jaukjeybanner

អាថ៌កំបាំង​របស់​មេដឹកនាំ​ផ្ដាច់ការ​​អាល្លឺម៉ង​ អ៊ីទ្លែ​ ​​ដែល​លោក​អ្នក​មិន​បាន​ដឹង​

- អ៊ីទ្លែ​ចូលចិត្ត​បរិភោគ​សូកូឡា ហើយ​បរិភោគ​ប្រចាំ​ថ្ងៃ​តែ​ម្ដង។ ថ្ងៃ​ខ្លះ លោក​បរិភោគ​សូកូឡា​ជិត​មួយ​គីឡូក្រាម។

- អ៊ីទ្លែ​កើត​ជំងឺ​ហ្គាស​ច្រើន​ក្នុង​ពោះវៀនធំ និង​ជំងឺ​រលាក​ថ្លើម។

- តាមពិត ពុកមាត់​របស់​អ៊ីទ្លែ ជា​ពុក​មាត់​ពាក់ ( false mustache)។ តារា​កំប្លែង​របស់​អង់គ្លេស ​ឆាលីឆេបភ្លីន ហៅ​សាក់ឡូ (Charlie Chaplin) ក៏​ពាក់​ពុក​មាត់​របៀប​នេះ​ដែរ។ គេ​មិន​ដឹង​ថា​តើ​សាក់ឡូ ឬ​អ៊ីទ្លែ​ពាក់​ពុក​មាត់​នេះ​មុន​គេ។ ឯកសារ​ខ្លះ​អះអាង​ថា​មូលហេតុ​ដែល​សាក់ឡូ ពាក់​ពុក​មាត់ ដើម្បី​កុំ​ឲ្យ​ច្រឡំ​គ្នា​ជាមួយ​អ៊ីទ្លែ។ ពុកមាត់​នេះ​មាន​ឈ្មោះ​ថា «toothbrush mustache»។ នា​ពេល​បច្ចុប្បន្ន មេដឹកនាំ​មួយ​ចំនួន​ក៏​មាន​ពុក​មាត់​នេះ​ដែរ ហើយ​គេ​មិន​ដឹង​ថា​អស់​លោក​ទាំង​នោះ​ពាក់ ឬ​ពុក​មាត់​ធម្មជាតិ​ទេ ដូច​ជា​ប្រធានាធិបតី​ហ្ស៊ីមបាវ៉េ (Zimbabwe) លោក​រ៉ូបឺតមូហ្កាបេ (Robert Mugabe) – ប្រធានាធិបតី​ស៊ីរី (Syria) លោក​បះសាអាល់អាសាត (Bashar al-Assad)។ល។ (ប្រភព៖ BBC និង​ប្រវត្តិវិទូ Ron Rosenbaum)។

+

- អ៊ីទ្លែ​ជា​មនុស្ស​ដែល​ត្រូវ​ប្រើ​ប្រាស់​ថ្នាំពេទ្យ​ជា​ប្រចាំ ​និង​ក្នុង​បរិមាណ​ច្រើន​លើសលប់ ​ដែល​គេ​មិន​នឹក​ស្មាន​ដល់។ អ៊ីទ្លែ​លេប​ថ្នាំពេទ្យ ៧០ មុខ។ ថ្នាំ​ដែល​អ៊ីទ្លែ​លេប​ប្រចាំ​ថ្ងៃ​គឺ​អំហ្វេតាមីន (amphetamine) ព្រោះ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ក្លៀវក្លា និង​មិន​ងងុយ​ដេក។ ដោយសារ​លោក​កើត​ជំងឺ​មួយ​ប្រភេទ ដែល​បណ្ដាល​ឲ្យ​ចុក​រមួល​ក្នុង​ពោះវៀន​ធំ​រ៉ាំរ៉ៃ អ៊ីទ្លែ​ត្រូវ​លេប​ថ្នាំ Mutaflor ជា​ប្រចាំ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់។

- អ៊ីទ្លែ​ជា​មនុស្ស​ដែល​ត្រូវ​ការ​ប្រើ​ប្រាស​ឱសថ​ជា​ប្រចាំ។ ឱសថ​ចម្លែកៗ​ដែល​អ៊ីទ្លែ​បាន​ប្រើ​ដូចជា​៖ ១- Brom-Nervacit ជា​ថ្នាំ​សម្រាប់​ទប់​ទល់​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត (depression) – ជំងឺ​រំជួល​ចិត្ត (anxiety) – និង​ជំងឺ​គេង​ភ្ញាក់ៗ (sleep disorder) ២- ថ្នាំចាក់​ប្រភេទ Eukodal ផ្សំ​អំពី​សារធាតុ​ញៀន​ប្រភេទ​ម័រហ្វីន (morphine) និង​មេ​ជីវិត​របស់​គោ​ឈ្មោល ដើម្បី​បង្កើត​អ័រម៉ូន​បន្ត​ពូជ​បុរស (testosterone) ៣- ថ្នាំ Nikethamide និង  Cardiazol សម្រាប់​ទប់​ទល់​កុំ​ឲ្យ​ហត់​ ព្រោះ​វា​ពង្រីក​ថាមពល​របស់​សួត និង​សម្រួល​ចលនា​ឈាម​រត់ ៤- ថ្នាំ Pervitin ផ្សំ​អំពី​សារធាតុ​ញៀន​ប្រភេទ​មេតំហ្វេតាមីន (meth-amphetamine) ធ្វើ​ឲ្យ​មនុស្ស​មាន​ចិត្ត​ក្លៀវក្លា។ ថ្នាំ Pervitin ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ជួរ​កងទ័ព​នៅ​សមរភូមិ​មុខ (front line) ហេតុ​នេះ​ហើយ​បាន​ជា​កងទ័ព​អាល្លឺម៉ង់ មាន​ថាមពល​ខ្លាំង​ក្លា​ទាំង​ថាមពល​ចិត្ត និង​ថាមពល​កាយ និង​មិន​ចាំបាច់​ត្រូវ​ការ​ដេក​ពួន​អ្វី​ទាំង​អស់។ (ប្រភព៖ independent.co.uk និង .telegraph.co.uk)

