jaukjeybanner

រ៉ូលីន បង្ហាញ​អារម្មណ៍​ឈឺ​ចាប់​ខ្លាំង ពេល​តែង​ខ្លួន​ជា​ស្រី

ភ្នំពេញ៖ ជាទូទៅទស្សនិកជន ធ្លាប់តែបានសប្បាយរីករាយ ជាមួយ លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន នៅក្នុងការតុបតែងខ្លួនជានារី និងការបញ្ចេញ អត្តចរិក ជាភេទទី៣ ធ្វើឲ្យទស្សនិកជនជាច្រើន មានការគិតថា តារារូបនេះ គឺជាភេទទី៣ (ខ្ទើយ) ប៉ុន្តែទស្សនិកជន មិនបានដឹងពីជីវិតពិត ក្រោយឆាក របស់តារារូបនេះឡើយ ។ ថ្មីៗនេះ តារាសម្តែង និងជាតារាកំប្លែង រ៉ូលីន បានចេញមុខបង្ហាញពីអារម្មណ៍ឈឺចាប់ លាយឡំទឹកភ្នែក ទម្លាយប្រាប់ទស្សនិកជន ពេល លោកតែងខ្លួន ជាមនុស្សស្រីម្តងៗ ។

អស់រយៈពេលប្រមាណ២ឆ្នាំហើយ ដែលតារាចម្រៀង រ៉ូលីន ទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេង និងមានភាពលេចធ្លោខ្លាំង ប្រចាំស្ថានីយ ទូរទស្សន៍ MY TV ដែលជារឿយៗលោក តែងតែបង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ ជាការតុបតែងខ្លួន ជាមនុស្សស្រី ។ នាពេលកន្លងមក ក៏ធ្លាប់មានទស្សនិកជនជាច្រើន មានការយល់ច្រឡំថា រ៉ូលីន គឺជាមនុស្សដែលស្រឡាញ់ភេទ ដូចគ្នាទៀតផង ។

តារាចម្រៀងរ៉ូលីន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដែលត្រូវនឹងថ្ងៃទិវានៃក្ដីស្រឡាញ់បានចេញមុខ ទម្លាយអាថ៌កំបាំង ការឈឺចាប់របស់ខ្លួន ប្រាប់ដល់សាធារណៈជនទាំងទឹកភ្នែក អួលដើមករនិយាយស្ទើរមិនចេញ ថា “ ទោះបីជាពេលរាល់ថ្ងៃ ខ្ញុំតែងខ្លួនជាស្រីក៏ដោយ តែពេលខ្លះខ្ញុំ មានអារម្មណ៍ ថាធុញថប់ខ្លាំងណាស់ អត់មានអ្នកយល់អារម្មណ៍របស់ខ្ញុំទេ (យំ)..!” ។

តារារូបនេះ បានប្រាប់ឲ្យដឹងទៀតថា ក្នុងចិត្តលោក ពិតជាមិនចង់ធ្វើខ្លួនបែបនេះទេ ប៉ុន្តែដើម្បីក្រុមគ្រួសារ ដើម្បីធ្វើឲ្យម្តាយជាទីស្រឡាញ់ រស់នៅបានសុខ មានគ្រប់យ៉ាង និងបម្រើអារម្មណ៍ទស្សនិកជន គឺលោកសុខចិត្តធ្វើគ្រប់យ៉ាង បើទោះជាលោក មិនចង់ធ្វើក៏ដោយ៕.

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
510
2096
4643751