jaukjeybanner

៤​ក្រុម​រកឃើញ​ការ​ឈ្នះ​នៅក្នុង​សប្តាហ៍​ទី​៧ ប៉ុន្តែ​ក្រុម​ខ្លាំង បាសាក់ បាន​ត្រឹម​១​ពិន្ទុ​បន្ថែម

ភ្នំពេញៈ ក្រុម​បាល់ទាត់​មិនមែន​អាជីព​ចំនួន​៤ ដែល​កំពុង​ប្រកួត​ប្រជែង​នៅក្នុង​ពាន​រង្វាន់ Home Sport League 2014-2015 បាន​៣​ពិន្ទុ​រៀងៗ​ខ្លួន នៅក្នុង​ការ​ប្រកួត​វិលជុំ សប្តាហ៍​ទី​៧ កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​ក្រុម​ចំនួន​៤​ទៀត ដែល​មាន​ទាំង​ក្រុម​កំពុង​ឈរ​នៅលើ​កំពូល​តារាង ប្រាសាក់ ផង​នោះ បាន​ត្រឹម​ម្នាក់​១​ពិន្ទុ​បន្ថែម។

តាមរយៈ​ការ​ប្រកួតប្រជែង ដែល​ធ្វើ​នៅលើ​ទីលាន​ចំនួន​២ គឺ​ទីលាន​បឹងត្របែក និង​ទីលាន​ដំរីស ពេញ​មួយ​ថ្ងៃ កាលពី​ថ្ងៃ​អាទិត្យ​នោះ ក្រុម​ប្រាសាក់ ដែល​៦​ប្រកួត​កន្លងមក បាន​ឈ្នះ​៥ និង​ស្មើ​១​ដង បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ Nissay FC ប៉ុន្តែ​ការ​មាន​១៧​ពិន្ទុ នៅ​តែ​ជួយ​ឲ្យ​ប្រាសាក់ បន្ត​ឈរ​នៅលើ​កំពូល​តារាង​ដដែល និង​ជា​ក្រុម​ដែល​មាន​ភាគរយ​ខ្ពស់​ជាង​គេ ក្នុង​ការ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

ផ្ទុយ​ទៅវិញ​ក្រុម ANVAYA FC នៅ​តែ​អាច​រក្សា​នៅ​ទីតាំង​លេខ​២​របស់​ខ្លួន​ជា​បន្ត​ទៀត ខណៈ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​ធ្លាប់​ឈរ​នៅ​លេខរៀង​ទី​៦ Y FC ក្នុង​លទ្ធផល ៣-២​នោះ ហើយ​លទ្ធផល​នេះ​បាន​ធ្វើឲ្យ​៧​ប្រកួត​របស់ ANVAYA គឺ​ឈ្នះ​៤ ស្មើ​២ និង​ចាញ់​១​ដង ឯ​៧​ប្រកួត​របស់​ក្រុម Y FC គឺ​ឈ្នះ​២ ស្មើ​៣ និង​ចាញ់​២​ដង ហើយ​ធ្លាក់​ទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨​វិញ។

ចំណែក​ក្រុម ដែល​ធ្លាប់​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤ Nissan បាន​ឡើង​ទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់ពី​ពួកគេ​បាន​លត់​ក្រុម​បាតតារាង COCA ៨-៣ ដើម្បី​ធ្វើឲ្យ​៧​ប្រកួត​របស់​ខ្លួន មាន​លទ្ធផល​ឈ្នះ ៤ ស្មើ​១ និង​ចាញ់​២​ដង​នោះ។ រីឯ​ក្រុម​ធ្លាប់​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០ HPL FC បាន​លត់​ក្រុម​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៧ វ៉ាន់ដា ក្នុង​លទ្ធផល ៤-០ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៧​វិញ ដោយ​៦​ប្រកួត ឈ្នះ​៣ និង​ចាញ់​៣​ដង តែ វ៉ាន់ដា ដែល​៧​ប្រកួត​ឈ្នះ​៣ និង​ចាញ់​៤​ដង​នោះ ធ្លាក់​ទៅ​ឈរ​នៅ​លេខរៀង​ទី​១០​វិញ។

ស្រដៀង​គ្នា​នេះ​ដែរ​ក្រុម ធ្លាប់​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៥ RFL បាន​បំបាក់​ក្រុម​ឈរ​នៅ​លេខរៀង​ទី​១១​បន្ទាប់ពី​បាតតារាង EDC ក្នុង​លទ្ធផល ៧-៣ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤​ជា​បណ្តោះអាសន្ន ដោយ​មាន​១៣​ពិន្ទុ ស្មើ​ជាមួយ​ក្រុម​លេខ​៣ Nissan ដែរ គ្រាន់តែ​ចាញ់​គ្រាប់​បាល់​ចំណេញ ប៉ុន្តែ​ក្រុម EDC ដែល​៧​ប្រកួត ឈ្នះ​១ និង​ចាញ់​៦​ដង​នោះ គេច​មិន​ផុត​ពី​ការ​ធ្លាក់​នោះ​ទេ។

យ៉ាងណា​មិញ ក្រុម​ខ្លាស បាន​ត្រឹម​ស្មើ ៣-៣ ជាមួយ​ក្រុម Kingdom ក្នុង​ការ​ប្រកួត​លើក​ទី​៧​នេះ ហើយ​លទ្ធផល​នេះ​បាន​ធ្វើឲ្យ​ក្រុម​ខ្លាស ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៦ ដោយ​៧​ប្រកួត​ឈ្នះ​២ ស្មើ​៣ និង​ចាញ់​២​ដង ឯ​ក្រុម Kingdom ដែល​មាន​៩​ពិន្ទុ​ដូច​ក្រុម​ខ្លាស ក្រុម HPL និង​ក្រុមY FC ដែរ​នោះ ត្រូវ​ធ្លាក់​ទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៩ ព្រោះ​ក្រុម​នេះ​មាន​គ្រាប់​បាល់​ចំណេញ​តិច​ជាង​គេ៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
485
7136
4984073