jaukjeybanner

បណ្តារម្មណីយដ្ឋានដែលស្អាតដូចសួគា៍ នៅប្រទេសជប៉ុន

ចាប់គិតពីវាលបុប្ផា​ បឹងលើកំពូលភ្នំ ដល់ខ្ពស់រាបខ្សាច់​ ឬ ភូមិដ្ឋានបូរាណសុទ្ធតែនាំមកនូវអារម្មណ៏ប្លែកដល់អ្នកទេសចរណ៏ ពេលពួកគេបានមកដល់កន្លែងណាមួយក្នុងចំណោមនោះ។​

ឧទ្យានផ្កា ភ្វូជី​(Chinese Wisteria )​Kawachi នៅខេត្ត Tukuoda ជារម្មណីយដ៏ល្បីឈ្មោះរបស់ជប៉ុន សម្រាប់ខែមេសាជារៀងរាល់ឆ្នាំ។ សួននេះមានផ្កា Fuji  ប្រមាណ១៥០គុម្ព និង ២០ ប្រភេទផ្សេងគ្នា។ ខណៈរដូវផ្ការីក ផ្កាទាំងនេះទំលាក់រំយោល គ្របជិតលើដងផ្លូវ ស្រូបទាញអារម្មណ៏អ្នកទេសចរណ៍យ៉ាងចម្លែក។

បឹងHappo ក្នុងខេត្ត Nagano ត្រូវបានភ្នំជាច្រើន ព័ទ្ធជុំវិញហើយស្ថិតនៅកម្ពស់ 2060M ធៀបនិងនីវ៉ូទឹកសមុទ្រ។​ទោះបីផ្ទៃបឹងមិនជាធំ តែHappo ស្រស់ស្អាតដូចទេសភាពនៅសួនទេវតា។ ទឹកបឹងថ្លាឈ្វេង គ្រប់ពេលវេលា ឆ្លុះឱ្យឃើញបណ្តាកំពូលភ្នំដល់ទៅជាង ៣០០០ម៉ែត្រ ព័ទ្ធជុំវិញវា។

Hatachi ឧទ្យានប្របមាត់សមុទ្រ ស្ថិតក្នុងតំបន់ Ibaraki ដែលល្បីឈ្មោះដោយមានផ្កា riemoPhila ជាង៤០០០ ០០០ ដើម។

នៅចុងខែមេសា ដើមខែឧសភាដែលជារដូវផ្ការីក កំពូលកូនភ្នំទាំងអស់ ហាក់ត្រូវបានលាបពណ៏ខៀវស្រទន់ ដ៏គួរឱ្យចាប់ចិត្ត។ អ្នកទេសចរណ៏ ក៏ចាប់ចិត្តផងដែរជាមួយទំហំជាង ១៩០ha នៃឧទ្យានទាំងមូលរមែងប្តូរពណ៏តាមរដូវ។

ក្នុងខែកុម្ភះពេលគេប្រារព្ធពេលគេប្រារព្ធធ្វើ បុណ្យពន្លឺនៅតំបន់ Otara លើកោះ Hokkaido ទៀនរាប់រយពាន់ដើម ត្រូវបានគេអុធបំភ្លឺ​តាមមាត់ព្រែកនៃទីក្រុង ហើយលំអបន្ថែមដោយចង្រៀងគោម និងកុក្កតាមនុស្សព្រិល។ អ្នកទេសចរណ៏បីដូចជាវង្វេងកូលពិភពរឿងព្រេង។

Tottori-Sakyn ជាងខ្ពស់រាបខ្សាច់ធំបំផុតនៅជប៉ុន មានបណ្តោយ ១៦Km ទទឹងប្រមាណ ២km។ ដីនៅតំបន់នេះជាល្បាយរវាងខ្សាច់ និង កំអែលភ្នំភ្លើង តាំងពីប្រមាណ១០០ ០០០​ឆ្នាំមកហើយ។​ក្រៅពីជិះអូដ្ឋលេង ពេលមកតំបន់នេះ អ្នកទេសចរណ៏អាចលេង សម្រូតខ្លូនចុះពីលើកំពូលភ្នំខ្សាច់។​

កសិដ្ឋាន Tomita នៅ Hokkaido មានសួរផ្កាឡាវែនដឺ ៣កន្លែង គឺខាងកើតវាល Sakiwai កាតកណ្តាល Sakiwai ព្រមទាំងសួរផ្កា lavender បូរាណ។ ក្នុងរូបនេះគឺកម្រាលផ្កាចម្រុះពណ៏នៅSakiwai។

ភូមិ AinoKura ជាភូមិបូរានដ៏ល្បីឈ្មោះរបស់ជប៉ុនដែលត្រូវបានចាត់ចូលក្នុងបញ្ជី UNESCO។ ផ្ទុះម៉ូត Gassho​ដ៏ចាស់ជាងគេនៅទីនេះមានអាយុកាល ជាង៤០០ឆ្នាំហើយ។ មកទស្សនាទីនេះ អ្នកទេសចរណ៏ នឹងឃើញពីទេពកោសល្យ នៃការសង់ផ្ទុះមិនប្រើដើកគោលរបស់ជប៉ុន។​

ក្រៅពិវាលស្រែបែបកាំជណ្តើរ ស្រុក Ini Tanada នៅHiroshima នៅល្បីឈ្មោះដោយរសជាតិអង្កររបស់ស្រុកនេះ។​ នៅស្រុកនេះរមែង រៀបចំកម្មវិធីផ្សេងៗពាក់ព័ន្ធ និងស្រូវ ស្រូបទាញទេសចរណ៏យ៉ាងច្រើន។​

សារមន្ទីរឧទ្យានសិល្បៈ Aclachi នៅShimane ត្រូវគេចាត់ទុកជាទេសភាពរួសរវើករបស់ជប៉ុនហើយជាឧទ្យាន លេខ១​ ឬ​ លេខ២នៅជុប៉ុន។ វាត្រូវបានកសាងដោយលោក Adachi  Zenko គ្រាន់ទុកកែកម្សាន្តកាលពីឆ្នាំ​១៩៨០ តែក្លាយជាឧទ្យានជាតិមួយរបស់ជប៉ុន។

នៅជើងភ្នំ Fuji គឹកម្រាលផ្កា ក្របដោយផ្កាShibaza-Kura ៨០០០០០គុម្ពចម្រុះពណ៏។​ អ្នកទេសចរណ៏គ្រប់រូបដែលមកកាន់ទីនេះសុទ្ធតែប្រាថ្នាមកឱ្យទាន់ទងផ្កាដែលរីកដំបូងគេ។​ឆ្នាំនេះគេព្យាករណ៏ថា ផ្កាទងដំបូងនឹងរីកនៅ ១៨ /​ ០៤​ /២០១៥។

សួន Senganen នៅច្រាំងខាងជើងរបស់ក្រុង KagoShima ត្រូវបានគេចាត់ទុកជាកន្លែង​បង្រួមតូចនៃប្រទេសជប៉ុន។​ចំណុចពិសេសរបស់វា​គឺអ្នកទេសចរណ៏អាចទស្សនាកំពូលភ្នំឡើង​Sakurajima និង ឆកសមុទ្រ​kagoshima ដែលនៅក្នុងស្រុកនេះទាំងអស់។​

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1099
2217
4574491