jaukjeybanner

លី មិនហូ បដិសេធ​តម្លៃ​ខ្លួន​មួយ​ដង​៧៣​ម៉ឺន​ដុល្លារ

ក្រុង​សេអ៊ូលៈ តារា​ប្រុស​រូប​សង្ហា លី មិនហូ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ បាន​បដិសេធ​ចំពោះ​របាយការណ៍​ព័ត៌មាន​ចិន​ដែល​លើក​ឡើង​ថា លោក​ទទួល​បាន​ប្រាក់​ចំណូល​៧៣៤០០០​ដុល្លារ​ឯណោះ​សម្រាប់​ការ​បង្ហាញ​ខ្លួន​ ក្នុង​កម្មវិធី​ទូរទស្សន៍​ចិន​ម្តងៗ។

ទាក់ទិន​នឹង​តួលេខ​តម្លៃ​ខាង​លើ​ភ្នាក់​ងារ​ Starhaus របស់​តារា​ប្រុស​វ័យ​២៧​ឆ្នាំ​រូប​នេះ​ក៏​បាន​បដិសេធ​ទៅ​នឹង​ដំណឹង​នោះ​ដែរ។ ទីភ្នាក់ងារ​នេះ​បន្ត​ថា៖ «យើង​មិន​ដែល​ទម្លាយ​ពីតួ​លេខ​តម្លៃ​ខ្លួន​របស់ លី មិនហូ ដល់​ស្ថាប័ន​នៅ​ចិន​ទេ។ ​មែន តម្លៃ​ខ្លួន​របស់​តារា​រូប​នេះ​អាច​ខ្ពស់​ហួស​ពីការ​គិត ប៉ុន្តែ​​ទំហំ​ទឹក​​ប្រាក់​ដែល​យើង​ទទួល​ក៏​វា​អាស្រ័យ​លើ​ប្រភេទ​នៃ​ កម្មវិធី​នោះ​ដែរ»៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2088
1621
4530968