្តាហ៍នេះ។ ក្រុមហ៊ុននេះបានផ្ញើអ៊ីមែលជាសេចក្តីថ្លែងការណ៍នេះកាលពីថ្ងៃពុធថា: "យើងបានបាត់បង់សមាជិកម្នាក់មានសេចក្ដីស្រឡាញ់និងការគោរពរបស់ក្រុមការងារពួកយើងយើងសោកស្តាយយ៉ាងខ្លាំង និងសូមចែករំលែកទុក្ខរបស់យើងនៅជាមួយគ្រួសារនិងមិត្តភក្តិរបស់គាត់។ "
  4. Facebook បានបោះជំហានមួយដ៏ធំដើម្បីទាក់ទាញមនុស្សម្នាឲ្យប្រើប្រាស់កម្មវិធី Messenger របស់ខ្លួន។ កម្មវិធីនេះនឹងលែងទាមទារឲ្យអ្នកប្រើប្រាស់មានគណនី Facebookដើម្បីប្រើប្រាស់ទេ។Messenger FB
  5. YouTube មិនបារម្ភអំពីការរីកលូតលាស់របស់ការចាក់វីដេអូរបស់ Facebook ទេ។ នាយករងនៃផ្នែករលក់សកលនិងសេវាកម្មGoogle លោក Torrence Boone បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា "វា ពិតជាឆោតល្ងង់ខ្លាំងណាស់" ។​​​  គាត់បានបន្ថែមទៀតថា វាមានលក្ខណៈខុសគ្នាដាច់រវាង គេហទំព័រ និងទម្រង់នៃការចាក់វីដេអូ យូធូបជាបណ្ណាល័យវីដេអូ អ្នកដែលចូលទៅកាន់គេហទំព័រយូធូប ដឹងថាពួកគាត់ចង់មើលអ្វី ហើយពួកគាត់អាចនឹងព្រាវ ឬចាក់វីដេអូផ្សេងទៀត ក្នុងមាតិកាខុសៗគ្នា រីឯហ្វេសប៊ុកវីញ វីដេអូរបស់ពួកគេនឹងលោតឡើងដោយចៃដន្យមិនអាចស្វែងរកបានងាយ។                                     Torrence Boone google
  6. ពួកអ្នកសារព័ត៌មានបានសាកសួរលោក Sir Martin Sorrelជាចាងហ្វាងកាសែត The Daily Mail's US អំពីការព្រួបបារម្ភនៃការកើតឡើងនៃ ads-block (កម្មវិធី បិទកុំឲ្យមានពាណិជ្ជកម្មលើគេហទំព័រដែលយើងមើល)។​ Sir Martin Sorrel និយាយថា៖ ប្រសិនបើអ្នកក្រឡេកមើលតួលេខអ្នកប្រើ ads-block វិញ កម្មវិធីរុករក Safari របស់ Apple មានអ្នកប្រើប្រាស់ចំនួន 25% នៃឧបករណ៍ទាំងអស់ មនុស្សភាគច្រើនងាកមកប្រើកម្មវិធី វិញជាជាងចូលទៅកាន់គេហទំព័រដែលប្រើពេលយូរ និងមានមុខងារតិចជាងកម្មវីធីដែលអាចទាញយកមកប្រើប្រាស់។ ហើយម៉្យាងទៀតអ្នកប្រើប្រាស់កម្មវិធីរុករកត្រូវការកម្មវិធីទី៣ ដើម្បីបិទផ្លាកពាណិជ្ជកម្មក្នុងអ៊ិនធើណេត។                             martin sorrell
  7. ការបង្ហាញឈុតខ្លីៗក្នុងហ្គេមពិតជាសំខាន់ណាស់ក្នុងព្រឹត្តិការណ៍ E3 2015 ។"The Last Guardian" ទាក់ទាញចំណាប់អារម្មណ៍បានយ៉ាងងាយបន្ទាប់ពីធ្វើការប្រកាសឡើងវិញយ៉ាងប្រុងប្រយ័ត្នពីក្រុមការងារ Sony's PlayStation ដែលទាក់ទិននឹងចំណុចកំបាំងក្នុងហ្គេមនេះ។ E3 2015
  8. Marissa Mayer បាននិយាយថាក្រុមហ៊ុន Yahoo នៅតែផ្តោតគោលដៅដូចដែលវាបានធ្វើកាលពីឆ្នាំ 1994 នៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះកាលពីថ្ងៃពុធនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានឱ្យដឹងថាក្រុមហ៊ុន Yahoo គឺមានតែតួនាទីរៀបចំអ៊ីនធឺណិត។Marissa Mayer, yahoo, sv100 2015
  9. លោក Jon Hamm បានបង្ហាញឱ្យដឹងថាវាជាការលំបាកក្នុងការទទួលផ្សាយពាណិជ្ជកម្មរបស់កូកាកូឡានៅក្នុង "Mad Men" វគ្គបញ្ចប់។ វាចំណាយពេលរៀបសាច់រឿងឲ្យត្រូវជាមួយនឹងកូកាកូឡា។
    ខណៈពេលដែលនៅលើកម្មវិធី "Jimmy Kimmel " កាលពីថ្ងៃអង្គារ លោក Jon Hamm ដែលបានដើរតួជា Draper បានផ្ដល់នូវការយល់ដឹងទាក់ទងជាមួយចំនួននឹងវគ្គបញ្ចប់នេះ។
    Hamm បានប្រាប់ Kimmel "លោក Matt Weiner ដែលជាអ្នកសរសេរនេះរឿងនេះ បានចាប់បញ្ចូលគំនិតនេះតាំងពីនៅរដូវកាលទី4ម្លេះ!»។ ដោយរឿងនេះចាក់ផ្សាយរយៈពេលប្រាំពីររដូវកាលហើយ។
    ប៉ុន្តែការផ្សាយពាណិជ្ជកម្មនៅក្នុងវគ្គចុងក្រោយនេះមិនងាយស្រួលក្នុងការដាក់ចូលសាច់រឿងទេ។
     
    "គាត់ប្រើពេលពីរឆ្នាំដើម្បីសម្រេចចិត្ត និងកែសាច់រឿងឲ្យស៊ីគ្នាជាមួយពាណិជ្ជកម្មក្រុមហ៊ុន Coca-Cola " គាត់បានបង្ហាញ។
     
    ចុងក្រោយនៃវគ្គនេះ Coca-Cola បានប្រាប់ប្រជាជនថា: «ប្រាក់មិនអាចប្តូរជាមួយការដែលស្មោះត្រង់ទេ»។mad men coca cola
  10. ពេលខាងមុខដ៏ខ្លីនេះ អ្នកនឹងឃើញព័ត៌មានទាន់ហេតុកាលលើ News Feed ហ្វេសប៊ុក របស់អ្នក ដោយមានភ្នាក់ងាររាយការតាមតំបន់។                              
ប្រភព៖Business Insider
ប្រែសម្រូល៖ នរិន្ទ
 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
624
923
4540362