jaukjeybanner

Taeyang ឆក់​បេះដូង​អ្នក​គាំ​ទ្រ ​នៅប៉េកាំង អំឡុងពេលលុកលុយ តំបន់អាស៊ី

ចិន៖ Taeyang សមាជិកក្រុមចម្រៀង ដ៏ល្បីល្បាញ BIGBANG បន្ទាប់ពី បញ្ចប់ការប្រគំតន្ត្រី នៅសៀងហៃ និងក្វាងចូវ រួចមក ថ្មីៗនេះបានបញ្ចប់ ការប្រគំតន្ត្រី របស់ខ្លួនមួយទៀតហើយ គឺនៅទីក្រុងប៉េកាំង ប្រទេសចិន។

តាមព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០១៥នេះ ថា Taeyang បានបញ្ចប់តន្ត្រី RISE របស់ខ្លួន កាលពីថ្ងៃទី៣១ ខែមករាកន្លងទៅ នៅប៉េកាំងប្រទេសចិន ដែលមានប្រិយមិត្តរហូតបីពាន់នាក់ចូលរួមទស្សនា ។ ក្នុងពេលសម្តែង Taeyang បានឆក់យកបេះដូង របស់ប្រិយមិត្តខ្លួន ដែលធ្វើឲ្យពួកគេ រីករាយយ៉ាងខ្លាំង ជាមួយនិងបទចម្រៀងថ្មី របស់ខ្លួន “Eyes, Nose, Lips,” “Ringa Linga,” និងបទដែលមាន អ្នកទស្សនា ច្រើនបំផុតក្នុងYutube “Good Boy ” ជាបទ ដែលកំពុងពេញនិយម និងបទចម្រៀងល្បីៗ ជាច្រើនទៀត សរ៉ុបចំនួន២០បទ ។

បន្ទាប់ពីបញ្ចប់តន្ត្រី នៅប្រទេសចិន តារាចម្រៀងនិងជាអ្នកនិពន្ធចម្រៀង ដ៏ល្បីល្បាញវ័យ២៦ឆ្នាំ Taeyang និងបន្តតន្ត្រីនេះទៅកាន់ប្រទេសម៉ាឡេស៊ី ថ្ងៃទី ៧ខែមិនា សាំងហ្គាពួ ថ្ងៃទី៨ ឥណ្ឌូណេស៊ីថ្ងៃទី ១៤ និង ថ្ងៃទី២១មិនា នៅប្រទេសថៃ ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2105
1621
4530985