jaukjeybanner

ពេជ្រ សោភា រៀបការ​ថ្ងៃនេះ​

ពេញ​មួយ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​នេះ តារា​ចម្រៀង​ល្បី​ឈ្មោះ​របស់​ផលិតកម្ម​ហង្ស​មាស នាង ពេជ្រ សោភា បាន​ក្លាយ​ជា​កូនក្រមុំ​ដូច​ការគ្រោងទុក បន្ទាប់​ពី​ពិធីសំពះផ្ទឹម​របស់​នាង ត្រូវបាន​ធ្វើឡើង​ក្រោម​ក្រសែភ្នែក​ទាំងសងខាង កាលពី​ល្ងាច​ថ្ងៃទី​៤ ខែ​កុម្ភៈ​ម្សិលមិញ​។ ក្រោយ​មង្គលការ នាង​អះអាង​ថា នៅ​មិនទាន់​បោះបង់​សិល្បៈ​ភ្លាមៗ​នោះទេ បើ​ទៅ​ជា​ស្ថានភាព​សិល្បៈ​របស់​នាង​នា​ពេល​ចុង​ក្រោយ ហាក់​ត្រូវ​តានតឹង​ដោយ​តារា​ជើង​ថ្មី​របស់​ហង្ស​មាស​កាន់តែ​ច្រើន​នោះ​ក៏ដោយ ។​

​ពេជ្រ សោភា  បញ្ជាក់​បន្ទាប់​ពី​ពិធីសំពះផ្ទឹម​ក្នុង​ពិធី​សូត្រមន្ត​ពេល​ល្ងាច​ថា មង្គលការ​របស់​នាង​រៀបចំ​ធ្វើឡើង​នៅ​អាគារ​C ក្នុង​បរិវេណ​កោះ​ពេជ្រ​ទាំងអស់ រាប់​ចាប់តាំងពី​ពិធី​ហែរ​ជំនូន ពិធី​កាត់សក់ រហូត​ដល់​ពិធី​ទទួល​ភ្ញៀវ​នៅ​ពេល​ល្ងាច​នោះ​ផង ។ ហេតុផល​ដែល​នាង​ជ្រើស​យក​ទីតាំង​តែមួយ ដើម្បី​រៀបចំ​ពិធី​មង្គល​នេះ ដើម្បី​កុំឲ្យ​មាន​ការរិះគន់​ថា នាង​រៀប​ការបិទបាំង​ដូច​ការចុះផ្សាយ​មួយចំនួន និង​ដើម្បី​ឲ្យ​ភ្ញៀវ​ដែល​មាន​បំណង​អញ្ជើញ​ចូលរួម មិន​ពិបាក​ស្វែងរក​ទីតាំង​តែ​ម្ដង​។ ស្វាមី​របស់​នាង មានឈ្មោះ​ថា ឡៅ ឆ​លី មាន​វ័យ​ជាង​៣០​ឆ្នាំ និង​ជា​អាណិកជន​រស់នៅ​សហរដ្ឋអាមេរិក​។ មង្គលការ​នេះ​នឹង​ធ្វើ​តែ​៤៥​តុ​ប៉ុណ្ណោះ  ដោយ​មិន​បាន​អញ្ជើញ​ភ្ញៀវ​ដល់​ខ្ទង់ពាន់​នាក់ ដូច​មង្គលការ​របស់​អ្នកនាង សា​រ៉ា​យ ស​ក្ខិណា ឬ​អ្នកនាង​គឹម លីហ្សា កន្លង​មក​ទេ ដោយ​នាង​អះអាងថា មិន​ចង់​ធ្វើ​ធំ និង​មិន​ចង់​រំខាន​ភ្ញៀវ​ច្រើន​នាក់​។​

​តារា​ដែល​មានឈ្មោះ​ដើម​ថា ស៊ូ សុភា រូបនេះ​បន្ត​ថា «​ខ្ញុំ​ធ្វើ​តែ ​៤៥​តុ​ទេ​បង តែ​មាន​ត្រៀម​ខ្លះៗ ព្រោះ​បើ​ធ្វើ​ច្រើនពេក យើង​ប៉ុណ្ណឹង​នាក់​ក៏​ទទួល​មិនបាន​ដិត​អី​ដែរ ។ ចំពោះ​អ្នកសិល្បៈ​ខ្ញុំ​អញ្ជើញ​តិចតួច​ទេ តែ​ប្រហែល​១០​តុ ឬ​១០០​នាក់​អី​ទេ ដើម្បី​កុំ​ឲ្យ​ពិបា​កថា​រំខាន​ពួក​គាត់​» ។ តារាចម្រៀង បូក​រួម​ទាំង​បុគ្គលិក​នៅក្នុង​ផលិតកម្ម​ហង្ស​មាស និង​នៅ​ទូរទស្សន៍​ហង្ស​មាស រួម​មាន​ពិធីករ ពិធិ​ការិនី អ្នកនិពន្ធ តន្ត្រីករ  អ្នកដឹកនាំ​សម្ដែង អ្នក​កាន់​កាមេរ៉ា​ជំនាញៗ និង​អ្នក​ផលិត​កម្មវិធី សុទ្ធតែ​បាន​ទទួល​លិខិតអញ្ជើញ​របស់​នាង​ទាំងអស់ ដោយ​ប្រភពពី​ភ្ញៀវ​ដែល​បាន​ទទួល​លិខិត​អញ្ជើញ ក៏​សុទ្ធតែ​អះអាង​ពី​ការចូលរួម​ដោយ​មិន​ហ៊ាន​ខកខាន នៅ​រាត្រី​ថ្ងៃ​៥ កុម្ភៈ​នេះ​។ ក្រៅពីនោះ  អ្នក​រៀបចំ​កម្មវិធី​កម្សាន្ត​នៅ​ក្នុង​ប៉ុស្ដិ៍​ផ្សេង តារា​សម្ដែង តារាចម្រៀង និង​ពិធីករ ពិធី​ការិនី នៅក្នុង​រង្វង់​សិល្បៈ​មិន​ច្រើន​ប៉ុន្មាន​ទេ ដែល​នាង​បាន​អញ្ចើញ​ជា​ភ្ញៀវកិត្តិយស ។

តារា​រូប​នេះ​ថ្លែងថា ភ្ញៀវ​ភាគច្រើន​គឺជា​មិត្តភក្ដិ និង​បងប្អូន​របស់​នាង និង​ក្រុមគ្រួសារ​ខាង​ប្ដី​មកពី​ខេត្ត​ព្រៃវែង និង​អ្នក​រស់នៅ​ភ្នំពេញ ចំណែក​តារា​សិល្បៈ គឺ​លុះត្រាតែ​ស្និទ្ធិស្នាល​ខ្លាំង​ទើប​ហ៊ាន​អញ្ជើញ ។ មាន​ការប៉ាន់ស្មាន​ថា​តារា​សិល្បៈ ដែល​នាង​ជូន​លិខិត​មង្គលការ​នឹង​មិន​មក​បង្ហាញខ្លួន​ទាំងអស់​នោះ​ទេ ដោយសារ​តែ​កន្លងមក​នាង​ក៏​មាន​ទម្លាប់​មិន​សូវ​ចូលរួម​ក្នុង​មង្គលការ ឬ​ពិធីជប់លៀង​របស់​តារា​សិល្បៈ​ទាល់តែសោះ​។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1792
2594
4647627