jaukjeybanner

យីងឡាក់ មិន​សុំ​សិទ្ធិ​ជ្រក​កោន​នៅ US

ក្រុង​បាងកកៈ ក្រុម​អាជ្ញាធរ​ដែល​ក្នុង​នោះ​មាន​អ្នក​ការ​ទូត​អាមេរិក​ម្នាក់ និង​ក្រុម​មេ​ដឹក​នាំ​យោធោ​អាមេរិក បាន​បដិសេធ​ការ​សន្និដ្ឋាន​មួយ​ដែល​ថា អតីត​នាយក​រដ្ឋ​មន្ត្រី​លោក​ស្រី យីងឡាក់ ស៊ីវ៉ាណាត្រា កំពុង​ស្វែង​រក​សិទិ្ធ​ជ្រក​កោន​នយោបាយ​នៅ​អាមេរិក។

ប្រតិកម្ម​របស់​ពួកគេ បាន​កើត​ឡើង​មួយ​ថ្ងៃ បន្ទាប់ពី​ក្បួន​រថយន្ត​របស់​លោក​ស្រី យីងឡាក់ ត្រូវ​បាន​គេ​បញ្ឈប់​និង​ឆែកឆេរ​នៅ ខេត្ត​ឈៀងម៉ៃ ដោយ​បង្ក​ឲ្យ​មាន​ការ​រិះគន់​ថា យោធា​កំពុង​ដេញ​តាម​លោក​ស្រី​ប្រកិតៗ​ដើម្បី​រារាំង​មិន​ឲ្យ​លោក​ស្រី​គេច​ ខ្លួន​ចេញ​ពី​ប្រទេស​បាន។

ប្រមុខ​កងទ័ព​លោក​ឧត្តម​សេនីយ៍ ដិច ស៊ីរាប៊ុត បាន​និយាយ​ពីថ្ងៃ​ពុធ​ថា លោក​មិន​បាន​ដឹង​ពី​ការ​សន្និដ្ឋាន​ដែល​គេ​រាយការណ៍​នោះ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​បាន​ហាម​ប្រាម​លោក​ ស្រី យីងឡាក់ ដែល​រង់ចាំ​នីតិវិធី​តុលាការ​ស្ដីពី​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ ពុក​រលួយ​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​បរទេស។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​ឧត្តម​សេនីយ៍ ដិច ដែល​ជា​អនុ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ផង​ដែរ​នោះ​បាន​សារភាព​ថា លោក​មិន​អាច​ព្យាករ​បាន​ថា តើ​លោក​ស្រី យីងឡាក់ នឹង​នៅ​ដើម្បី​តតាំង​រឿង​ក្ដី ឬ ព្យាយាម​រត់​គេច​ខ្លួន​ឬ​យ៉ាង​ណា​នោះ​ទេ?

ឧត្តម​សេនីយ៍ ដិច បាន​និយាយ​ថា៖ «ខ្ញុំ​ជឿ​ថា លោក​ស្រី​មាន​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គម​និង​ផ្ទាល់​ខ្លួន ហើយ​រឿង​ក្ដី​នេះ​នៅ​មិន​ទាន់​ចប់​ទេ»។

គណៈ​កម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ដាក់​ពាក្យ​បណ្ដឹង​ជាមួយ ​ការិយាល័យ​អគ្គ​ព្រះ​រាជអាជ្ញា (OAG) ដោយ​ចោទ​ប្រកាន់​លោក​ស្រី យីងឡាក់ ពី​បទ​ធ្វេស​ប្រហែស​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ និង​ការ​ខាត​បង់​យ៉ាង​ធ្ងន់​ធ្ងរ​ដែល​ត្រូវ​បង្ក​ឡើង​ដោយ​សារ​គម្រោង​ស្រូវ​ របស់​រដ្ឋាភិបាល​របស់​លោក​ស្រី។

លោក​ស្រី ត្រូវ​គេ​តម្រូវ​ឲ្យ​រាយការណ៍​ទៅ​កាន់ OAG នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​សម្រាប់​ដីកា​ចោទ​ប្រកាន់​និង​បន្ទាប់​មក​ដីកា​ ចូល​តុលាការ​នៅ​ក្នុង​ផ្នែក​ព្រហ្មទណ្ឌ​របស់​តុលាការ​កំពូល​សម្រាប់​ក្រុម​ អ្នក​កាន់​តំណែង​នយោបាយ​ដែល​ជា​តុលាការ​ដូច​គ្នា​ដែល​បាន​កាត់​ទោស​បង​ប្រុស ​របស់​លោក​ស្រី​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឲ្យ​ជាប់​គុក​ពីរ​ឆ្នាំ​ពី​បទ​រំលោភ​អំណាច៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2098
1621
4530978