jaukjeybanner

មើល​រូបភាព​នេះ​ភ្លាម​​ទើប​ដឹង​​ថា​យន្តហោះ​ទម្លាក់​គ្រាប់​​ B-52 របស់​អាមេរិក​មាន​សមត្ថភាព​អាច​​​​ផ្ទុក​​គ្រាប់​​​មិន​ធម្មតា​!

យន្តហោះ​ទម្លាក់​គ្រាប់​បែក B-52 Stratofortess ជា​យន្តហោះ​ដែល​មាន​សមត្ថភាព​ផ្ទុក​អាវុធ​បាន​ច្រើន​ប្រភេទ ដែល​រួម​មាន គ្រាប់​មីស៊ីល AGM-84 Harpoon បាន​៨ គ្រាប់ គ្រាប់​មីស៊ីល AGM-142 Raptor បាន ៤ គ្រាប់ អាច​ផ្ទុក​គ្រាប់​បែក​ជាង ២៣​តោន និង មីស៊ីល​ប្រឆាំង​មីស៊ីល 20 AGM-86C ជា​ដើម​នេះ​បើ​យោង​តាម​គេហទំព័រ Airforce-technology.com។

នៅ​ក្នុង​ឆ្នាំ ១៩៥៥ យន្តហោះ​ទម្លាក់​គ្រាប់​បែក​ធំ​បំផុត​ប្រភេទ បូអ៊ីង B-52 Stratofortess ខាងលើ​ បាន​ចាប់​ផ្តើម​ចេញ​ធ្វើ​ប្រតិបត្តិការ​ ដោយ​ពុំ​ធ្លាប់​មាន​នរណា​ម្នាក់​នឹក​ស្រមៃ​ដល់​នោះ​ទេ ថា​វា​បាន​ចេញ​ធ្វើ​បេសកកម្ម​ជិត​ ១០០ ឆ្នាំ មក​ហើយ ។  រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​ទ័ព​អាកាស​អាមេរិក​នៅ​តែ​ចង​ចាំ​ជា​និច្ច​នូវ​យន្តហោះ​មួយ​នេះ ។

ទោះបី​ជា​មាន​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ប្រមាណ​ជា​ ៧៥០ ត្រូវ​បាន​ផលិត​ឡើង​​ក៏​ដោយ​ ក៏​ទ័ព​អាកាស​អាមេរិក​​នៅ​តែ​មាន​បំណង​រក្សា​យន្តហោះ​ទម្លាក់​គ្រាប់​បែក  B-52 Stratofortess ​នេះ​ដដែល​ ដែល​ត្រូវ​បាន​​ប្រើប្រាស់​រហូត​ដល់​ឆ្នាំ ២០៤០​ខាងមុខ។​

យន្តហោះ​ទម្លាក់​គ្រាប់​បែក  B-52 ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ក្នុង​គោល​បំណង​ជា​ច្រើន​ ដោយ​វា​អាច​ផ្ទុក​ទម្ងន់​ដ៏​ធ្ងន់​នឹង​អាច​ហោះ​ខ្ពស់​ទៅ​លើ​អាកាស​ ដោយ​វា​អាច​នាំ​យក​ទៅ​ជាមួយ​នូវ​យន្តហោះ​គ្មាន​មនុស្ស​បើក (Drones) ឧបករណ៍​អវកាស គ្រាប់​កាំជ្រួច និង គ្រាប់​បែក​នុយក្លេអ៊ែរ​ផង​ដែរ ។

នៅ​ក្នុង​ទសវត្ស​ទី ៦០ យន្តហោះ B-52 ត្រូវ​បាន​គេ​ដឹង​ថា​ ជា​យន្តហោះ​ដែល​អាច​ហោះ​បាន​ឆ្ងាយ​នឹង​លឿន​ដោយ​ប្រើ​ប្រាស់​ធុង​ប្រេង​តែ​មួយ ។ នៅ​ក្នុង​ខែ​មករា​ឆ្នាំ ១៩៦២ យន្តហោះ B-52 បាន​ហោះ​ពី​ប្រទេស​ជប៉ុន​ទៅ​កាន់​ប្រទេស អេស្ប៉ាញ ដោយ​បំបែក​កំណត់​ត្រា​ល្បឿន​លឿន​ជាង​យន្តហោះ​ធម្មតា​ ១១ ដង។ បច្ចុប្បន្ន​យន្តហោះ B-52 ត្រូវ​បាន​ធ្វើ​ទំនើប​កម្ម​ថ្មី​ ដោយ​វា​អាច​ផ្ទុក​ទម្ងន់​លើស​ពី ៣១,២ តោន រួម​ជាមួយ​គ្រាប់​មីស៊ីល​ច្រើន​ជាង​ ២០ គ្រាប់៕

 

 

 

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
315
2461
4918315