- អ៊ីទ្លែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​ក្មួយ​ស្រី​បង្កើត​ឈ្មោះ Geli Raubal រហូត​ដល់​មាន​ពាក្យ​ចចាមអារ៉ាម​ថា​លោក​ស្រឡាញ់​ក្មួយ​ស្រី​ខ្លួន​ឯង។ អ៊ីទ្លែ​ហាម​ដាច់​ខាត មិន​ឲ្យ​ក្មួយ​ស្រី​រូប​នេះ រាប់​អាន ឬ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​​អ្នក​ណា​ទាំង​អស់។ អាយុ ២៣ ឆ្នាំ ក្មួយ​ស្រី​ធ្វើ​អត្តឃាត។ អ៊ីទ្លែ​មិន​មាន​ប្រពន្ធ​ទេ ប៉ុន្តែ​មាន​សង្សារ​ឈ្មោះ​អេវ៉ាប្រោន (Eva Braun)។

ទម្លាប់​របស់​អ៊ីទ្លែ គឺ​មិន​ដោះ​​សម្លៀក​បំពាក់​ ឲ្យ​អ្នក​ណា​ឃើញ​សាច់​គាត់​​ជា​ដាច់​ខាត រហូត​ដល់​សូម្បី​តែ​ពេល​គ្រូពេទ្យ​ត្រូវ​ការ​ចាក់​ថ្នាំ និង​ពិនិត្យ​សុខភាព ក៏​អ៊ីទ្លែ​មិន​ដោះ​សម្លៀកបំពាក់​ចេញ​ជា​ដាច់​ខាត។ ទោះ​ស្ថិត​នៅ​ក្រោម​អាកាសធាតុ​ក្ដៅ​យ៉ាង​ណា​ក៏​មិន​ដោះ​អាវ​ធំ​ចេញ​ដែរ។

- កាល​នៅ​ពី​ក្មេង នៅ​ទីក្រុង​វីយែន (Vienna) ប្រទេស​អូទ្រីស (Austria) អ៊ីទ្លែ​លួច​ស្រឡាញ់​ក្រមុំ​ជនជាតិ​ជ្វីប​ម្នាក់​ឈ្មោះ Stefanie Rabatsch ប៉ុន្តែ​គាត់​មិន​ហ៊ាន​មើល​មុខ​គេ​ចំ​ទេ បាន​ត្រឹម​សម្លឹង​ពី​ចម្ងាយ។ ដោយសារ​ស្រឡាញ់​គេ​ខ្លាំង​ពេក​ដល់​ថ្នាក់​រៀប​គម្រោង​ចាប់​នាង​នោះ​ទៅ​ បង្ខាំង​ទុក​ ហើយ​លោត​ពី​លើ​ស្ពាន​ពីរ​នាក់​នាង​នោះ​សម្លាប់​ខ្លួន​តែ​ម្ដង (គ្រាន់​តែ​ជា​ក្ដី​ស្រមៃ) (ប្រភព៖ សៀវភៅ​ Adolf Hitler, My Childhood Friend របស់​លោក​ August Kubizek ជា​មិត្តភក្ដិ​ជិតស្និទ្ធ​របស់​អ៊ីទ្លែ​កាលពី​ក្មេង)


- អ៊ីទ្លែ​ជា​មនុស្ស​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​នឹក​ឃើញ​ការ​ផលិត «មនុស្ស​ជ័រ​សម្រាប់​រួមរ័ក – sex toy» សម្រាប់​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ជួរ​កងទ័ព​អាល្លឺម៉ង់ ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​ស្វាយ (syphilis)។ អ៊ីទ្លែ​នឹក​ឃើញ​វិធី​នេះ​ បន្ទាប់​ពី​មេទ័ព​របស់​លោក​រាយការណ៍​ថា​កងទ័ព​អាល្លឺម៉ង់​កាលពី​សម័យ​ សង្គ្រាម​លោក​លើក​ទីពីរ ឆ្លង​មេរោគ​ស្វាយ​ក្នុង​អត្រា​ខ្ពស់។ នេះ​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​លោក  Graeme Donald ដែល​ប្រមូល​ចងក្រង​ឯកសារ​ស្ដីពី​ប្រវត្តិ​នៃ​មនុស្ស​ជ័រ ឬ​កូន​ក្រមុំ​កៅស៊ូ (barbie doll)៕ (ប្រភព៖ http://www.dailymail.co.uk)

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2051
2250
4533181