jaukjeybanner

រុស្ស៊ី​ និង ចិន​​​ប្រកាស​បើក​សម​យុទ្ធ​រួមគ្នា​​ម្តង​ទៀត​នៅ​ខែ​សីហា​​ ​ បន្ទាប់​ពី​បញ្ចប់​សម​យុទ្ធ​​នៅ​សមុទ្រ​មេឌីទែរ៉ាណេ

រុស្ស៊ី​ និង ចិន​​គ្រោង​នឹង​បើក​សមយុទ្ធ​យោធា​រួម​គ្នា​ម្តង​ទៀត​​ ​​នៅ​ខែ​សីហា​​ខាងមុខ​ ​នៅ​សមុទ្រ​ជប៉ុន​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុខ​ថែម​ទៀត​។ ការប្រកាស​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​​ប្រទេស​ទាំងពីរ​ទើបតែ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​​ នៅ​​​សមុទ្រ​មេឌីទែរ៉ាណេ​ ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី​១៧ ដល់ ថ្ងៃ​ទី ២១​ ខែ​ឧសភា​កន្លង​ទៅ​។

​គម្រោង​សមយុទ្ធ​យោធា​នៅ​ពេល​ខាងមុខ​នោះ គឺ​មាន​​ការ​ចូលរួម​ដោយ​នាវាចម្បាំង​រវាង​​ប្រទេស​ទាំងពីរ​ជាច្រើន​គ្រឿង និង គ្រឿង​សព្វាវុធ​មួយ​ចំនួន​ទៀត​។

 

ទាំង​រុស្ស៊ី​ និង ចិន​សុទ្ធសឹងតែ​ជា​ប្រទេស​ដែល​កំពុង​មាន​ភាព​តានតឹង​ស្រាប​ជា​មួយ​នឹង​ ​សហរដ្ឋ​អាមេរិក​។ រុស្ស៊ី​ប្រឈម​មុខ​ខ្លាំង​ជាមួយ​អាមេរិក​ ជុំវិញ​បញ្ហា​វិបត្តិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ខណៈ​ចិន​វិញ​ក៏​តឹង​សរសៃក​ជាមួយ​អាមេរិកដែរ​ ​ជុំវិញ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ដូច្នេះ​ ​ការ​ពង្រឹង​មិត្តភាព​របស់​ប្រទេស​ទាំងពីរ​នៅ​ពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
391
2461
4918391